Author: SAM

ចូលរួមរំលែកទុក្ខផង! អតីតតារាសម្តែងលោក ណូ ជ័យរិទ្ធី ហៅតូ បានទទួលមរណភាពហើយ នៅព្រឹកនេះ ដោយសារជំងឺក្រិនថ្លើម

មួយរយៈចុងក្រោយនេះ យើងឃើញអតីតតារាសម្តែងប្រុងសលោក ណូ ជ័យរិទ្ធី ហៅតូ បានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរទៅៗមានរូបរាងស្គាំងស្គម ដោយសារអការៈជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីសុខភាពរបស់គាត់យ៉ាងខ្លាំង។ បន្ទាប់ពីតស៊ូជាមួយជំងឺក្រិនថ្លើមអស់រយៈពេលជាយូរមក កាលពីព្រឹកមិញនេះ លោក ណូ ជ័យរទ្ធី បានទទួលមរណភាពហើយ។ បើយោងតាមប្រភពព័ត៌មានពីទំព័រសិល្បករកម្ពុជា បានឲ្យដឹង៖ “R.I.P. អតីតតារាសម្តែង លោក ណូ ជ័យរទ្ធី ហៅតូ បានទទួលមរណៈភាពហើយ កាលពីព្រឹកមិញនេះ ដោយសារជំងឺក្រិនថ្លើម ហើយសពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ”៕

ក្រុមក្មេងខ្មែរ ស៊យខ្លាំងបាត់ឡានព្រុសពណ៌​ស​ ស្លាកលេខ​ ភ្នំពេញ​ 2AE-3624 ទាំងយប់

ក្រុមចម្រៀង “ក្មេងខ្មែរ” ជាក្រុមចម្រៀងមានសមាជិក ២រូប គឺ លោក សុជាតិ និងលោក ពន្លឺ អ្នកទាំង២ទទួលបានការគាំទ្រខ្លាំងពីមហាជន ដោយសារតែបទចម្រៀងពីរោះ ការរាំពោរពេញដោយភាពរស់រវើក ធ្វើឲ្យអ្នកទាំង២មមាញឹកជាមួយនឹងការងារសិល្បៈជាខ្លាំង។ ប៉ុន្តែកាលពីយប់មិញនេះក្រុមចម្រៀង ក្មេងខ្មែរ បានបាត់រថយន្តព្រុស ស្លាកលេខ​ ភ្នំពេញ​ 2AE-3624 ដែលគេនៅចាំបានថាជារថយន្តដែលធ្លាប់ត្រូវបានចោរលួចដោះស្លាកលេខឡានទាំងមុខទាំងក្រោយកាលពីឆ្នាំ២០១៨។ យោងតាមការបង្ហោះរបស់ផេក ABC បានឲ្យដឹងថា ៖ “ពីខាងក្រុមក្មេងខ្មែរ​ បានបាត់ឡាន​ ព្រុស​ពណ៌​ស​ ស្លាកលេខ​ ភ្នំពេញ​ …

កំសត់ខ្លាំងណាស់! កីឡាករបាល់ទាត់ក្លឹបភ្នំពេញក្រោន ស្រក់ទឹកភ្នែកចង់ជួបម្តាយ និងបងប្អូន២នាក់ ក្រោយបែកបាក់គ្នាអស់ជាង១០ឆ្នាំ

កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហោះខ្សែវីដេអូមួយ ដែលបង្ហាញរៀបរាប់ពីជីវិតដ៏កំសត់របស់កីឡាករខ្សែការពារស្លាបស្តាំពាក់អាវលេខ២៣ គឺលោក សុខ បញ្ញា។ តាមរយៈកិច្ចសំភាសន៍នោះផងដែរ លោក សុខ បញ្ញា បានឲ្យដឹងថា រូបលោកបានកំព្រាឪពុកម្តាយតាំងពីតូច ប៉ុន្តែអ្នកម្តាយរបស់លោកនៅមានជីវិតទេ ហើយលោកបានមករស់នៅក្នុងក្លឹបភ្នំពេញក្រោនតាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ។ លោក បញ្ញា បាននិយាយទាំងទឹកភ្នែកថា “ខ្ញុំរកម៉ាក់ខ្ញុំវិញ បើខ្ញុំនៅរស់ ខ្ញុំនៅតែព្យាយាមរកគាត់ឲ្យទាល់តែឃើញ ខ្ញុំចង់មានម៉ាកហៅដូចគេដែរ ហើយខ្ញុំសង្ឃឹមថា គាត់ក៏ព្យាយាមរកខ្ញុំដូចគ្នា”។ ចង់ដឹងកិច្ចសំភាសន៍នោះយ៉ាងណា? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ រូបភាព៖ Phnom Penh …

បុគ្គលិក K01 ហៅនិស្សិតហុង ភារិន សុទ្ធតែ “អាមនុស្សក្រពើ” ខឹងមិនឲ្យ K01 Live និងប្រាប់ថា បង K01 ខំស្ពាយជំនួយរាប់សិបពាន់ដុល្លារឆ្លងពីប្រទេសមួយទៅប្រទេសមួយទៅឲ្យលោក…

មុននេះបន្តិចលោក K01 បានបង្ហោះហ្វេសបុកខឹង និស្សិតហុង ភារិន ដោយថាពូកែកុហកលោកដោយគ្រាន់តែ ប្អូនឆ្លើយថាអត់ដឹងមកខ្មែរពេលណា? និងមិនទាន់ឲ្យ K01 Live វិដេអូពេលជួបនៅថៃ ព្រោះថាអ្នកធំនៅស្រុកខ្មែរមិនទាន់ឲ្យ Live។ ស្រាប់តែបុគ្គលិករបស់លោក K01 ខមិនទាំង កំហឹង ដោយបានដៀលលោកហុង ភារិន កប់ៗតែម្តងរហូតថា ” អាមនុស្សក្រពើ ” ទៀត។ ខាងក្រោមនេះជាសម្រង់ខមិន របស់បុគ្គលិកលោក K01 ៖ “ខ្ញុំនឹងចាំមើលថា …

គ្រាន់តែនិស្សិតហុង ភារិន “ឆ្លើយថាអត់ដឹងមកខ្មែរពេលណា? និងមិនទាន់ឲ្យ K01 Live វិដេអូពេលជួបនៅថៃ” ស្រាប់តែ K01 ខឹង និងថាឲ្យប្អូនថា ” មនុស្សដែលចេះដឹង គេមិនពូកែកុហកបែបនេះទេអូន”

បន្ទាប់ពីនិស្សិតខ្មែរដែលសិក្សានៅប្រទេសថៃមានឈ្មោះ ហុង ភារិន បានល្បីល្បាញពេញបណ្តាញសង្គមហ្វេសបុក ដោយកម្មវិធីថៃ super 100 បានដាក់ឈ្មោះថា អច្ឆរិយៈកម្ពុជា បានធ្វើឲ្យព័ត៌មានជាច្រើននៅប្រទេសខ្មែរបានចុះពីប្អូន រហូតដល់វេបសាយមួយចំនួនបានបំភ្លើសថាប្រទេសថៃបានឲ្យសញ្ជាតិទៅប្អូនទៀតផង។ ងាកមកពេលនេះ ស្រាប់តែលោក K01 បានខឹងនឹងប្អូនប្រុស ហុង ភារិន ដោយសារតែគាត់មិនបាន Live ពេលប្អូនមកស្រុកខ្មែរ និងថាប្អូនកុហកគាត់ ពេលដែលគាត់យកលុយជំនួយទៅ សួរប្អូនថា ពេលណាមកស្រុកខ្មែរ ប្អូនឆ្លើយថា អត់ដឹង។ សូមប្រិយមិត្តអានសាររបស់លោក K01 ខាងក្រោម៖ …

ដល់វេនអ្នកតាកែវហើយ! The Mask Singer Cambodia ទៅដល់ផ្ទះអ្នកហើយ

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ នៅពេលនេះក្រុមការងារ The Mask Singer Cambodiaបានទៅដល់ទីតាំង ជម្រុះដំបូងក្នុងខេត្តតាកែវហើយ គឺនៅសកលវិទ្យាល័យ ប្រៀលប្រាយ ទីរួមខេត្តតាកែវ។ សូមត្រៀមខ្លួនឲ្យរួចរាល់ ហើយជួបគ្នានៅថ្ងៃស្អែក ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2019 នេះ ចាប់ពីម៉ោង 8 ព្រឹក។ …

ត្រៀមៗ អ្នកសៀមរាប! The Mask Singer Cambodia ចាប់ផ្តើមចេញប្រតិ្តបត្តិការណ៍ហើយ

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ ទស្សនិកជនមួយចំនួនប្រហែលជាបានទស្សនាខ្លះហើយតាមបណ្តាប្រទេសជាច្រើនដែលផលិតកម្មវិធីនេះ ហើយពេលនេះនឹងកាន់តែរំជើបរំជួលជាមួយការផលិតជារបស់កម្ពុជាដោយស្ថានីយទូរទស្សន៍មាន បទពិសោធន៍ជោគជាំខាងផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនកន្លងមកគឺ ហង្សមាស HDTV ។ បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំ ផលិតកម្មរស្មីហង្សមាស ។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាច រកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO …

ឃើញទិដ្ឋភាពបែបនេះធ្វើឲ្យ សុខ ស្រីនាង រំភើបរហូតដល់ស្រក់ទឹកភ្នែក

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការជម្រុះវគ្គ ដំបូងបានគ្រប់ 5 ទីតាំងដែលបានកំណត់រួចរាល់ហើយ។ រឹតតែពិសេសនៅទីតាំងភ្នំពេញដែល ជាទីតាំងវគ្គជម្រុះដំបូងចុងក្រោយនោះគឺពិតជាមានភាពគគ្រឹកគគ្រេងយ៉ាងអស្ចារ្យតែម្តងដោយមាន ការចូលរួមពីសំណាក់ប្អូនៗកុមារយ៉ាងច្រើនលើសពីការរំពឹងទុក។ ជាក់ស្តែងគណៈកម្មការ សុខ ស្រីនាង បានរភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះវត្តមានប្អូនៗកុមារយ៉ាង ច្រើនកុះករដែលបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី ១ នេះ។ គួរបញ្ជាក់ផងដែរថានេះគឺជាលើកទី១ហើយដែលអ្នកនាង សុខ ស្រីនាង បានក្តោបតំណែងធំជា គណៈកម្មការក្នុងការប្រលងចម្រៀងលំដាប់ពីភពលោកបែបនេះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ម្ចាស់ បទ …