Author: SAM

ស្ងាត់ៗ កំពូលតារាចម្រៀង Ed Sheeran មកដើរលេងមើលប្រាសាទបុរាណ ក្នុងទឹកដីខេត្តសៀមរាបរបស់យើង

ប្រសិននិយាយពីកំពូលតារាចម្រៀងលំដាប់ពិភពលោក សញ្ជាតិអង់គ្លេស លោក Ed Sheeran ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់រូបលោកតាមរយៈបទចម្រៀងដ៏ល្បីរបស់លោកដូចជាបទ Thinking Out Loud, Shape Of You, Perfect និងបទចម្រៀងជាច្រើនទៀត។ ហើយកាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង Ed Sheeran បានធ្វើដំណើរមកកម្សាន្តនៅក្នុងទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប របស់ប្រទេសកម្ពុជាយើង ធ្វើឲ្យ Fan ជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើយោងតាមគណនី Instagram របស់លោកបានបង្ហោះមុននេះឲ្យដឹងថា៖ Hope everyone enjoys …

ថវិកាសរុបបឋម ដែលសប្បុរសជនបរិច្ចាគចូលកាកបាទក្រហមនៅឆ្នាំនេះ មានចំនួនជាង២០លានដុល្លារសហរដ្ឋអាមេរិក

នៅព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន​ សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់អបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន …

ឮថា I Can See Your Voice Cambodia សប្តាហ៍ថ្មីនេះ ចូលរួមពីម្ចាស់ពានលំដាប់ពិភពលោកផង?

កម្មវិធីកំពូលសំណើចមិនចេះរីងស្ងួតកំពុងល្បី I Can See Your Voice Cambodia កំពុងតែបម្រើ អារម្មណ៍ទស្សនិកជនជារៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTVកំពូលអ្នកវិភាគទាំង 5 ក្នុងសប្តាហ៍ថ្មីនេះគឺមានគ្រប់វសជាតិតែម្តងទាំងជើងចាស់ជើងថ្មីមានដូចជា លោក ហម ឆរ៉ា យាយយ៉យ សូដានីតា នាយខ្ជឹប និងចែសេះម៉ាដូណា ផងដែរ។ ហើយកាន់តែពិសេស ក៏លេចឮមកថាតារាចម្រៀងកិត្តយសសប្តាហ៍ថ្មីនេះគឺជាម្ចាស់ពានលំដាប់ថ្នាក់ពិភពលោកផង។ ចាំអ៊ុតមើលទាំងអស់គ្នាថាតើគឺជាអ្នកណា? រង់ចាំទស្សនា …

ទឹម រដ្ឋា ដាក់មួយឈុតលា ពស់កេងកង កម្សត់ផ្អើលភូមិ

ខ្សែភាពយន្តភាគបុរាណខ្មែរដែលកំពុងសម្ងំប្រមូលការគាំទ្រពីទស្សនិកជនទូទាំងប្រទេសរឿង កូនពស់កេងកង ដែលមានចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់នៅលើ កញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងម៉ោង 12 ថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស HDTV។ មកដល់ភាគទី73 ដែលទើបចាក់ផ្សាយថ្មីៗនេះសាច់រឿងកាន់តែជក់ចិត្តកាន់តែកម្សត់កាន់តែរំលងភាគ មិនបាន ជាក់ស្តែងឈុតមួយដ៏កម្សត់នៅពេលដែលអ្នកប្រុសពេជ្រ សម្តែងដោយលោក ឈឹម សក្កដា ត្រូវបានស្លាប់ដោយមានការយំសោកស្ទើរខ្សោះខ្លួនរបស់ឱពុកម្តាយដែលសម្តែងដោយលោក ម៉េង ប៊ុនឡូ និងកញ្ញា ទឹម រដ្ឋា។ ថ្វីត្បិតនេះជាខ្សែភាពយន្តភាគបុរាណដំបូងរបស់ ទឹម …

យក្សប៉ះខ្មោចសើចចុកពោះ

មកដល់សប្តាហ៍ទី3 កម្មវិធី ឋានសួគ៌ឬឋាននរក កំពុងតែទទួលបានការគាំទ្រខ្លាំងមែនទែន បន្ទាប់ពីបានផ្តល់សំណើចឥតឈប់ឈរ និងចំណេះដឹងជាច្រើនក្នុងកម្មវិធីផ្ទាល់។ កាលពីសប្តាហ៍ទី2 មានទាំងយក្សទាំងតារាចម្រៀងល្បីមកចូលរួមក្នុងកម្មវិធី ឋានសួគ៌ឬឋាននរក កូរទាំងទេពធីតា ទាំងខ្មោច ទាំងយមទូត ក្រើកអស់ឋានទាំងពីរ។ ចង់ដឹងថាល្អមើលយ៉ាងណាខ្លះនោះ? មកទស្សនាវីដេអូខ្លីបខាងក្រោយទាំងអស់គ្នា! ហើយកុំភ្លេចរង់ចាំ ទស្សនាកម្មវិធី ឋានសួគ៌ឬឋាននរក សប្តាហ៍ទី3 ល្ងាចនេះវេលាម៉ោង 6 ដល់ម៉ោង 8 យប់ នៅលើ កញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

ឱកាសចុងក្រោយហើយ! X Factor Cambodia វគ្គជម្រុះដំបូងចាប់ពីម៉ោង 8 ព្រឹកស្អែកនេះ តទៅនៅផ្សារទំនើប AEON MALL SEN SOK CITY

កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក X Factor Cambodia បានមកដល់វគ្គជម្រុះដំបូងទីតាំង ចុងក្រោយហើយបន្ទាប់ពីបានជម្រើសតាមទីរួមខេត្តនាៗជាច្រើនកន្លងមក ហើយទីតាំងចុងក្រោយ សម្រាប់ផ្តល់ឱកាសដល់បងប្អូនដែលមានក្ដីសុបិន មានសំឡេង មានសមត្ថភាព នៅគ្រប់បណ្ដារ ខេត្តក្រុងទាំងអស់អាចមកប្រលងនៅទីតាំងចុងក្រោយនេះបានដើម្បីសំរេចក្ដីសុបិនរបស់អ្នក។ ពេលនេះក្រុមការងារ X Factor Cambodia បានចុះត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញបេសកម្ម ដ៏អាស្ចារ្យមួយនេះក្នុងការទទួលរាល់បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែងឲ្យបានល្អបំផុត។ ការប្រលងជម្រុះវគ្គដំបូងនៅថ្ងៃស្អែកនេះ គឺថ្ងៃទី5 ខែឧសភា ឆ្នាំ2019 នៅផ្សារទំនើប AEON MALL SEN SOK CITY ចាប់ពីម៉ោង …

ចោរពូកែ IT លួចទូរស័ព្ទគេបានមធ្យម ងំតាមតេមករំខានម្ចាស់គេ ហើយតាមរំខានរឿងប្តូរ Password ថែមទៀត

កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីបុរសម្នាក់ ត្រូវបានចោរលួចចូលទៅក្នុងផ្ទះ ហើយធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអស់ជាច្រើន ប៉ុន្តែអ្វីកាន់តែហួសចិត្តនោះគឺចោររូបនោះ បានតាមតេមករំខានរូបភាព និងតាមរំខានរឿនប្តូរ Password ថែមទៀត។ បើយោងតាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់ជនរងគ្រោះបានឲ្យដឹងថា៖ “ចោរពូកែIT ហើយក៏មិនធម្មតាដែរ យករបស់របរយើងហើយ តាមតេមករំខាន់យើងទៀត។ ប្រាប់សមត្ថកិច្ចហើយ តែ… Hmmm។ ខ្ញុំថាឈប់មាត់ឈប់កហើយ តែវាដូចជាសាហាវពេកហើយ គ្មានខ្លាចច្បាប់សោះ ប្រើiPad iPhoneដែលលួចយើងចេញពីទីតាំងដដែលៗតាំងពីថ្ងៃដែលបាត់ (21 មេសា​ 2019) និងតាមរំខាន់យើងរឿងប្តូរpasswordនេះ passwordនោះ ចឹងរស់នៅម៉េចសុខ? …

គួរឲ្យកោតសរសើរមែន! អ្នកមីងអនាម័យម្នាក់រើសបានកាបូបភ្ញៀវភ្លេចក្នុងបន្ទប់ទឹក ហើយទុកចាំទាល់តែម្ចាស់កាបូបមកយកវិញ

កាលពីពេលថ្មីៗនេះមានការចែកចាយតៗគ្នា និងនាំគ្នាកោតសរសើរមិនដាច់ពីមាត់អំពីទង្វើដ៏មានសីលធម៌ខ្ពស់របស់អ្នកមីងអនាម័យបំរើការងារនៅការ៉ាស់សាំងមួយកន្លែង ដែលរូបគាត់រើសបានកាបូបយួរដៃមួយនៅក្នុងបន្ទប់ទឹកនារី ហើយគាត់សុខចិត្តយកកាបូបនោះទៅរក្សាទុកចាំរហូតទាល់តែម្ចាស់កាបូបមកទទួលយកវិញ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយបានឲ្យដឹងថា៖ “ពិតជាគួរអោយសរសើរខ្លាំងមែនទែននូវទឹកចិត្តមីងអនាម័យដែលគាត់បានរើសបានកាបូបដែលភ្ញៀវបានភ្លេចនៅក្នុងបន្ទប់ទឹកនៃការ៉ាស់សាំងភីធីធីស្គន់នៅវេលាម៉ោងប្រហែល12និង30នាទីថ្ងៃទី30 ខែមេសា ឆ្នាំ2019 ដែលគាត់បានយកមកប្រគល់អោយខាងការិយាល័យទុករងចាំម្ចាស់មកទទួលវិញ។ក្នុងនោះដែរមានទូរស័ព្ទIPhone X មួយគ្រឿង លុយខ្មែរប្រហែល៤០ម៉ឺនរៀល និងលុយដុល្លារប្រហែល៣,០០០$ រួមទាំងអត្តសញ្ញាណបណ្ណនិងកាតជាច្រើនទៀតមិនយូរប៉ុន្មានម្ចាស់កាបូបក៏បានមកទទួលយកកាបូបគាត់ត្រលប់ទៅវិញ។នេះជាគំរូដ៏ល្អដែលយើងគួរយកតម្រាប់តាម ចូរយើងធ្វើអំពើរល្អអោយបានច្រើនគ្រប់ៗគ្នាណាពិសេសអ្នកដែលបានអាន សូមអរគុណ។”៕