Author: SAM

លឿនមែន! គ្រាន់តែផ្ញើសារទៅស្នងការដ្ឋាននគរបាលរាជធានី រឿងក្មេងស្ទាវជក់ថ្នាំ យកដុំថ្មគប់ផ្ទះ និងគម្រាមដុតផ្ទះភ្លាម សមត្ថកិច្ចចុះទៅបង្ក្រាបភ្លែតតែម្តង

មួយរយៈនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ និងតែងតែទទួលរាល់សំណូមពររបស់ប្រជាពលរដ្ឋ ជុំវិញបញ្ហាសុខសុវត្ថិភាពផ្សេងៗមិនថាពេលព្រឹក ឬពេលយប់ឡើយ។ ជាក់ស្តែងណាស់បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដល់ទីកន្លែងភ្លាម ដើម្បីបង្ក្រាប និងការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដោយស្នងការដ្ឋាននគរបាលរាជធានី បានរៀបរាប់ថា៖ “កាលពីយប់ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីទទួលខំមិនពីប្រជាពលរដ្ឋចូលក្នុងផេកស្នងការដ្ឋានរាជធានីភ្នំពេញភ្លាម ទាក់ទងទៅនឹងករណីក្មេងស្ទាវប្រេីប្រាស់ថ្នាំញៀន យកដុំថ្មគប់ផ្ទះរបស់គាត់ សមត្ថកិច្ចប៉ុស្តិ៍ច្រាំងចំរេះទី១នៃអធិការខណ្ឌឬស្សីកែវ បានចុះទៅដល់ទីតាំងកេីតហេតុភ្លាមៗ និងបានចាប់ឃាត់ខ្លួនជនបង្កផងដែរ”៕

ក្រោយត្រូវ ធី សុវណ្ណថា ព្រមានប្តឹងករណីបង្កេីតព័ត៌មានក្លែងក្លាយ​ និងបរិហាកេរ្តិ៍​ លោក ហេង ឡុង ក៏បានតបវិញថា….

កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ គឺជាថ្ងៃរៀបមង្គលការរបស់អ្នកនាង ធី សុវណ្ណថា និងលោក ផែ សុវណ្ណារិទ្ធ។ គ្រាន់តែពិធីមង្គលការបញ្ចប់ទៅមិនបានប៉ុន្មានផង ធី សុវណ្ណថា បានបង្ហោះសារព្រមាន ទុកពេលឲ្យលោក ហេង ឡុង ត្រឹម២៤ម៉ោង ដើម្បីបង្ហាញ​មុខនារីម្នាក់​ ដែលវាយប្រហារអ្នកនាងនៅថ្ងៃរៀបការ ហើយអ្នកនាង ធី សុវណ្ណថា ថែមទាំងគំរាមប្តឹង​លោក​ ហេង​ ឡុង ករណីបង្កេីតព័ត៌មានក្លែងក្លាយ​ បរិហាកេរ្តិ៍​ ថែមទៀតផង។ …

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើបកស្រាយជាសាធារណៈបំភ្លឺជុំវិញករណី ក្រុមស្លៀកពាក់ស៊ីវិលចាប់ដាក់ខ្នោះនៅផ្លូវបឹងកក់ ហើយធ្វើស៊ីអស់រាប់ពាន់ដុល្លារ

បន្ទាប់ពីមានរឿងរ៉ាវ ក្រុមស្លៀកពាក់ស៊ីវិលចាប់ប្រជាពលរដ្ឋដាក់ខ្នោះនៅផ្លូវបឹងកក់ ហើយធ្វើស៊ីអស់រាប់ពាន់ដុល្លារនោះ នៅមុននេះបន្តិចក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយថាជនសុីវិលមួយក្រុមនោះពុំមែនជាសមត្ថកិច្ចស្នងការរាជធានីភ្នំពេញឡើយ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្កបញ្ហាទៀត។ ខាងក្រោមនេះជាការបកស្រាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៖ “សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្កា ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្កបញ្ហាទាំងនេះទៀតឡេីយ។ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ”៕

បងប្អូនទិញឡានមួយទឹកជិះសូមប្រយ័ត្ន! ម្ចាស់ឡាននិយាយមិនចេញ ពេលដឹងថាខ្លួនទិញប៉ះចំឡានមួយទឹកកាត់ត ប្តូរពណ៌ ហើយហួសចិត្តបំផុតនោះគឺឡានមិនមានក្នុងបញ្ជីរបស់ក្រសួងទៀត

កាលពីពេលថ្មីៗនេះមានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមទាក់ទងនឹងករណីរថយន្តមួយទឹកនាំចូលមកស្រុកខ្មែរ ដែលជាប្រភេទឡានប្តូរពណ៌ កាត់ត ហើយថែមទាំងមិនមាននៅក្នុងបញ្ជីរបស់ក្រសួងថែមទៀតផង។ បើតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុក Loeung Sola បានឲ្យដឹងថា “សូមជួshare ចែកជាបទពិសោធន៌ ដល់ អ្នកលក់រថយន្ត ក៏ដូចជាប្រជាជនមួយចំនួន ខ្ញុំបាទបានជួបហេតុការណ៌ផ្ទាល់តែម្តង់ថ្ងៃនេះ៖ សូមជួយshare កុំអោយជនខិលខួចបន្តរអំពើរថោកទាបនេះទៀត មានបងប្រុសម្នាក់ គាត់បានហៅញុមទៅទិញឡានគាត់(គាត់ថា ពណ៍ ស-white, ឯកសារសុីនគ្រប់) ក្នុងតម្លៃមហាធូរ ញុមក៏គិតឃើញទៅហើយថាឡាននោះមានបញ្ហារ ស្រាប់តែញុមទៅមើលជាក់ស្តែង ក៌ឃើញថាឡានមានបញ្ហារមែន គឺ ជាប្រភេទឡានកាត់ ត នឹងប្តូរពណ៌ពីប្រផេះមកជា …

លោក ផែង វណ្ណៈ លើកឡើងថា ចោរក្មេងឆក់ទូរស័ព្ទចាប់គ្នាដាក់សុទ្ធតែខ្នោះដៃផង ច្រវ៉ាក់ជើងផង ដល់មេក្លោងគ្រឿងញៀនរាប់សិបគីឡូ កុំថាឡេីយដាក់ខ្នោះ​ សូម្បីថតរូបយកមកផ្សាយក៏គ្មានផង

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីលួចទូរស័ព្ទមួយបានកើតឡើងនៅ ចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ភិនសោភា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំណែកឯជនសង្ស័យឈ្មោះ ផន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុ …

ជួយអភិវឌ្ឍន៍ប្រទេសហើយជួយលើកតម្កើនវប្បធម៌បុរាណខ្មែរទៀត! មកទស្សនាលោក Inuboshi Kensuke លេខាទី៣នៃស្ថានទូតជប៉ុនបញ្ចេញសមត្ថភាពច្រៀង និងលេងចាប៉ីដងវែងរបស់ខ្មែរ

យើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសជប៉ុនមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងប្រទេសកម្ពុជាយើងជាយូរឆ្នាំណាស់មកហើយ ហើយរដ្ឋាភិបាលជប៉ុនក៏បានខឹងខំប្រឹងប្រែងជួយអភិវឌ្ឍន៍កម្ពុជាយើងជាច្រើនផងដែរតាមរយៈក្រសួងការបរទេសជប៉ុន និងស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ មិនត្រឹមតែជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាប៉ុណ្ណោះទេ ជប៉ុនក៏បានជួយថែរក្សា និងលើកតម្កើនសិល្បៈវប្បធម៌បុរាណរបស់កម្ពុជាផងដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ  លោក Inuboshi Kensuke ដែលជាលេខាទី៣ នៃស្ថានទូតជប៉ុន បានបញ្ចេញសមត្ថភាពលេងចាប៉ីដងវែងរបស់ខ្មែរយើងជាលើកទី២។ លោក Inuboshi បានលេងចាប៉ីដងវែង គួបផ្សំជាមួយនឹងការច្រៀងបទចម្រៀងមានចំណងជើងថា «ស្រណោះខែកត្តិក»។ នេះគឺជាសកម្មភាពដ៏គួរឲ្យកោតសរសើរមួយ ចំពោះការស្រលាញ់ និងលើកតម្កើនសិល្បៈបុរាណរបស់កម្ពុជា៕

ប្រយ័ត្នប្រយែងឲ្យមែនទែន! ល្បិចចោរឆក់ទូរស័ព្ទថ្មីពេលជិះ passapp ប្រយ័ត្នស៊យធំដូចនារីម្នាក់នេះ

កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីល្បិចឆក់ទូរស័ព្ទថ្មីមួយទៀតរបស់ក្រុមចោរ ពេលឃើញជនរងគ្រោះជិះ passapp ហើយចុចទូរស័ព្ទ។ យោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានឲ្យដឹងថា៖ “ខ្ញុំប្រុងប្រយត្ន័ណាស់ទូរសព្ទ៏ទើបទិញប្រើមិនទាន់បាន1 អាទិត្យផង 11 pro max លោកចោខ្ចីទៅបាត់។ passapp ទំលាក់វាំងនោនហើយ មិនហ៊ានចុចញ៉េញ៉ៃទេ ស្រលាញ់ណាស់ បុន្តែ មិចក៏ដោយក៏ពួកវាមានល្បិចច្រើនណាស់។ ម្សិលមិញពេលយប់ម៉ោងប្រហែល 8 ល្ងាចខ្ញុំបានជិះមកពីទិញអីញាំហើយតាមផ្លូវត្រឡប់មកផ្ទះវិញ ម្តុំបឹងសាឡាង រៀប ផ្លូវបត់ចូលផ្ទះ ក៏យកទូរសព្ទ៏មកមើលតិច ព្រោះ ឃើញពូpassapp ដាក់សុីញ៉ូ …

ចាប់ព្រះចៅអធិការ​វត្ត​សិរី​មង្គល​កស្ស​បាន​រាមផ្សឹកភ្លាមៗ ក្រោយលេចធ្លាយរូបភាពផ្អែមល្អែមជាមួយគូស្នេហ៍

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីសង្ឃមួយអង្គព្រះនាម នុន ណយ ដែល​ជា​ព្រះ​ចៅអធិការ​វត្ត​សិរី​មង្គល​កស្ស​បាន​រាម ស្ថិត​ក្នុង​ឃុំគោក​ព្រិច ស្រុក​គី​រី​វង់ ខេត្តតាកែវ ជាមួយនឹងរូបភាពយ៉ាងផ្អែមល្អែមជាមួយនឹងស្រីស្នេហ៍ ហើយរូបភាពទាំងនោះទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន។ បន្ទាប់ពីរូបភាពផ្អែមល្អែមទាំងនោះត្រូវបានបែកធ្លាយរូបមក កាលពីម្សិលមិញនេះ ព្រះចៅអធិការរូបនេះក៏ត្រូវបានគណៈសង្ឃចាប់ផ្សឹកលាចាសិក្ខាបទតែម្តង ទៅ​តាម​វិនិច្ឆ័យ​តាម​ព្រះ​វិន័យ​បិដក​ក្នុង​សិក្ខាបទ​បារាជិក៤៕