Author: SAM

អានសារខ្លីរបស់បងប្រុសនារីបរទេស ដែលស្លាប់នៅកោះរ៉ុង ក្រោយរកឃើញសពប្អូនស្រីរបស់ខ្លួនហើយស្ទើរស្រក់ទឹកភ្នែកតែម្តង

រំលឹកដែរថា លោក Harry Bambridge និងសាច់ញាតិផ្សេងទៀត បានមកចូលរួមក្នុងប្រតិបត្តិការស្វែងរកដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់នាង Amelia អាយុ ២១ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួនកាលពីថ្ងៃទី២៤ ខែតុលា នៅពេលនាងត្រូវគ្រោងនឹងចាកចេញពីសណ្ឋាគារ ដែលនាងបានស្នាក់នៅ ប៉ុន្តែមិនឃើញនាង។ នាងត្រូវបានគេសង្ស័យខ្លាចថាបានលង់ទឹក ហើយរបស់របរមួយចំនួនរបស់នាងត្រូវបានគេរកឃើញនៅលើថ្មនៅលើកោះរុងដែលនាងបានបាត់ខ្លួននោះ។ ឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា៖ “យើងបានរកឃើញសាកសពស្ត្រីអង់គ្លេស ដែលបាត់ខ្លួនហើយ”។ សាកសពរបស់នាងត្រូវបានគេរកឃើញនៅក្បែរកោះមួយទៀតគឺកោះឆ្លាម ដែលស្ថិតនៅជិតព្រំដែនសមុទ្រកម្ពុជា និងថៃ។ ប៉ូលីសបានសន្និដ្ឋានថា …

ទីបំផុត! លោក ប៉ែន ចំរុង ប្រកាសថ្ងៃចូលរោងការជាមួយអនាគតភរិយាហើយ

លោក ប៉ែន ចំរ៉ុង ហាក់កាក់កបយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈទាំងការសម្តែង ការធ្វើពិធីករ និងកាត់សក់ក្នុងពិធីមង្គលការផងដែរ។ ក្រៅពីកាក់កបនៅក្នុងអាជីព ចំពោះជីវិតស្នេហារបស់លោកវិញក៏ដំណើរទៅមុខយ៉ាងរលូនផងដែរ។ បន្ទាប់ពីបង្ហោះរូបភាព Pre-wedding យ៉ាងផ្អែមល្អែមជាមួយអនាគតភរិយារួចមក កាលពីពេលថ្មីៗនេះ លោក ប៉ែន ចំរ៉ុង ក៏បានបង្ហើបប្រាប់ពីថ្ងៃចូលរោងការផងដែរ។ បើតាមរយៈរូបភាព ដែលលោកបានបង្ហោះនៅក្នុងបណ្តាញសង្គមបានឲ្យដឹងថា លោក ប៉ែន ចំរ៉ុង និងភរិយា នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលប្រារព្ធធ្វើឡើងនៅវិមានពិភពថ្មី សែនសុខ ហើយគេរំពឹងថានឹងមានមិត្តភក្តិសិល្បករ …

ថៃត្រៀមសម្ពោធរូបព្រះពុទ្ធបដិមាធំបំផុត នៅចំកណ្តាលក្រុងបាងកកនាខែវិច្ឆិកាខាងមុខនេះ

ថៃ៖ កាលពីថ្មីៗនេះប្រទេសថៃ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាពិសេសចំពោះពុទ្ធសាសនិក ក្រោយពីខ្លួនបានបញ្ចេញគម្រោងធ្វើរូបព្រះពុទ្ធបដិមាធំបំផុតប្រចាំប្រទេសថៃ នៅចំចំណុចកណ្តាលទីក្រុងបាងកក។ រូបព្រះពុទ្ធបដិមាធំបំផុតប្រចាំប្រទេសថៃមួយនេះត្រូវបានកសាងដោយ វត្តប៉ាកណាំផាស៊ីចារើន ដោយប្រៀបស្មើនឹងអគារ២០ជាន់ ទទឹងមានទំហំដល់ទៅ៤០ម៉ែត្រ ហើយមានកម្ពស់ខ្ពស់បំផុត ៦៩ម៉ែត្រ ស្ថិតនៅចំចំណុចកណ្តាលក្រុងបាងកក ប្រទេសថៃ។ មកទល់ពេលនេះរូបព្រះបដិមាមួយនេះបានធ្វើបានចំនួន៩៩% ហើយ ដោយត្រៀមនឹងដាក់សម្ពោធឲ្យប្រជាពលរដ្ឋ និងពុទ្ធសាសនិក ចូលរួមទស្សនា និងចូលរួមធ្វើបុណ្យជាមួយគ្នានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕ អត្ថបទ៖ មេសា

បុរស៦នាក់ ត្រូវបានប៉ូលិសធ្វើការសាកសួរជុំវិញករណីបាត់ខ្លួនភ្ញៀវទេសចរណ៍ម្នាក់នៅលើកោះរ៉ុង

រហូតមកទល់ពេលនេះគេនៅមិនទាន់រកឃើញភ្ញៀវទេសចរណ៍បរទេស ដែលបានបាត់ខ្លួននៅក្នុងលើកោះរ៉ុងនៃប្រទេសកម្ពុជានៅឡើយទេ យ៉ាងណាក្តីដំណើរការនៃការស្វែងរកបានឈានទៅមុខមួយកម្រិតដោយពេលនេះ ប៉ូលិសបានហៅមនុស្សប្រុសចំនួន៦នាក់មកធ្វើការសាកសួរព័ត៌មានមួយចំនួន។ បុរសទាំង៦នាក់ ដែលត្រូវបានប៉ូលិសធ្វើការសាកសួរនេះគឺជាបុគ្គលិកនៅក្នុងភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នៅលើកោះរ៉ុង ដែលជាកន្លែងកើតហេតុនោះផ្ទាល់តែម្តង។  សូមរម្លឹកជូនថា កញ្ញា Amelia Bambridge អាយុ ២១ ឆ្នាំ  មកពីប្រទេសអង់គ្លេស បានបាត់ខ្លួននៅលើកោះរ៉ុង ក្រោយពីនាងបានបង្ហាញខ្លួនចុងក្រោយនៅក្នុងពីធីជប់លៀងនៅលើឆ្នេរសមុទ្រជាមួយនឹងភ្ញៀវទេសចរណ៍ជាច្រើននាក់ផ្សេងទៀត។ ក្រោយការបាត់ខ្លួនរបស់នាង គេបានរកឃើញកាតាបស្ពាយ កាបូបដៃ កាតឥណទាន  និងទូរស័ព្ទរបស់នាងលើឆ្នេរសមុទ្រ ខណៈលិខិតឆ្លងដែនរបស់នាងត្រូវបានគេរកឃើញនៅឯសណ្ឋាគារដែលនាងស្នាក់នៅ។ គេនៅមិនទាន់ដឹងច្បាស់ថា តើរូបនាងត្រូវលង់ទឹក វង្វេងនៅក្នុងព្រៃ ឬត្រូវគេសម្លាប់នោះទេ …

រកគ្រប់វិធីមិនឃើញ! ឥឡូវនេះ សមត្ថកិច្ចបានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែមជាមួយសត្វសុនខហិតក្លិន ទៅកាន់កោះរ៉ុង ដើម្បីស្វែងរកស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួន…

ក្រុងកោះរ៉ុង-បន្ទាប់ពីកម្លាំងសមត្ថកិច្ចក៏ដូចជាបងប្អូនប្រជាពលរដ្ឋនាំគ្នាស្វែងរកនារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួននៅកោះរ៉ុងអស់ជាច្រើនថ្ងៃមក ប៉ុន្តែនៅមិនទាន់មានដំណឹងអ្វីរួចមកនោះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្ននាំ២០១៩នេះ សមត្ថកិច្ចបានបញ្ជូនកម្លាំងអន្តរាគមន៍ពិសេសបន្ថែម ជាមួយសត្វសុនខហិតក្លិន ទៅកាន់កោះរ៉ុង ដើម្បីបន្តស្វែងរកស្ត្រីជនជាតិអង់គ្លេសឈ្មោះAmelia Bambridge អាយុ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុង។ សូមបញ្ជាក់ថា នារីដែលបាត់ខ្លួន មានឈ្មោះ Amelia Bambridge ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥:០០ល្ងាច ថ្ងៃទី១៩ …

ឃើញហើយចង់ក្អួត! អ្នកលក់តៅហ៊ូនៅកំពង់សោម លេងយកទឹកបោកកន្សែងចាក់ចូលក្នុងឆ្នាំងតៅហ៊ូលក់អញ្ចឹងហ្មង

ថ្មីៗនេះមានការចែកចាយតៗគ្នាមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបងប្អូនប្រជាពលរដ្ឋសម្តែងការហួសចិត្តយ៉ាងខ្លាំង ទាក់ទងនឹងវីដេអូខ្លីមួយ ដែលបង្ហាញឲ្យឃើញពីសកម្មភាពរបស់បុរសចំណាស់ម្នាក់មានមុខរបរលក់តៅហ៊ូនៅខេត្តព្រះសីហនុ ដោយបានយកទឹកបោកសំអាតកន្សែងចាក់ចូលទៅក្នុងតៅហ៊ូ ហើយលក់ឲ្យគេឯងហូប ដោយមិនគិតពីអនាម័យទាល់តែសោះ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកម្តាក់បានឲ្យដឹងថា “ណាគេខ្លះធ្លាប់ញាំតៅហ៊ូយួនផ្សារលើនៅកំពង់សោម ញុំធ្លាប់បានម្តងតែលូវចង់ក្អួតក៏លេងចេញដែរ…លេងចឹងៗអីបាក់ចង្កេះបាត់”។ តើអ្នកទាំងអស់គ្នាយល់យ៉ាងដែរ ចំពោះករណីមួយនេះ?

ឧកញ៉ា ទៀ វិចិត្រ យកសំណែនផ្លែឈើអុជធូបបន់ស្រន់ រួចចេញអូប័រ 6គ្រឿង សហការជាមួយសមត្ថកិច្ច ស្វែងរកស្ត្រីជនជាតិអង់គ្លេស ដែលបាត់ខ្លួន

នារីម្នាក់ឈ្មោះ AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣ បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥ និង០០ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦ និង០០ល្ងាច។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨ និង១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណងទេសចរណ៍។ មុនពេលបាត់ខ្លួន គេបានប្រទះឃើញនារីនោះលើកចុងក្រោយនៅម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ …

គួរឲ្យកោតសរសើរមែន! ប្អូនប្រុសម្នាក់ជិះម៉ូតូម្នាក់ឯងជួយបើកផ្លូវឲ្យឡានពេទ្យរហូតទាល់តែដល់មន្ទីរពេទ្យ ហួសចិត្តត្រង់មានគេស្រែកជេរគ្នាទៀត

ថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងកោតសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជន ទាក់ទងនឹងករណីប្អូនប្រុសសិស្សសាលាម្នាក់ បានជិះម៉ូតូតែម្នាក់ឯងជួយសម្រួលបើកផ្លូវឲ្យឡានពេទ្យ ដែលកំពុងតែដឹកអ្នកជំងឺ រហូតដល់មន្ទីរពេទ្យ។ ប្អូនប្រុសរូបនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ដោយគ្រាន់តែដឹងថា ប្អូនជាសិស្សសាលាប៊ែលធី (មិនដឹងសាខាមួយណាឡើយ) និងជិះម៉ូតូពាក់ស្លាកលេខ ភ្នំពេញ 1DE-3567។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់បានឲ្យដឹងថា “សូមសរសើរសន្ដានចិត្តដ៏ល្អរបស់ក្មេងប្រុសម្នាក់នេះណាស់ អរគុណណាស់អូនដែលជួយបើកផ្លូវអោយបងតាំងពីឫស្សីកែវរហូតដល់ពេទ្យ ទាំងជិះតែឯងមើលឆ្វេងផងស្ដាំផងហើយវាហួសចិត្តត្រង់អាបុិនោះស្រែកជេរគ្នាទៀត ទោះជាយ៉ាងណាក្ដីបងអរគុណណាស់ប្អូនប្រុស ជូនពរប្អូនទៅណាមកណាមានសេចក្ដីសុខណា”។ នេះគឺជាទង្វើដ៏ល្អមួយ ដែលជាមួយផ្នែកក្នុងការជួយសង្គមយើងឲ្យកាន់តែល្អប្រសើរ៕