Author: SAM

រូបរាងមុខមាត់នៅតែស្រស់សង្ហាបែបនេះ ដឹងទេថាកំពូលតារាចម្រៀងរបស់យើងពេលនេះអាយុប៉ុន្មានហើយ?

កំពូលតារាចម្រៀងល្បីមិនស្រកស្រុតជាងពីរទសវត្ស លោក ព្រាប សុវត្ថិ នៅតែមានសមត្ថភាពស្រូប យកភាពល្បាញល្បីឈរនៅលំដាប់កំពូលមិនធ្លាក់តំណែងទោះបីពេលនេះលោកមានវ័យជ្រេរបន្តិចទៅហើយក្តី។ កំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានឈានដល់វ័យ ៤៤ឆ្នាំ ហើយដែល លោកត្រូវបានគេដឹងថាកើតនៅឆ្នាំ១៩៧៥ ក្នុងទឹកដីខេត្ត កណ្ដាល គ្រាដែលប្រទេសកម្ពុជាស្ថិតក្នុងរបបប៉ុលពត។ លោក កើតនៅ ក្រោមដើមស្នាយ ដូច្នេះហើយ លោកត្រូវបានម្ដាយដាក់ឈ្មោះឲ្យថា “ស្នាយ” តែម្ដង។ ក្រៅពីគ្រងតំណែងជាកំពូលតារាចម្រៀងបុរសប្រចាំប្រទេស ម្ចាស់បទ សង្សារមួយខែពីរខែ ក៏ក្តោបបាន តំណែងជាគណកម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើន …

សុខ ស្រីនាង ក្តោបបានតំណែងធំធ្វើជាគណៈកម្មការកម្មវិធីលំដាប់ពិភពលោក

តារាចម្រៀងដ៏ស្រស់សោភាអ្នកនាង សុខ ស្រីនាង កំពុងតែមានយ៉ីអ៊ុនឡើងស្រឺតៗតាំងពីបានចូល ទ្រនំដ៏ធំជាងគេក្នុងប្រទេសផលិតកម្មរស្មីហង្សមាស ដែលម្ចាស់បទ “ហត់ទេស្រលាញ់គេ ម្នាក់ឯង” រូបនេះលេខមុខយ៉ាងសកម្មក្នុងកម្មវិធីប្រគំតន្រ្តីជាច្រើនហូរហែរ ព្រមទាំងបានតំណែងជាតួឯកក្នុង រឿងភាគរបស់ទូទស្សន៍ដ៏មានប្រជាប្រិយ ហង្សមាស HDTV ទៀតផង។ ចុងក្រោយនេះ តួស្រីក្នុងរឿង “រាជិនីភូមិគ្រឹះ” រូបនេះក៏បានក្តោបតំណែងធំជាគណៈកម្មការក្នុង កម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកថ្មីមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស គឺកម្មវិធី Cambodian Idol Junior ដែលនឹងចាប់ផ្តើមចាក់ផ្សាយក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះហើយគឺនៅ ថ្ងៃអាទិត្យ ទី29 ខែកញ្ញា ឆ្នាំ2019 …

ចូលរួមរំលែកទុក្ខផង! អតីតតារាសម្តែងលោក ណូ ជ័យរិទ្ធី ហៅតូ បានទទួលមរណភាពហើយ នៅព្រឹកនេះ ដោយសារជំងឺក្រិនថ្លើម

មួយរយៈចុងក្រោយនេះ យើងឃើញអតីតតារាសម្តែងប្រុងសលោក ណូ ជ័យរិទ្ធី ហៅតូ បានធ្លាក់ខ្លួនឈឺកាន់តែធ្ងន់ធ្ងរទៅៗមានរូបរាងស្គាំងស្គម ដោយសារអការៈជំងឺក្រិនថ្លើមដំណាក់កាលចុងក្រោយ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីសុខភាពរបស់គាត់យ៉ាងខ្លាំង។ បន្ទាប់ពីតស៊ូជាមួយជំងឺក្រិនថ្លើមអស់រយៈពេលជាយូរមក កាលពីព្រឹកមិញនេះ លោក ណូ ជ័យរទ្ធី បានទទួលមរណភាពហើយ។ បើយោងតាមប្រភពព័ត៌មានពីទំព័រសិល្បករកម្ពុជា បានឲ្យដឹង៖ “R.I.P. អតីតតារាសម្តែង លោក ណូ ជ័យរទ្ធី ហៅតូ បានទទួលមរណៈភាពហើយ កាលពីព្រឹកមិញនេះ ដោយសារជំងឺក្រិនថ្លើម ហើយសពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ”៕

ក្រុមក្មេងខ្មែរ ស៊យខ្លាំងបាត់ឡានព្រុសពណ៌​ស​ ស្លាកលេខ​ ភ្នំពេញ​ 2AE-3624 ទាំងយប់

ក្រុមចម្រៀង “ក្មេងខ្មែរ” ជាក្រុមចម្រៀងមានសមាជិក ២រូប គឺ លោក សុជាតិ និងលោក ពន្លឺ អ្នកទាំង២ទទួលបានការគាំទ្រខ្លាំងពីមហាជន ដោយសារតែបទចម្រៀងពីរោះ ការរាំពោរពេញដោយភាពរស់រវើក ធ្វើឲ្យអ្នកទាំង២មមាញឹកជាមួយនឹងការងារសិល្បៈជាខ្លាំង។ ប៉ុន្តែកាលពីយប់មិញនេះក្រុមចម្រៀង ក្មេងខ្មែរ បានបាត់រថយន្តព្រុស ស្លាកលេខ​ ភ្នំពេញ​ 2AE-3624 ដែលគេនៅចាំបានថាជារថយន្តដែលធ្លាប់ត្រូវបានចោរលួចដោះស្លាកលេខឡានទាំងមុខទាំងក្រោយកាលពីឆ្នាំ២០១៨។ យោងតាមការបង្ហោះរបស់ផេក ABC បានឲ្យដឹងថា ៖ “ពីខាងក្រុមក្មេងខ្មែរ​ បានបាត់ឡាន​ ព្រុស​ពណ៌​ស​ ស្លាកលេខ​ ភ្នំពេញ​ …

កំសត់ខ្លាំងណាស់! កីឡាករបាល់ទាត់ក្លឹបភ្នំពេញក្រោន ស្រក់ទឹកភ្នែកចង់ជួបម្តាយ និងបងប្អូន២នាក់ ក្រោយបែកបាក់គ្នាអស់ជាង១០ឆ្នាំ

កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានបង្ហោះខ្សែវីដេអូមួយ ដែលបង្ហាញរៀបរាប់ពីជីវិតដ៏កំសត់របស់កីឡាករខ្សែការពារស្លាបស្តាំពាក់អាវលេខ២៣ គឺលោក សុខ បញ្ញា។ តាមរយៈកិច្ចសំភាសន៍នោះផងដែរ លោក សុខ បញ្ញា បានឲ្យដឹងថា រូបលោកបានកំព្រាឪពុកម្តាយតាំងពីតូច ប៉ុន្តែអ្នកម្តាយរបស់លោកនៅមានជីវិតទេ ហើយលោកបានមករស់នៅក្នុងក្លឹបភ្នំពេញក្រោនតាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ។ លោក បញ្ញា បាននិយាយទាំងទឹកភ្នែកថា “ខ្ញុំរកម៉ាក់ខ្ញុំវិញ បើខ្ញុំនៅរស់ ខ្ញុំនៅតែព្យាយាមរកគាត់ឲ្យទាល់តែឃើញ ខ្ញុំចង់មានម៉ាកហៅដូចគេដែរ ហើយខ្ញុំសង្ឃឹមថា គាត់ក៏ព្យាយាមរកខ្ញុំដូចគ្នា”។ ចង់ដឹងកិច្ចសំភាសន៍នោះយ៉ាងណា? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ រូបភាព៖ Phnom Penh …

បុគ្គលិក K01 ហៅនិស្សិតហុង ភារិន សុទ្ធតែ “អាមនុស្សក្រពើ” ខឹងមិនឲ្យ K01 Live និងប្រាប់ថា បង K01 ខំស្ពាយជំនួយរាប់សិបពាន់ដុល្លារឆ្លងពីប្រទេសមួយទៅប្រទេសមួយទៅឲ្យលោក…

មុននេះបន្តិចលោក K01 បានបង្ហោះហ្វេសបុកខឹង និស្សិតហុង ភារិន ដោយថាពូកែកុហកលោកដោយគ្រាន់តែ ប្អូនឆ្លើយថាអត់ដឹងមកខ្មែរពេលណា? និងមិនទាន់ឲ្យ K01 Live វិដេអូពេលជួបនៅថៃ ព្រោះថាអ្នកធំនៅស្រុកខ្មែរមិនទាន់ឲ្យ Live។ ស្រាប់តែបុគ្គលិករបស់លោក K01 ខមិនទាំង កំហឹង ដោយបានដៀលលោកហុង ភារិន កប់ៗតែម្តងរហូតថា ” អាមនុស្សក្រពើ ” ទៀត។ ខាងក្រោមនេះជាសម្រង់ខមិន របស់បុគ្គលិកលោក K01 ៖ “ខ្ញុំនឹងចាំមើលថា …

គ្រាន់តែនិស្សិតហុង ភារិន “ឆ្លើយថាអត់ដឹងមកខ្មែរពេលណា? និងមិនទាន់ឲ្យ K01 Live វិដេអូពេលជួបនៅថៃ” ស្រាប់តែ K01 ខឹង និងថាឲ្យប្អូនថា ” មនុស្សដែលចេះដឹង គេមិនពូកែកុហកបែបនេះទេអូន”

បន្ទាប់ពីនិស្សិតខ្មែរដែលសិក្សានៅប្រទេសថៃមានឈ្មោះ ហុង ភារិន បានល្បីល្បាញពេញបណ្តាញសង្គមហ្វេសបុក ដោយកម្មវិធីថៃ super 100 បានដាក់ឈ្មោះថា អច្ឆរិយៈកម្ពុជា បានធ្វើឲ្យព័ត៌មានជាច្រើននៅប្រទេសខ្មែរបានចុះពីប្អូន រហូតដល់វេបសាយមួយចំនួនបានបំភ្លើសថាប្រទេសថៃបានឲ្យសញ្ជាតិទៅប្អូនទៀតផង។ ងាកមកពេលនេះ ស្រាប់តែលោក K01 បានខឹងនឹងប្អូនប្រុស ហុង ភារិន ដោយសារតែគាត់មិនបាន Live ពេលប្អូនមកស្រុកខ្មែរ និងថាប្អូនកុហកគាត់ ពេលដែលគាត់យកលុយជំនួយទៅ សួរប្អូនថា ពេលណាមកស្រុកខ្មែរ ប្អូនឆ្លើយថា អត់ដឹង។ សូមប្រិយមិត្តអានសាររបស់លោក K01 ខាងក្រោម៖ …

ដល់វេនអ្នកតាកែវហើយ! The Mask Singer Cambodia ទៅដល់ផ្ទះអ្នកហើយ

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ នៅពេលនេះក្រុមការងារ The Mask Singer Cambodiaបានទៅដល់ទីតាំង ជម្រុះដំបូងក្នុងខេត្តតាកែវហើយ គឺនៅសកលវិទ្យាល័យ ប្រៀលប្រាយ ទីរួមខេត្តតាកែវ។ សូមត្រៀមខ្លួនឲ្យរួចរាល់ ហើយជួបគ្នានៅថ្ងៃស្អែក ថ្ងៃទី3 ខែកញ្ញា ឆ្នាំ2019 នេះ ចាប់ពីម៉ោង 8 ព្រឹក។ …