Author: SAM

ត្រៀមៗ អ្នកសៀមរាប! The Mask Singer Cambodia ចាប់ផ្តើមចេញប្រតិ្តបត្តិការណ៍ហើយ

កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ The Mask Singer Cambodia ចាប់ផ្ដើមហើយ! នេះគឺជាកំពូលកម្មវិធីប្រឡងប្រកួតប្រជែងចម្រៀងថ្មីប្លែកពីគេ ដោយតម្រូវឲ្យគ្រប់បេក្ខជនទាំងអស់ពាក់ របាំងមុខ បំប្លែងកាយ បញ្ចេញសមត្ថភាពសំឡេងដ៏អស្ចារ្យរបស់ខ្លួនពីមុខទស្សនិកជន។ ទស្សនិកជនមួយចំនួនប្រហែលជាបានទស្សនាខ្លះហើយតាមបណ្តាប្រទេសជាច្រើនដែលផលិតកម្មវិធីនេះ ហើយពេលនេះនឹងកាន់តែរំជើបរំជួលជាមួយការផលិតជារបស់កម្ពុជាដោយស្ថានីយទូរទស្សន៍មាន បទពិសោធន៍ជោគជាំខាងផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោកជាច្រើនកន្លងមកគឺ ហង្សមាស HDTV ។ បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំ ផលិតកម្មរស្មីហង្សមាស ។ បើអ្នកគិតថាអ្នកមានសំឡេងល្អតើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាច រកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និង នៅតាមហាងលក់ទូរស័ព្ទ OPPO …

ឃើញទិដ្ឋភាពបែបនេះធ្វើឲ្យ សុខ ស្រីនាង រំភើបរហូតដល់ស្រក់ទឹកភ្នែក

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior បានធ្វើការជម្រុះវគ្គ ដំបូងបានគ្រប់ 5 ទីតាំងដែលបានកំណត់រួចរាល់ហើយ។ រឹតតែពិសេសនៅទីតាំងភ្នំពេញដែល ជាទីតាំងវគ្គជម្រុះដំបូងចុងក្រោយនោះគឺពិតជាមានភាពគគ្រឹកគគ្រេងយ៉ាងអស្ចារ្យតែម្តងដោយមាន ការចូលរួមពីសំណាក់ប្អូនៗកុមារយ៉ាងច្រើនលើសពីការរំពឹងទុក។ ជាក់ស្តែងគណៈកម្មការ សុខ ស្រីនាង បានរភើបរហូតដល់ស្រក់ទឹកភ្នែកចំពោះវត្តមានប្អូនៗកុមារយ៉ាង ច្រើនកុះករដែលបានចូលរួមក្នុងកម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior រដូវកាលទី ១ នេះ។ គួរបញ្ជាក់ផងដែរថានេះគឺជាលើកទី១ហើយដែលអ្នកនាង សុខ ស្រីនាង បានក្តោបតំណែងធំជា គណៈកម្មការក្នុងការប្រលងចម្រៀងលំដាប់ពីភពលោកបែបនេះ ដែលធ្វើឲ្យបណ្តាអ្នកគាំទ្ររបស់ម្ចាស់ បទ …

លោក ជុំ លីណូ ធ្វើការបកស្រាយជុំវិញរឿងប៉ូលីសចាប់ខ្លួនលោក ដោយសារប្រើប្រាស់គ្រឿងញៀន

កាលពីពេលថ្មីៗនេះ មានការចែករំលែកពេញបណ្តាញសង្គមក្រោយបែកធ្លាយរូបតារាចម្រៀងប្រុស ជុំ លីណូ ត្រូវប៉ូលីសវាយខ្នោះដៃចាប់ពីបទប្រើប្រាស់គ្រឿងញៀន។ ដោយមហាជនជាច្រើនហាក់ភ្ញាក់ផ្អើល និងពុំនឹកស្មានដល់ ហើយបានធ្វើឲ្យរឿងមួយនេះក្លាយជាប្រធានបទដ៏ក្តៅគគុកមួយលើកយកមកវែកញែកពិភាក្សា ថាតើជាការពិត ឬគ្រាន់តែជាការសម្តែង។ ពេលនេះដើម្បីបញ្ចប់ការយល់ច្រឡំ និងសង្ស័យពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ តារាចម្រៀងប្រុសលោក ជុំ លីណូ បានធ្វើការបកស្រាយឲ្យដឹងថា៖ «សូមបងប្អូនកុំយល់ច្រឡំខ្ញុំបាទថតបទចម្រៀងទេ (ទឹកភ្នែកម្តាយលើខ្នោះដៃកូន) don’t worry my fans now I’m shorting new mv ( tek …

Cambodian Idol Junior មកដល់ខេត្តស្វាយរៀងហើយ! ត្រៀមខ្លួន ត្រៀមសំឡេងហើយឬនៅ?

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodian Idol Junior វគ្គជម្រុះដំបូងបាន មកដល់ខេត្តស្វាយរៀងហើយ។ ដូច្នេះប្អូនៗកុមារអាយុ 7 ឆ្នាំ ដល់ 17 ឆ្នាំ ដែលមានក្តីស្រមៃចង់ក្លាយជា តារាចម្រៀងវីយក្មេងសូមត្រៀមខ្លួន។ វគ្គជម្រុះដំបូងនឹងធ្វើឡើងនៅមុខសណ្ឋាគារ វ៉ៃគោ ទីរួមខេត្ដស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ទី22 ខែសីហា ឆ្នាំ 2019 នេះចាប់ពីម៉ោង 8:00 ព្រឹកតទៅ! កាន់តែពិសេសលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗក៏អាចចូលរួមទស្សនាដោយសេរីការប្រគំ តន្ត្រី Cambodian …

ជនបរទេស២នាក់រស់នៅក្នុងប្រទេសកម្ពុជា ហើយនិយាយថាស្រលាញ់កម្ពុជាណាស់ តែមិននឹកស្មានត្រូវរងគ្រោះដោយសារផ្ទុះហ្គាស ឥលូវនេះកំពុងត្រូវការជំនួយ

កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីហ្គាសមួយបានកើតឡើងនៅស្ថានីយ៍បញ្ចូលហ្គាស LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតានើយ ខេត្តសៀមរាប បណ្តាលឲ្យមនុស្សចំនួន១៣នាក់បានរងរបួស ក្នុងនោះក៏មាននារីជនជាតិបរទេស២រូបបានរងរបួសធ្ងន់ធ្ងរ ដោយម្នាក់មានឈ្មោះ ABIGAIL ALEXANDER អាយុ១៨ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ZOE ELEFTHERIOU អាយុ២២ឆ្នាំ។ ទាក់ទងនឹងករណីនេះផងដែរ នារីជនជាតិខ្មែរ ដែលត្រូវជាមិត្តភក្តិរបស់នារីជនជាតិបរទេសរងគ្រោះទាំង២នាក់ខាងលើ បានបង្ហោះសារសុំជំនួយពីបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយទៅដល់មិត្តភក្តិរបស់គាត់។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Then Sro Tom បានឲ្យដឹងដូច្នេះថា “អាណិតឡេីងខ្លោចចិត្ត​ មិនដឹងនិយាយថាមិច។ គាត់តែងនិយាយថាស្រលាញ់កម្ពុជាណាស់​ …

ក្រោយព្រមានចាត់វិធានការក្តៅ ឥលូវនេះមន្ត្រីយោធា ដែលជេរប្រមាថអ្នកនាង ចន ច័ន្ទលក្ខិណា ព្រមចូលខ្លួនដោះស្រាយបញ្ហាហើយ

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ត្រូវបានមន្ត្រីយោធាម្នាក់ ដែលមានឈ្មោះគណនីហ្វេសប៊ុក អ៊ូ រិទ្ធីតាខ្មៅ បានជេរប្រមាថប្រើពាក្យសំដីមិនសមរម្យ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាង។ ករណីនេះផងដែរ អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ក៏បានប្រើធម៌ក្តៅរៀបចំប្តឹងបុគ្គលឈ្មោះ អ៊ូ រិទ្ធី នោះតែម្តង។ នៅមុននេះបន្តិច បើយោងតាមគណនីរបស់លោក ហេង ឡុង បានឲ្យដឹងថា “សេចក្តីជូនដំណឹង …

វីដេអូស្តែងៗ ផ្ទុះហ្គាសនៅការ៉ាសបញ្ចូលហ្គាសរថយន្តក្នុងខេត្តសៀមរាបយ៉ាងសាហាវ

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង០១ និង១៥នាទីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ មានករណីផ្ទុះហ្គាសដ៏រន្ធត់មួយបានកើតឡើងនៅកន្លែងបញ្ចូលហ្គាសរថយន្ត LPG ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ មុខអតីតមន្ទីរពេទ្យនាគទេព ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងចូលដាក់ហ្គាស ស្រាប់តែមួយសន្ទុះក្រោយមកក៏បានផ្ទុះឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងអ្នកជិតខាងតែម្តង។ នៅក្នុងហេតុការណ៍ផ្ទុះហ្គាសនេះផងដែប បណ្តាលឲ្យស្ត្រីជាជនបរទេស២នាក់បានរងរបួស ដោយសារតែដួលម៉ូតូពេលកំពុងជិះម៉ូតូនៅតាមដងផ្លូវក្បែរកន្លែងបញ្ចូលហ្គាសនោះ ហើយគ្រោះថ្នាក់នោះក៏បានបណ្តាលឲ្យមន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់រលាកពេញមុខ និងដងខ្លួន ដោយសារតែចូលទៅជួយបាញ់ទឹកពន្លត់កន្លែងកើតហេតុ។ ខាងក្រោមនេះគឺជាវីដេអូស្តែងៗ ដែលបង្ហាញពីសកម្មភាពផ្ទុះហ្គាស៖

ក្រោយរុះរើស្លាកមិនបានប៉ុន្មានផង ថ្មីៗនេះម្ចាស់ភាគហ៊ុនហាងលក់ខោអាវធ្វើការបកស្រាយជុំវិញបញ្ហា ដែលដកឈ្មោះ កក្កដា សុភ័ណ្ឌ ចេញពីភាគហ៊ុន

កាលពីពេលថ្ងៃទី០៩ ខែសីហា កន្លងទៅថ្មីៗនេះ ហាងលក់សំលៀកបំពាក់ “kakadaSophorn fashion (Behighware)” បានធ្វើការសម្ពោធជាផ្លូវការមិនទាន់នឹងបានប៉ុន្មានថ្ងៃផង ស្រាប់តែម្ចាស់ភាគហ៊ុនដែលជាដៃគូរកស៊ីជាមួយនឹង កក្កដា សុភ័ណ្ឌ ស្រាប់តែចុះរុះរើស្លាកហាងចោលទាំងយប់ ដោយមិនទុកចាំព្រឹកឡើយ ដោយសារតែមានបញ្ហាផ្ទៃក្នុងមួយចំនួន ហើយ កក្កដា សុភ័ណ្ឌ ក៏បានដកភាគហ៊ុនចេញពីហាងផងដែរ។ កាលពីយប់មិញនេះ ម្ចាស់គណនីឈ្មោះ Dara Meach ដែលភាគហ៊ុនធំនៅក្នុងហាងលក់សំលៀកបំពាក់ “kakadaSophorn fashion (Behighware)” បានធ្វើការ live video …