Author: បក្សីចាំក្រុង

ស្ថានទូតចិន ចេញសេចក្តីប្រកាស លទ្ធផលនៃការស៊ើបអង្កេតលើវីដេអូជនជាតិចិន ថា ៖ ពួកគេផឹកស្រាស្រវឹង រួចថតវិដេអូលេងសើចប៉ុណ្ណោះ ហើយបុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ

មុននេះបន្តិចផេកហ្វេសបុករបស់ស្ថានទូតចិនបានបង្ហោះសេចក្តីជូនដំណឹងថា៖ ” សេចក្ដីជូនដំណឹងរបស់ស្ថានទូតចិនប្រចាំកម្ពុជាអំពីស្ថានភាពនៃការស៊ើបអង្កេតលើវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណេត ក្នុងពេលថ្មីៗនេះ នៅលើប្រព័ន្ធអ៊ីនធើណេតមានវីដេអូខ្លីមួយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត ដែលថតដោយបុរសជាងដប់នាក់ដោយហៅខ្លួនឯងថាមកពីទីក្រុងChongqing ប្រទេសចិនហើយនិយាយក្អេងក្អាងថានឹងបំពុលដល់សន្តិសុខរបស់ខេត្តព្រះសីហនុ។ ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះត្រូវបានថតដោយជនជាតិចិនមកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រារួច ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ។ ឆ្នាំនេះគឺជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងចាត់វិធានការណ៍ជាក់ស្ដែង ធ្វើឲ្យកាន់តែស៊ីជម្រៅលើកិច្ចសហការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ដែលនឹងនាំមកនូវភាពសុខដុមរមនា និងអត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ។”

ក្តៅៗ មុននេះបន្តិច សម្តេចតេជោ បានប្រាប់ពី ដំណឹងសន្តិសុខជាតិបន្ទាន់មួយ

មុននេះបន្តិច សម្តេចតជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនៅលើផេកផ្លូវការរបស់សម្តេចថា៖ “ដំណឹងសន្តិសុខជាតិបន្ទាន់ កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ …

សម្តេចតេជោ លើកទឹកចិត្តពលរដ្ឋឲ្យដាំដំណាំ ខណៈសម្តេចដាំដំណាំរាប់សិបមុខ ជុំវិញផ្ទះ

សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់សម្តេច ដោយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋឆ្លៀតដាំដំណាំ ជៀសជាងទុកដីឲ្យទំនេរចោល។ សម្តេចបានរៀបរាប់ថា៖ “ពាក្យចាស់ពោលថា(រពឹសដៃផ្ទៃឆ្អែត) ដែលចង់សំដៅអោយខំធ្វើការ ខំដាំដុះ។ មានដីគួរឆ្លៀតដាំមុខដំណាំដើម្បីទទួល ផលសម្រាប់ក្រុមគ្រួសារយើង។​ ដីតូចដាំ ជី បន្លែ ស្លឹកគ្រៃ។ល។​ ដីធំគួរជ្រើសមុខដំណាំដែលយើងត្រូវការជាប្រចាំយកមកដាំដើម្បីកុំអោយពិបាកដើររកទិញគេនូវផលដំណាំដែលយើងអាចដាំបាន។ ថ្ងៃនេះខ្ញុំនិងភរិយាបង្ហាញនូវការប្រមូលផល ដើមរដូវនូវមុខដំណាំចំនួនបីមុខក្នុងចំណោមដំណាំរាប់សិបមុខដែលភរិយាខ្ញុំដាំជុំវិញផ្ទះខ្ញុំ៕” កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានបង្ហោះរូបភាពការដាំដុះបន្លែបង្កានៅជុំវិញផ្ទះ ដែលនេះមិនមែនសម្រាប់ជាលម្អទេ ប៉ុន្តែសម្រាប់យកមកធ្វើម្ហូបអាហារ។ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ​ ព្រោះជីជាតិដីប្រទេសយើងគឺអំណោយផលល្អណាស់សម្រាប់ដំណាំកសិកម្ម។ ដាំដំណាំបន្លែផ្លែឈើគ្មានដាក់ជីគីមី គឺដើម្បីសុខភាពទាំងអស់គ្នា ទាំងសម្រាប់អ្នកដាំ និងអ្នកប្រើប្រាស់។ …

បងប្អូនមានបាត់ម៉ូតូ NEX ពណ៌ទឹកក្រូចទេ? បងៗ ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ប្រទះឃើញម៉ូតូ NEX មួយគ្រឿងក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស

សូមជួយស៊ែរផង នៅព្រឹកថ្ងៃពុធ ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអន្តរាគមន៍ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស នៃអធិការដ្ឋាននគរបាលខណ្ឌខណ្ឌដង្កោ បានចុះល្បាតពួនស្ទាក់តាមភូមិសាស្រ្តស្មុគស្មាញក្នុងមូលដ្ឋានខណ្ឌដង្កោ បានជួបប្រទះឃើញម៉ូតូ ០១គ្រឿង ម៉ាក NEX ពណ៌ទឹកក្រូច លាយស ស្លាកលេខ ភ្នំពេញ 1HQ-9186 នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បើបងប្អូនប្រជាពលរដ្ឋណាបានបាត់ម៉ូតូដែលមានភិនភាគដូចខាងលើសូមបងប្អូនទាក់ទងមកលេខទូរស័ព្ទ 012 …

ជនបរទេសម្នាក់ចេញវិដេអូក្លីបនិយាយជាភាសាខ្មែរ អរគុណក្មេងប្រុសម្នាក់ឈ្មោះធី ដែលដើររើសសម្រាមនៅស្តាត និងឆ្ងល់ថាធុងសម្រាមនៅស្តាត ២០ម មានមួយ ហេតុអ្វីបានជាពលរដ្ឋមិនចោលសម្រាមក្នុងធុង?

ថ្មីៗនេះមានវិដេអូរបស់ជនបរទេសម្នាក់បានចេញវិដេអូក្លីបនិយាយជាភាសាខ្មែរ អរគុណទៅរដ្ឋដែលបានផ្តល់ស្តាតសម្រាប់ហាត់ប្រាណ និងអរគុណទៅដល់ក្មេងប្រុសម្នាក់ដែលគាត់ហៅឈ្មោះថា ធី ដែលបានដើររើសសម្រាមនៅស្តាតអូឡាំពិក ហើយគាត់និយាយថា គាត់ឆ្ងល់ដែលនៅស្តាតអូឡាំពិកមានធុងសម្រាមប្រហែលជា 20 ម៉ែត្រ មួយ ហេតុអ្វីបានជាពលរដ្ឋមិនចោលសម្រាមក្នុងធុង? ដើម្បីឲ្យច្បាស់ សុំប្រិយមិត្តទស្សនាវិដេអូអូនទាំងអស់គ្នា!

រថយន្តស្ទូចមួយគ្រឿងក្រឡាប់ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម ដាច់ចរន្តអគ្គិសនីតាមតំបន់មួយចំនួន នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ-អង្គភាពអគ្គិសនីជូនដំណឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩វេលាម៉ោង០៩:៣៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីតាមតំបន់មួយចំនួន ដោយសារមាន រថយន្តស្ទូចមួយគ្រឿងក្រឡាប់ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម។ ទីតាំងដែលរងប៉ះពាល់រួមមាន ទី១ នៅភូមិ០១ ភូមិ០២ សង្កាត់លេខ០២ , ទី២ នៅភូមិ០១ ភូមិ០២ សង្កាត់លេខ០៣ , ទី៣នៅភូមិ០៣ ភូមិ០៤សង្កាត់លេខ០៤ក្រុងព្រះសីហនុ ។ ក្រោយកើតហេតុក្រុមការងារបច្ចេកទេសបានចុះទៅជួសជុល ដេីម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនមានចរន្តប្រេីប្រាស់ឡេីងវិញ។ ជាមួយគ្នានេះអគ្គិសនីខេត្តព្រះសីហនុសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងអាចមានគ្រោះថ្នាក់ជាយថាហេតុ៕ ប្រភពលោកពូ៖ Huy Bunleng

ជនជាតិចិនមួយក្រុម ចេញវីដេអូក្លីប ថាមកពីខេត្តឆុងឆីង ហើយនិយាយថា កំពង់សោម៣ឆ្នាំក្រោយវាចង់ឲ្យវឹកវរ គឺវឹកវរចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព ពេលត្រូវនាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យ…

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកម្លាំងនាយកដ្ឋានជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវភ្លាម ហើយរកឃើញត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ ឬត្រូវបណ្ដេញចេញពីកម្ពុជាផងដែរ។ ហើយបើតាមសារព័ត៌មានហ្វ្រសញូរ បានរៀបរាប់ថា៖ យោងតាមមន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា តាមរយៈវីដេអូឃ្លឹបរបស់ជនជាតិចិនមួយក្រុមនេះ ដែលបកប្រែជាភាសាខ្មែរថា ពួកគេមកពីខេត្តឆុងឆីង ហើយនិយាយទៀតថា កំពង់សោម៣ឆ្នាំក្រោយវាចង់ឲ្យវឹកវរ គឺវឹកវរចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព៕

អ៊ុំប្រុសម្នាក់ សុខចិត្តរស់នៅជីវភាពធ្វើស្រែចម្ការ ក្នុងផ្ទៃដី ៨ ហិកតា នៅក្រុងបាងកក ទោះឈ្មួញឲ្យថ្លៃដី ជិត ៥០លានដុល្លារក៏ដោយ ព្រោះលោកគិតថាលុយទាំងនោះ មិនអាចទិញសេចក្តីសុខដែលលោកមាននាពេលបច្ចុប្បន្នបានឡើយ

សម័យនេះអ្នកណាៗក៏ចង់មានចង់បាននោះដែរ ជាពិសេសគឺអ្នកដែលមានដីធំៗតែងតែប្រញ៉ាប់ប្រញ៉ាល់រួសរាន់ប្រកាសដាក់លក់ទាន់ពេលដែលដីឡើងថ្លៃកំពុងត្រូវប៉ាន់។ ដោយឡែកបុរសម្នាក់នៅឯប្រទេសថៃដែលមានឈ្មោះថា សំភូជន៍ ផាត់ចារឿន បែរជាមានគំនិតខុសប្លែកពីអ្នកដទៃដែលយើងមិននឹកស្មានសោះឡើយថាមនុស្សបែបនេះនៅមាននោះទេ ដោយលោកសុខចិត្តមិនលក់ដីកេរ្តិ៍ដែលឪពុកបន្សល់ឲ្យ មកធ្វើចម្ការទាំងខោមិនខោអាវមិនអាវ បើទោះបីជាឈ្មួញហ៊ានឲ្យតម្លៃថ្លៃក៏ដោយ។ គ្មាននរណាម្នាក់គិតដល់សោះឡើយថាបុរសម្នាក់ដែលតែងខ្លួនខោមិនខោ អាវមិនអាវរូបនេះគឺជាសេដ្ឋីម្ចាស់ដីតម្លៃរាប់លានដុល្លារនោះ។ បុរសវ័យ ៦០ ឆ្នាំ ដែលជាម្ចាស់ចម្ការ បាងខួត មានទំហំសរុប ៥០រ៉ៃ ស្មើនឹង ៨ហិកតា នៅឯផ្លូវ សយនួនច័ន្ទ ៥៦ ក្នុងក្រុងបាងកករូបនេះ បានបញ្ជាក់ឲ្យដឹងថា លោក និងភរិយាបានសម្រេចចិត្តបោះបង់ចោលការងារ មកធ្វើចំការលើដីកេរ្តិ៍បន្សល់ពីឪពុកលោកតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ដោយមានឈ្មួញជាច្រើនបានមកសួរនាំទិញដីពីលោកដោយគិតតម្លៃក្នុង …