Author: Chan Sreyny

ការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តចេញទៅក្រៅជាមួយមិត្តភក្កិ នឹងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត

បង្កើតមិត្តភក្កិច្រើនមិនមែនជារឿងពិបាកទេ តែស្វែងរកមិត្តដែលល្អម្នាក់សម្រាប់ជីវិតរបស់យើងទើបជារឿងដែលពិបាក ព្រោះពួកគេមិនត្រឹមតែជួយបង្កើតភាពរីករាយ ការលើកទឹកចិត្ត និងក្ដីស្រលាញ់តែប៉ុណ្ណោះទេ ប៉ុន្តែពួកគេជាចំណែកមួយដែលធ្វើឲ្យយើងគ្រប់គ្នាមានសុខភាពល្អ ទាំងកាយ និងផ្លូវចិត្ត។ ដូច្នេះហើយទើបការសិក្សាមួយបង្ហាញថា អ្នកដែលចូលចិត្តចេញទៅក្រៅជាមួយមិត្តភក្កិញឹកញាប់ និងមានសុខភាពល្អ ជាងអ្នកដែលឯកោ ហើយមិនសូវចេញក្រៅ។ យោងតាមការសិក្សាបង្ហាញថាមិត្តភក្កិជួយអ្នកក្នុងការស្វែងយល់ពីមនុស្ស ដែលអាចយល់ដឹងពីខ្លួនឯង និងអ្នកដទៃបានច្បាស់ ហើយអ្នកកាន់តែយល់ពីមនុស្សនៅជុំវិញខ្លួនបានកាន់តែប្រសើរ ដែលវាជារឿងដ៏ល្អមួយសម្រាប់ស្ថានភាពផ្លូវចិត្តរបស់អ្នក។ ជាមួយគ្នានេះដែរមិត្តភក្កិមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរឿងជាច្រើនដូចជា ការវាយតម្លៃរបស់អ្នកទៅលើរឿងអ្វីមួយ ផលប៉ះពាល់វិជ្ជមានទៅលើសុខភាពរាងកាយរបស់អ្នក កាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ និងជៀសវាងជំងឺវង្វេងផងដែរ។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការរក្សាទំនាក់ទំនងជាមួយមិត្តភក្តិ ហើយដើរលេងជាមួយពួកគេឱ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ដោយបង្កើតអនុស្សាវរីយ៍ថ្មីចែករំលែកក្ដីស្រលាញ់ និងពង្រឹងទំនាក់ទំនងរបស់អ្នក ហើយអ្នកនឹងឃើញថាសុខភាពរបស់អ្នកចាប់ផ្តើមប្រសើរឡើង។ ប្រភព៖ …

ការឈឺចុកចាប់នៅក្នុងពោះ អាចបង្ហាញពីសញ្ញានៃជំងឺផ្សេងៗដែលអ្នកគួរតែយកចិត្តទុកដាក់ និងព្យាបាលមុនឈានដល់ដំណាក់កាលធ្ងន់ធ្ងរ

នៅពេលដែលអ្នកទទួលទានអាហារ មិនបានត្រឹមត្រូវ ឬ របបអាហារមិនល្អដល់សុខភាព អាចបង្កជាជំងឺផ្សេងៗដល់អ្នកជាពិសេសជំងឺក្រពះ ពោះវៀន ដែលត្រូវបានគេចាត់ទុកថាជាជំងឺធ្ងន់ធ្ងរមួយផងដែរនាពេលបច្ចុប្បន្ន។ ជាក់ស្ដែងអាការៈឈឺចុកចាប់នៅក្នុងពោះ អាចប្រាប់ពីសញ្ញានៃជំងឺផ្សេងៗដែលអ្នកកំពុងនឹងមានផងដែរ ដោយសារតែនៅក្នុងពោះមានសេរីរាង្គសំខាន់ៗជាច្រើន ដែលជាកត្តាបង្កឱ្យមានការឈឺចាប់នៅកន្លែងផ្សេងៗគ្នាក្នុងពោះដូចជា៖ ទី១.ចុកពោះផ្នែកខាងលើ៖ ប្រសិនបើអ្នកមានអាការៈឈឺចុកចាប់ផ្នែកខាងលើនៃពោះ អាចបង្ហាញថាជាតិហ្គាសនៅក្នុងពោះរបស់អ្នកកំពុងតែកើនឡើង ដោយពេលខ្លះអាចធ្វើឲ្យអ្នកមានអាការៈហើមពោះ ដោយសារតែការទទួលទានអាហារ ទំពារមិនបានម៉ត់ល្អ ឆាប់លេប ជាពិសេសការទទួលទានគ្រឿងស្រវឹង ភេសជ្ជៈដែលមានជាតិហ្គាស និង ទឹកដោះគោជាដើម ដូច្នេះអ្នកគួរតែទំពារអាហារឲ្យបានម៉ត់ល្អ។ ទី២.ចុកចុងដង្ហើម៖ នៅពេលដែលអ្នកមានអារម្មណ៍ថាចុកចុងដង្ហើមបន្ទាប់ពីទទួលទានអាហាររួច អាចបណ្ដាលមកពីការចាល់អាស៊ីតក្នុងក្រពះ ដោយសារតែការទទួលទានអាហារដែលមានជាតិខ្លាញ់ច្រើន និងហឹរពេក ជាពិសេសការជក់បារី …

មកមើលពីរបៀបធ្វើជក់ គូរគំនូរ ដែលធ្វើដោយដៃ និងមានតម្លៃថ្លៃ

ជក់ ត្រូវបានគេបង្កើតដើម្បីប្រើប្រាស់ក្នុងការសរសេអក្សរ ឬ គូរគំនូរ ហើយមានភាពពេញនិយមយ៉ាងខ្លាំងតាំងពីបុរាណកាលមក មុនពេលដែលគេបង្កើតប៊ិច និងខ្មៅដៃ។ យ៉ាងណាមិញទោះបីជាបច្ចេកវិទ្យាមានភាពជឿនលឿន ក្នុងការផលិតឧបករណ៍ប្រើប្រាស់ទំនើបជាច្រើនបែបក៏ដោយ ឧបករណ៏សម័យបុរាណប្រភេទនេះក៏នៅតែពេញនិយមសម្រាប់ប្រទេសមួយចំនួន និងសម្រាប់វិចិត្រករផងដែរ។ បើយើងក្រឡេកទៅមើលការផលិតជក់សម្រាប់គូរគំនូរនៅពេលបច្ចុប្បន្នពិតជាមានច្រើនទីតាំង និងរបៀបខុសៗគ្នា ប៉ុន្តែសម្រាប់ការផលិតជក់ដែលមានតម្លៃថ្លៃជាងគេ និងមានគុណភាពខ្ពស់បំផុត ត្រូវផលិតចេញពីរោមសត្វ ពណ៌ក្រហម ដោយប្រើជំនាញច្បាស់លាស់ ហើយធ្វើដោយដៃ យ៉ាងយកចិត្តទុកដាក់បំផុត ទាំងរូបសម្បត្តិ និងផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់៕

បើចង់ឲ្យកូនកើតមកមានស្បែកសស្អាត អំឡុងពេលពរពោះអ្នកម្ដាយគ្រប់រូប កុំរំលងចំណីអាហារទាំង ៥ មុខនេះ

មិនមែនជារឿងចម្លែកទេ ដែលក្នុងអំឡុងពេលពរពោះ ឪពុកម្ដាយគ្រប់រូបតែងតែប៉ងប្រាថ្នាឲ្យកូនៗរបស់ពួកគេ កើតមកក្រៅពីមានសុខភាពល្អ រាងកាយមាំមួន ហើយថែមទាំងមានមុខមាត់ស្អាតៗ សម្បុរសភ្លឺរលោង ទោះបីជាសម្បុររបស់ឪពុកម្តាយទាំងពីរខ្មៅក៏ដោយ។ យោងតាមអ្នកជំនាញខាងស្បែក បង្ហាញថាស្បែករបស់ទារកអាចផ្លាស់ប្តូរបានដោយមិនចាំបាច់អាស្រ័យលើកត្តាហ្សែន ដោយម្ដាយគ្រប់រូបគ្រាន់តែយកចិត្តទុកដាក់តិចតួចទៅលើរបបអាហារប្រចាំថ្ងៃមួយចំនួនដូចជា៖ ទី១.បន្លែផ្លែឈើសំបូរដោយវីតាមីន A និង C៖ អាហារដែលសម្បូរទៅដោយវីតាមីន A និង C រួមមានបន្លែ និងផ្លែឈើ ជាពិសេសបន្លែពណ៌ក្រហមដូចជា ការ៉ុត ប៉េងប៉ោះ និងផ្កាខាត់ណាខៀវ ផ្លែក្រូច ផ្លែទំពាំងបាយជូរ ផ្លែប៉ោមជាដើម ដោយវីតាមីន …

តុបតែងខ្លួនជាមួយ អាវយឺត និង សំពត់វែង បែបសាមញ្ញៗ តែគួរឲ្យទាក់ទាញ ហើយស្រួលខ្លួនទៀត

សម្រាប់មិត្តនារីៗ ដែលចង់ឲ្យការស្លៀកពាក់របស់ខ្លួនស្រស់ស្អាត ទាន់សម័យ និងទាក់ទាញ ឬ​ មិនចូលចិត្តពាក់រ៉ូបវែងពេលចេញទៅក្រៅ អាចសាកល្បងជាមួយនឹង​ តិចនិកក្នុងការស្លៀកពាក់ដោយគ្រាន់តែតឺនុយអាវយឺត ជាមួយសំពត់វែង ក៏អាចធ្វើឲ្យអ្នកទទួលបានស្ទាយថ្មីដ៏ស្រស់ស្អាតសម្រាប់ការតុបតែងខ្លួនជាប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះស្ទាយទាំងនេះក៏ធ្វើឲ្យអ្នកមានផាសុកភាពក្នុងការស្លៀកពាក់ផងដែរ៖ ទី១.សំពត់វែងសាច់ស្ដើង៖ សំពត់ដែលមានសាច់ក្រណាត់រាងស្ដើងៗ ហើយវែងពិតជាមានភាពងាយស្រួលក្នុងការស្លៀកពាក់ និងស័ក្កសមបំផុតនៅពេលដែលតឺនុយជាមួយអាវយឺត រាងរលុងៗបន្តិច អ្នកអាចលេងស្តាយបែបនេះនៅពេលចេញក្រៅជាមួយមិត្តភក្កិ ឬ ពេលទៅលេងសមុទ្រក៏បាន។ ទី២.សំពត់វែងសាច់ការ៉ូ៖ នារីៗ ដែលចូលចិត្តលេងស្ទាយបែបខ្ជូតៗ អាចជ្រើសរើសយកស្ទាយនេះបាន ដោយគ្រាន់តែរើសរើសសំពត់សាច់ការ៉ូ ដែលមានម៉ូដស្អាតៗ តឺនុយជាមួយអាវយឺតពណ៌ស ហើយបន្ថែមនូវស្បែកជើងប៉ាតា ឬ កែងខ្ពស់ល្មម …

មកមើលរបៀបក្នុងការផលិតស្ករកៅស៊ូ ដែលនរណាៗ ក៏ធ្លាប់ញ៉ាំ និងស្គាល់ តែមិនធ្លាប់បានដឹងពីវិធីផលិត និងគ្រឿងផ្សំរបស់វា

ស្ករកៅស៊ូ ត្រូវបានបង្កើតឡើងតាំងពីយុគ្គថ្មរំលីងមកម្ល៉េះ ដើម្បីសម្អាតអញ្ចាញធ្មេញ ប៉ុន្តែមិនមានលក្ខណៈទំនើប និងរសជាតិឆ្ងាញ់ទេ រហូតដល់ឆ្នាំ​ ១៨៦៩ សហរដ្ឋអាមេរិកបានផលិតស្ករកៅស៊ូបែបថ្មី ដោយក្រុមពេទ្យធ្មេញ នឹងទទួលបានការគាំទ្រយ៉ាងច្រើន។ ទើបនៅអំឡុងឆ្នាំ ១៩២៨ សហរដ្ឋអាមេរិកបានចាប់ផ្ដើមផលិតស្ករកៅស៊ូជាច្រើនរហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះដែរស្ករកៅស៊ូដែលមានច្រើនរសជាតិ ច្រើនពណ៌ ត្រូវបានផលិតចេញពីសារធាតុម៉្យាងដែលគេហៅថា chicle វាជាសារធាតុជ័រមកពីដើមសៃផាឡា ដែលមាននៅអាមេរិកកណ្តាល។ ដើម្បីផលិតស្ករកៅស៊ូបានគេត្រូវយកសារធាតុជ័រទាំងនោះ ទៅលាយជាមួយទឺកពណ៌ ទឹកស្ករ និងរសជាតិ ដើម្បីឲ្យស្ករកៅស៊ូមានជាតិផ្អែម និងក្លិនឈ្ងុយ ដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ ទាំងការផលិត និងការវេចខ្ចប់។ សូមទស្សនាវីដេអូនៅខាងក្រោម៖

រឿង ៥ យ៉ាងដែលមនុស្សស្ទើរតែគ្រប់រូប ធ្វើខុសទាំងស្រុងក្នុងការរស់នៅជាប្រចាំថ្ងៃ

មានរឿងជាច្រើនដែលមនុស្សគ្រប់គ្នាតែងតែធ្វើជាប្រចាំ នៅក្នុងការរស់នៅរបស់ពួកគេជាមួយនឹង ​វិធី ឬ របៀបផ្សេងៗពីគ្នា ដោយមិនបានដឹងទេថារឿងទាំងអស់នោះ ភាគច្រើនពួកគេធ្វើខុសទាំងស្រុង និងមិនផ្ដល់ភាពងាយស្រួលទៀតផង។ យ៉ាងណាមិញថ្ងៃនេះយើងនឹងបង្ហាញ ពីគន្លឹះដ៏មានប្រយោជន៍ចំនួន ៥ យ៉ាងដើម្បីកែតម្រូវនៅកំហុសទាំងនោះ ហើយផ្តល់ភាពងាយស្រួលដល់ជីវិតប្រចាំថ្ងៃដូចជា៖ ទី១.ជ្រលក់នំអូរីអូ ក្នុងទឹកដោះគោដោយប្រើដៃ៖ ការប្រើដៃដើម្បីកាន់នំ ហើយជ្រលក់ជាមួយទឹកដោះគោ ដែលជាទម្លាប់កូនតូចៗរបស់អ្នកមិនត្រឹមត្រូវនោះទេ ព្រោះមេរោគជាច្រើននៅជាប់ក្រចក អាចបង្កជាជំងឺផ្សេងៗបាន​ ដូច្នេះគួរកែទម្លាប់របស់ពួកគេដោយការប្រើ សម ទើបជាការល្អ។ ទី២. របៀបកៀបក្រូចឆ្មា៖ នៅពេលដែលអ្នកប្រើឧបករណ៍កៀបក្រូចឆ្មា ដើម្បីបានទឹកច្រើន ហើយមានភាពងាយស្រួល អ្នកគួរតែកាត់ក្បាលក្រូចចេញបន្ទាប់មកពុះជាពីចំហៀង …

ចង់ឲ្យខោអាវម៉ូដចាស់ៗរបស់អ្នក ប្រែមកជាម៉ូដទាន់សម័យដែលគេកំពុងពេញនិយម គួរសាកល្បងច្នៃជាមួយវិធីងាយៗទាំងនេះ

តើអ្នកដឹងទេ? សម្លៀកបំពាក់ដែលអ្នកឈប់ប្រើដោយសារតែម៉ូដហួសសម័យ ឬ ខុសទំហំ ពិតជាមានអត្ថប្រយោជន៍ច្រើនដល់អ្នក ប្រសិនបើចេះច្នៃប្រឌិតសម្លៀកបំពាក់ទាំងនោះឡើងវិញ។ ដូច្នេះអ្នកមិនចាំបាច់បោះសម្លៀកបំពាក់ទាំងនោះចោលទៀតទេ ដោយគ្រាន់តែច្នៃវាឡើងវិញជាមួយវិធីងាយៗ ជាពិសេសម៉ូដទាន់សម័យដូចខាងក្រោម៖ ទី១.ខ្សែចងបូរ៖ តុបតែងអាវប្រភេទសាច់ចាក់របស់អ្នក ឲ្យកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាត ដោយគ្រាន់តែយកខ្សែសម្រាប់ចងបូរ បន្ទាប់មកចោះប្រឡោះនូវចន្លោះក អាវ ហើយសៀតខ្សែចូលរួចជាការស្រេច។ ទី២.តុបតែងអាវយឺត៖​ អាវយឺតភាគច្រើនជាប្រភេទអាវដែលមានម៉ូដសាមញ្ញៗ តែប្រសិនបើអ្នកបន្ថែមនូវការរចនាត្រង់ហោបា៉វ ដោយប្រើខ្សែពណ៌ រាងអង្គាញ់ៗពីលើបន្ថែមកាន់តែស្រស់ស្អាត។ ទី៣.ច្នៃរ៉ូបចាស់ៗ៖ ប្រសិនបើអ្នកសំបូររ៉ូបសាច់ក្រណាត់ចាស់ៗដែលឈប់ប្រើកុំបោះចោលឲ្យសោះ ព្រោះវាអាចច្នៃជាអាវខ្លីៗ ដែលកំពុងពេញនិយមបាន ដោយគ្រាន់តែកាត់ក្រណាត់រ៉ូបទាំងនោះទៅជាផ្នែកៗ បន្ទាប់មកដេរភ្ជាប់ជាជាយរំភើយៗ ឬ …