Author: mesa khmernote

អាយុគ្រាន់តែជាតួរលេខ! លោកយាយវ័យ៩៩ឆ្នាំ បង្អួតសម្រស់ក្នុងឈុតហែលទឹកខ្មៅលាយផ្កាឈូក ប្រកបដោយភាពជឿជាក់

ថៃ៖ កាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយលោកយាយម្នាក់បានបង្អួតរាងក្នុងឈុតហែលទឹក ប្រកបដោយភាពជឿជាក់ បើទោះបីជាលោកយាយមានវ័យ៩៩ឆ្នាំហើយក៏ពិតមែន។លោកយាយ ម៉ារ៉ាស៊ី អ៊ិសារ៉ាងគូន ជាអតីតតារាសម្តែងនារីឆ្នើម និងល្បីឈ្មោះម្នាក់ប្រចាំប្រទេសថៃនៅក្នុងឆ្នាំ៩០ជាង ដោយគាត់មានទេពកោសល្យ និងសមត្ថភាពគួរឲ្យកោតសរសើរ។ កាលពីថ្មីៗនេះលោកយាយក៏ទើបបានរៀបចំពិធីឆ្លងខួបកំណើតចូលវ័យ៩៩ឆ្នាំរបស់ខ្លួនយ៉ាងសប្បាយរីករាយផងដែរ។ ស្រាប់តែពេលនេះលេងបង្ហាញខ្លួនក្នុងឈុតហែលទឹកពណ៌ខ្មៅលាយផ្កាឈូកស្រស់ ប្រកបដោយភាពជឿជាក់ ជាមួយស្តាយថតរូបដែលនារីៗ​វ័យក្មេងមួយចំនួនសុំចាញ់។ មើលរូបភាពខាងក្រោមនេះ៖ អត្ថបទ៖ មេសា

តារាថៃចំនួន ៥៨ រូបចូលរួមផ្សព្វផ្សាយកម្មវិធី “Everyday Say No To Plastic Bags” ដើម្បីលុបបំបាត់ និងកាត់បន្ថយការប្រើប្រាស់កាកសំណល់ផ្លាស្ទិក

ថៃ៖ ស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភពីបញ្ហាកាកសំណល់ផ្លាស្ទិក និងការបំផ្លាញបរិស្ថាន យើងសង្កេតឃើញថាកម្មវិធីចូលរួមជួយសង្គមជាច្រើនបានកើតមានឡើង ដូចជាការដាំដើមឈើ ការស្ម័គ្រចិត្តចូលរួមរើសសំរាម កម្មវិធីថ្ងៃនៃបរិស្ថាន និងកម្មវិធីជាច្រើនទៀតដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ជាមួយនឹងសំរាមផ្លាស្ទិក។ ថ្មីៗនេះតារាថៃចំនួន៥៨រូប បានស្ម័គ្រចិត្តចូលរួមកម្មវិធីមួយដែលមានឈ្មោះថា “Everyday Say No To Plastic Bags” ដើម្បីកាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់កាកសំណល់ផ្លាស្ទិក។ ដោយការចូលរួមរបស់ក្រុមតារាចំនួន៥៨រូបនេះ គឺមានការថតរូបដោយរុំខ្លួនឯងជាមួយផ្លាស្ទិក និងដើរតួជាសត្វ ឬរុក្ខជាតិដែលត្រូវបំពុលដោយកាកសំណល់ទាំងនោះ។ ខាងក្រោមនេះគឺជារូបភាពរបស់តារាមួយចំនួនដែលយើងបានដកស្រង់មក៖ អត្ថបទ៖ មេសា

លេងសើចម៉េចបាន! តារាចម្រៀងថៃវ័យក្មេងអាយុ៥ឆ្នាំ បំបែកកំណត់ត្រាតារាចម្រៀងវ័យក្មេងបំផុតដែលមានអ្នកចូលទស្សនា MV ១០០លានដង ក្នុងរយៈពេលខ្លី

ថៃ៖ តើអ្នកជឿទេថាក្មេងត្រឹមតែអាយុ៥ឆ្នាំ ដែលជាសិស្សថ្នាក់មត្តេយ្យអាចក្លាយជាតារាចម្រៀង និងមាន MV ដែលមានអ្នកចូលទស្សនាដល់ទៅ១០០លានដង ក្នុងរយៈពេលដ៏ខ្លីនោះ។ ថ្មីៗនេះ តារាចម្រៀងវ័យក្មេងរបស់ថៃដែលមានឈ្មោះថា Karnet Saleupi ដែលមានអាយុ៥ឆ្នាំ ជាសិស្សថ្នាក់មត្តេយ្យ បានបំបែកកំណត់ត្រាជាតារាចម្រៀងវ័យក្មេងបំផុតដែលមានអ្នកចូលទស្សនា MV ១០០លានដង នៅក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយយូធូប។ កាលពី៣ខែមុន តារាចម្រៀងវ័យក្មេងរូបនេះបានបញ្ចេញ MV ផ្លូវការនៃបទ “ភ្លៀងធ្លាក់ចុះមក ឬ ហ្វុនថេលុងម៉ា (ฝนเทลงมา)” ដោយច្រៀងរៀបរាប់ពីជីវិតស្រុកស្រែខែធ្លាក់ភ្លៀង ធ្វើការដកស្ទូង។ ក្រោយមកចម្រៀងមួយបទនោះក៏បានត្រូវគេចែកចាយពេញបណ្តាញសង្គម រហូតទទួលបានការចូលទស្សនាច្រើននឹកស្មានមិនដល់ក្នុងរយៈពេលដ៏ខ្លីបែបនេះ។ …

Gigi Joono ធ្លាប់ត្រូវគេមើលងាយថាជាក្រុមក្មេងខ្ទើយគ្មានអនាគត និងគ្មានប្រយោជន៍ដល់សង្គម ចុងក្រោយប្រែក្លាយជាអ្នកច្នៃម៉ូដល្បី និងទទួលកោតសរសើរមិនដាច់ពីមាត់

ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយមានការទទួលកោតសរសើរចំពោះក្រុមក្មេងប្រុសភេទទី៣ មួយក្រុមដែលមានឈ្មោះថា Gigi Joono ឬរហ័សនាម “ទេពធីតាស្រុកស្រែ” ដោយពួកគេត្រូវបានគេស្គាល់ថាជាក្មេងៗដែលពោរពេញទៅដោយគំនិតច្នៃប្រឌិតក្នុងការច្នៃម៉ូដសម្លៀកបំពាក់ និងការតុបតែងខ្លួនជាម៉ូដែល។ ក្រុមក្មេងៗទាំងនេះមានដើមកំណើតនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ ដោយពួកគេបានចែករំលែកបទពិសោធន៍ និងគំនិតរបស់ពួកគេឲ្យដឹងថា ដើមឡើយពួកគេគ្រាន់តែធ្វើលេងៗកម្សាន្តជាមួយមិត្តភក្តិតែប៉ុណ្ណោះ ព្រោះគ្រប់គ្នាចូលចិត្តយកនេះ យកនោះមកច្នៃជាម៉ូដខោអាវ និងដើរបង្ហាញម៉ូដ។ លុះក្រោយមកឃ្លីប និង រូបថតរបស់ពួកគេត្រូវបានចែកចាយពេញបណ្តាញសង្គម ដោយទទួលការកោតសរសើរជាខ្លាំងពីសំណាក់មហាជន តែក៏មានការរិះគន់ស្របពេលជាមួយគ្នានោះដែរ។ ក្រោយមកពួកគេកាន់តែទទួលបានកេរ្តិ៍ឈ្មោះ និងស្គាល់ច្រើនតាមរយៈបរទេស Grazia ដោយបានសរសេរកោតសរសើរលើកទឹកចិត្តពួកគេ រហូតមានខាងក្រុមទូរទស្សន៍ …

ក្រុមចម្រៀងល្បីឈ្មោះប្រចាំប្រទេសថៃ Cocktail ជួបគ្រោះថ្នាក់ចរាចរណ៍ខណៈពេលធ្វើដំណើរត្រលប់មកពីការប្រគំតន្ត្រី

ថៃ៖ កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចផ្លូវកោងចេញពីខេត្តឈៀងរ៉ៃ ដោយក្នុងនោះគេបានរកឃើញថារថយន្តគ្រោះថ្នាក់ជារថយន្តដឹកក្រុមចម្រៀងដ៏ល្បីប្រចាំប្រទេសថៃ ក្រុម Cocktail។ ក្រោយទទួលដំណឹងនេះភ្លាម ប្រិយមិត្តអ្នកគាំទ្ររបស់ក្រុមតន្ត្រីមួយនេះបានបង្ហាញពីក្តីបារម្ភរបស់ខ្លួនពេញបណ្តាញសង្គមហ្វេសប៊ុក ដោយបន់ស្រន់ និងសង្ឃឹមសូមឲ្យគ្រប់គ្នាឆ្លងផុតគ្រោះថ្នាក់។ ករណីមួយនេះត្រូវបានគេរកឃើញថា ព្រោះតែមានភ្លៀងធ្លាក់ខ្លាំង ខណៈពេលពួកគេត្រលប់មកវិញបន្ទាប់ពីការប្រគំតន្ត្រីនៅខេត្តឈៀងរ៉ៃ មកដល់ចំណុចកើតហេតុផ្លូវកោងបណ្តាលឲ្យរថយន្តបាត់បង់ម្ចាស់ការ ធ្វើឲ្យគ្រវីទៅបុកនិងរបាំងពុះចែកទ្រូងផ្លូវ។ ការពិនិត្យបានរកឃើញថាអ្នកបើកបរពុំមានសេពគ្រឿងស្រវឹង ឬងងុយគេងនោះឡើយ តែអាចមកពីការបើកបរហួសល្បឿនកំណត់ និងការធ្វេសប្រហែស។ យ៉ាងណាមិញក្រុមចំរៀង Cocktail បានអាប់ឌេតគណនីសង្គមខ្លួនឲ្យដឹងថាពួកគេពុំមាននរណាគ្រោះថ្នាក់ដល់ជីវិតឡើយ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ សូមប្រិយមិត្តអ្នកគាំទ្រឈប់បារម្ភទៀតទៅ៕

ពេលនេះសភាពមុខរបស់ បេនី យ៉ាំង ប្រែប្លែកយ៉ាងខ្លាំងក្រោយវះកាត់ច្រមុះ ក៏មិនខ្លាចនឹងបង្ហាញឲ្យមហាជនឃើញជាសាធារណៈនោះដែរ

ថ្មីៗនេះតារាសម្តែងស្រី និងជាអ្នកជំនួញវ័យក្មេងលើបណ្តាញសង្គមអនឡាញ បេនី យ៉ាំង បានបង្ហាញប្រាប់ឲ្យមហាជនដោយពុំលាក់លៀមថានាងបានទៅធ្វើច្រមុះសារជាថ្មីនៅឯប្រទេសកូរ៉េ ដោយតម្រូវឲ្យមានការវះកាត់ និងពិនិត្យយ៉ាងដិតដល់ជាច្រើនដំណាក់កាល។ ក្រោយវះកាត់ខ្ទង់ច្រមុះថ្មីម្តងទៀតនេះ គេសង្កេតឃើញថាតារាស្រីរូបនេះ គឺពុំទាន់បានជាសះស្បើយនៅឡើយទេ ដោយសម្រស់ផ្ទៃមុខរបស់នាងហាក់កាន់តែដុនដាបទៅៗ។ យ៉ាងណាមិញបើទោះបីជាសម្រស់ផ្ទៃមុខហាក់ខុសប្លែកខ្លាំងបើប្រៀបធៀបនឹងពីមុនក្តី បេនី យ៉ាំង ហាក់នៅតែជានារីរឹងមាំហ៊ាន Lives វីដេអូបង្ហាញមហាជនដោយគ្មានក្តីលាក់បាំង ឬខ្មាសបន្តិចនោះឡើយ។ ចង់ដឹងថានាងនិយាយអ្វីខ្លះ និងផលលំបាកយ៉ាងណានោះកំឡុងពេលវះកាត់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ផ្ទុះការរិះគន់ពីសំណាក់ប្រជាជនថៃយ៉ាងចាស់ដៃ ដោយចោទប្រកាន់ថារឿង “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ លួចចម្លងរឿង “พิษสวาท”

កាលពីថ្មីៗនេះ ផ្ទុះការរិះគន់មួយពេញបណ្តាញសង្គមថៃ ក្រោយពេលដែលរឿងភាគទូរទស្សន៍ខ្មែរ “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ត្រូវបានរងការចោទប្រកាន់ថាបានលួចចម្លងរឿងពីរឿងល្បីរបស់របស់ថៃ “พิษสวาท”។ កាលពីថ្ងៃទី១៣ ខែតុលា ម្សិលមិញនេះមានការលើកឡើងប្រៀបធៀបមួយនៅក្នុងគេហទំព័រថៃ ក្រោយបានរកឃើញថារឿងភាគទូរទស្សន៍ “ពិសស្នេហ៍” របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺមានឈុតឆាកដូចគ្នាបេះបិទទៅនឹងរឿងភាគថៃ “พิษสวาท” ដែលសម្តែងដោយនាង Nune Woranut និង Pong Nawat។ ខណៈដែលខ្សែភាពយន្តភាគខ្មែរគឺសម្តែងដោយ ព្រះកាយ​ច័ន្ទ, ទឹម រដ្ឋា និងលោក សូ ឆានី។ ប្រជាជនថៃបានដាក់ការចោទប្រកាន់ …

តាន់ គឹមសួរ​ ត្រៀមធ្វើបេសកកម្មថ្មីមួយទៀត ឡើងភ្នំឱរ៉ាល់ដាំដើមឈើ ប្រមូលមូលនិធិជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ជួយសង្គ្រោះជីវិតកុមារកម្ពុជា

ក្រោយពីសម្រេចជោគជ័យបេសកកម្មដាំកូនឈើជួយសង្គ្រោះផែនដីរួចមក គេសង្កេតឃើញថាលោក តាន់ គឹមសួរ នៅតែបន្តធ្វើសកម្មភាពជួយសង្គម និងការពារព្រៃឈើជាពិសេសលោកបានជម្រុញឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមសកម្មភាពអភិរក្សសត្វផ្សោតទឹកសាបនៅដងទន្លេមេគង្គកម្ពុជាដែលជិតផុតពូជទៅ។ថ្មីៗនេះដែរ តាន់ គឺមសួរ បានបង្ហើបពីគម្រោងថ្មីមួយទៀតរបស់ខ្លួននោះគឺ ការឡើងភ្នំឱរ៉ាល់ដាំកូនឈរ ធ្វើជាមូលនិធិដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជាវិញម្តង។ យោងតាមប្រភពគណនីហ្វេសប៊ុកលោក តាន់ គឹមសួរ បានរៀបរាប់ឲ្យដឹងថា៖ «ជួបពិភាក្សាគ្នាអំពីគម្រោងឡើងភ្នំឱរ៉ាល់ និងដាំកូនឈើ ដើម្បីកៀងគរមូលនិធិសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាក្រោមប្រធានបទ៖ «ឡើងភ្នំឱរ៉ាល់ដើម្បីជិវិតកុមារកម្ពុជា» ដែលនឹងមានវត្តមានរបស់បងស្រី យឹម ឆៃលីន ជាប្រធានកិត្តិយសផងដែរ។ ខ្ញុំគិតថាកម្មវិធីនេះល្អ បានទាំងផ្តល់ការងារជូនប្រជាសហគមន៍ បានទាំងជួយផ្សព្វផ្សាយអំពីតំបន់ឱរ៉ាល់ និង បានទាំងរួមចំណែកជួយសង្គ្រោះដល់អាយុជិវិតកុមារកម្ពុជា …