Author: mesa khmernote

គ្រាន់តែឮដំណឹងថា នាយក្តឹប វិលត្រលប់មកផ្ទះវិញភ្លាម អ្នកនាង ចន ច័ន្ទលក្ខិណា ទៅសួរសុខទុក្ខដល់ផ្ទះភ្លាមតែម្តង

កាលពីម្សិលមិញថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ តារាកំប្លែងជើងចាស់ នាយក្តឹប ត្រូវបញ្ជូនត្រលប់មកផ្ទះវិញ ក្រោយក្រុមគ្រូពេទ្យថៃបានព្យាយាមព្យាបាលអស់ពីសមត្ថភាព។ ស្ថានភាពជំងឺរបស់ នាយក្តឹប គឺនៅតែមានស្ថានភាពធ្ងន់ធ្ងរ មិនធូរស្រាកស្រាន្ត ដោយលោកបានកើតមានជំងឺស្ពោត​សរសៃឈាម​ខួរក្បាល និង​ជំងឺ​មួយ​ចំនួន​ទៀត។ ទោះបីជាក្រុមគ្រូពេទ្យថៃបាននិយាយថា គ្មានសង្ឃឹមក្តី ក៏ក្រុមគ្រួសាររបស់ នាយក្តឹប នៅតែមិនបោះបង់ចោលក្តីសង្ឃឹមនោះឡើយ។ យ៉ាងណាមិញ គ្រាន់តែឮដំណឹងថា នាយក្តឹប វិលត្រលប់មកផ្ទះវិញ ប្រធានសមាគមនមិត្តសិល្បស្មគ្រ័ចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា និងក្រុមការងារ បានធ្វើការទៅសួរសុខទុក្ខភ្លាមតែម្តង។ ដោយអ្នកនាងមិនអាចនៅសុខ …

នៅតែភ្លេចបងមិនទាន់បាន ពីតារាចម្រៀងស្រី សុខ ពិសី ពិរោះខ្លាំងតែម្តង

កញ្ញា សុខ ពិសី តារាចម្រៀងស្រីដែលមានសម្លេងពិរោះ គ្រប់បែបបទចម្រៀង ជាពិសេសទទួលបានការគាំទ្រខ្លាំងពីសំណាក់មិត្តយុវវ័យមិនថាបទញាក់ ឬមនោសញ្ចេតនានោះទេ។ មុននេះបន្តិច កញ្ញា សុខ ពិសីបានបញ្ចេញបទចម្រៀងថ្មីមួយបទចំណងជើងថា “នៅតែភ្លេចបងមិនទាន់បាន” ដែលជាបទមនោសញ្ចេតនា យ៉ាងពិរោះ ជាមួយស្ទាយន៍ច្រៀង និងសម្លេងស្តាប់មិនចេះជិនណាយ។ ចង់ដឹងថាពិរោះប៉ុណ្ណា តោះស្តាប់ទាំងអស់គ្នា៖

ធ្លាប់តែឃើញ រ៉ាប៊ី ច្រៀងបទញាក់កន្ត្រាក់អារម្មណ៍ ឥឡូវសាកមកស្តាប់ពេលច្រៀងបទមរតកដើមពិតជាពីរោះ

តារាចម្រៀងស្រី កញ្ញា រ៉ាប៊ី​ ដែលបងប្អូនស្កាល់ច្បាស់តាមរយៈបទ “មាន់ស្រែ” ជាតារាចម្រៀងស្រីដែលសម្បូរទៅដោយភាពក្រមិចក្រមើម ជាពិសេសស្ទាយន៍ប្លែកៗតែម្តង។ យើងធ្លាប់តែឃើញ រ៉ាប៊ី ច្រៀងបទបែបញាក់កន្ត្រាក់អារម្មណ៍ និងបទបែបមនោសញ្ចេតនាសម័យថ្មី តែចំពោះបទចម្រៀងបែបមរតកដើម យើងហាក់មិនសូវបានឃើញកញ្ញា រ៉ាប៊ី ច្រៀងប៉ុន្មានទេ។ ជាក់ស្តែងកាលពីថ្មីៗនេះ កញ្ញា រ៉ាប៊ី បានចាប់ដៃគូគ្នាជាមួយលោក ម៉ៅ ហាជី​ ដែលជាតារាចម្រៀងរូមផលិតកម្ម បកស្រាយចំរៀង “គំនួចវាយោ” រួមគ្នា ដែលជាបទមរតកដើមបានយ៉ាងពិរោះ។ តោះមកស្តាប់ពួកគាត់ច្រៀងទាំងអស់គ្នាៈ

ជិតដល់ចូលឆ្នាំចិន! ឌី សូនីត្តា cover បទចិន ពីរោះមិនចាញ់តារាចម្រៀងអាជីព

ដៃគូឆ្នើមរបស់លោក អេឡិចហ្សូរ៉ា គឺ កញ្ញា ឌី សូនីត្តា ដែលបងប្អូនគ្រប់គ្នាបានស្គាល់តាមរយៈសមត្ថភាពសម្តែង ជាមួយភាពប៉ិនប្រសប់ ជាពិសេសគឺអត្តចរិកក្រមិចក្រមើមតែម្តង។ ស្រាប់តែថ្មីៗនេះ កញ្ញា ឌី សូនីត្តា បានបង្ហើរសំនៀងច្រៀង Cover បទចិនចំណងជើងថា Wo Men Bu Yi Yang (我们不一样) បានយ៉ាងពិរោះ​មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ។ បទ Cover ថ្មីរបស់កញ្ញា ឌី សូនីត្តា គឺដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំចិន …

នាយក្តឹប វិលត្រលប់មកផ្ទះវិញ ក្រោយគ្រូពេទ្យថៃបាននិយាយថាជម្ងឺលោក អត់មានសង្ឃឹមនោះទេ

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ តារាកំប្លែងជើងចាស់ នាយក្តឹប ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាល​នៅឯប្រទេសថៃ ក្រោយពីដឹងថាស្ថានភាពជម្ងឺរបស់លោកធ្ងន់ធ្ងរខ្លាំង។ យ៉ាងណាមិញ មានបងប្អូនជាច្រើនកំពុងរង់ចាំដំណឹងសុខទុក្ខរបស់រូបលោក ស្រាប់តែកូនស្រីរបស់លោកបានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកឲ្យដឹងថា «សូមអោយការវិលត្រឡប់របស់ ឳ ប្រកបដោយសុវត្តិភាពផងចុះ ឳក្ដឹប ត្រឡប់មកផ្ទះវិញហើយសូមអោយ ឳឆាប់ជាពីជំងឺណាឳ! ម៉ែគាត់និងព្យាយាមទោះពេទ្យថៃនិយាយថាយ៉ាងមិចក៏ដោយក៏ម៉ែនៅតែព្យាយាមមើលថែឳដែល ឳ ត្រូវតែតស៊ូណាដើម្បីកូនៗនិងម៉ែឳ មិនត្រូវទៅណាទេលឺទេឳ!»។ គួរបញ្ជាក់ឲ្យដឹងផងដែរថា តារាកំប្លែងជើងចាស់ នាយក្តឹប មាន​ជំងឺ​ស្ពោត​សរសៃឈាម​ខួរក្បាល និង​ជំងឺ​មួយ​ចំនួន​ទៀត។ ដោយរូបលោកនឹងក្រុមគ្រួសារនឹងវិលចូលមាតុភូមិកម្ពុជាវិញនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ក្រោយពីក្រុមគ្រូពេទ្យថៃបាននិយាយថា …

ញាក់សាច់! ពីមួកកសិករសាមញ្ញ ប្រែក្លាយជាហ្វេសសិនលំដាប់ពិភពលោកម៉ាក Gucci មានតម្លៃរាប់រយដុល្លារ

ផ្ទុះការភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមថៃ ក្រោយពីក្រុមហ៊ុនប្រ៊េនដ៏ល្បីម៉ាក Gucci បាននាំចូលនូវមួកដែលនិយមប្រើប្រាស់ដោយប្រជាកសិករថៃ ទៅធ្វើការច្នៃបន្ថែមដើម្បីដាក់តាំងលក់នៅក្នុងតម្លៃមួយដ៏សែនខ្ពស់។ដោយយោងតាមសារពត៌មានរបស់ថៃ TVPool បានសរសេររៀបរាប់ឲ្យដឹងថា មួកស្មុគមួយដែលសម្រាប់ប្រជាពលរដ្ឋ និងកសិករនិយមចូលចិត្តប្រើប្រាស់ ពេលនេះបានក្លាយជា ហ្វេសសិនមួយលំដាប់ពិភពលោក ដោយក្រុមហ៊ុន Gucci បានបង្ហាញដាក់លក់សម្រាប់ Material Girl ក្នុងកម្មវិធីបង្ហាញម៉ូដ Gucci Cruise 2019 ដែលមានតម្លៃដល់ទៅ 450$ ដែលស្មើនឹង 14,400 បាត។ វាពិតជារឿងដែលអស្ចារ្យខ្លាំងណាស់ ដោយមួកស្មុគធម្មតាមួយនេះបានប្រែក្លាយជា មួកមួយដ៏មានតម្លៃហើយទទួលបានការចែកចាយដោយម៉ាក Gucci …

អ្នកនាង ចន ច័ន្ទលក្ខិណា Live វីដេអូបកស្រាយរឿង ជិះម៉ូតូឌុបទៅចូលរួម ពិធីដង្ហែសពតារាចម្រៀង ខេមរៈ ស្រីពៅ

កាលពីរសៀលម្សិលមិញថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ គេសង្កេតឃើញមានវត្តមានមហាជន និងសិល្បករ សិល្បការិនីជាច្រើនបានចូលរួម កម្មវិធីដង្ហែសពតារាចម្រៀង ខេមរៈ ស្រីពៅ ដែលត្រូវដង្ហែចេញពីគេហដ្ឋាន ដើម្បីទៅបូជាតាមគន្លងព្រះពុទ្ធសាសនា នៅវត្ត​សំរោងអណ្ដែត ដោយដង្ហែចេញពីម៉ោង១២ថ្ងៃត្រង់ ក្នុងនោះប្រធានសមាគមនមិត្តសិល្បស្មគ្រ័ចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានចូលរួមជួយរៀបចំកម្មវិធីបុណ្យសពនេះផងដែរ ដោយអ្នកនាងបានជិះម៉ូតូឌុប​ទៅចូលរួមព្រោះតែខ្លាចខកខាន មិនទាន់ពេល។ ស្របពេលជាមួយគ្នានោះ គេប្រទះឃើញថាមានមតិអគតិមួយចំនួន បានវាយប្រហារដល់អ្នកនាង ចន​ ច័ន្ទលក្ខិណា ដោយមិនបានដឹងពីស្ថានការណ៍ច្បាស់លាស់។ ហេតុដូចនេះទើបធ្វើឲ្យអ្នកនាង ចន​ ច័ន្ទលក្ខិណា …

សុគន្ធ និសា ដាក់ប៉ុន្មានបទក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ យប់មិញនេះ ធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់នោះទេ

តារាចម្រៀងសម្លេងស្រទន់ អ្នកនាង សុគន្ធ និសា ដែលជាតារាស្រីដែលសម្បូរដោយទេពកោសល្យ មិនថា ច្រៀង សម្តែង ឬរាំនោះឡើយ។ គេតែងសង្កេតឃើញអ្នកនាង សុគន្ធ និសា តែងលេចមុខចេញតាមកម្មវិធីខនសឺតនានា ជាពិសេសថ្មីៗនេះ អ្នកនាងបានចូលរួមសម្តែងរឿងភាគទូរទស្សន៍របស់ប៉ុស្តិ៍ហង្សមាសផងដែរ។ ជាក់ស្តែងកាលពីរាត្រីម្សិលមិញនេះ អ្នកនាងក៏បានចូលរួមនៅក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយអ្នកនាង សុគន្ធ និសា បានបង្ហើរសំនៀងយ៉ាងពិរោះជាមួយចំរៀងជាច្រើនបទដូចជាបទ “ទុក្ខស្រីប្តីព្រាត់”, “ចម្ការសំរោង”, “មាតាដៃមួយរយ” និងបទជាច្រើនទៀត។ ការសម្តែងសមត្ថភាពច្រៀងដែលប្រកបដោយមនោសញ្ចេតនាជាមួយទឹកដមសំនៀងដ៏ពិរោះបានធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់។ ចង់ដឹងចូលមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖