Author: mesa khmernote

បើទោះបីជាគ្រងឈុតបៃតងសាមញ្ញក៏ពិតមែន តែសម្រស់របស់បវរកញ្ញាចក្រវាល រឿន ណាត ស្រស់ស្អាតមិនធម្មតានោះទេ

ក្រោយពីបានបោះជំហានជើងចូលផ្នែកសម្តែងលើវិថីសិល្បៈរួចមក អតីតបេក្ខភាពបវរកញ្ញាចក្រវាលតំណាងប្រទេសកម្ពុជា កញ្ញា រឿន ណាត ហាក់ទទួលបានការគាំទ្រ កើនឡើងទ្វេដង ដោយគេតែងសង្កេតឃើញរូបនាងលេចមុខតាមកម្មវិធីជាច្រើន មិនថាកម្មវិធីបង្ហាញម៉ូដ ឬកម្មវិធីទូរទស្សន៍នោះទេ។ ដោយសារតែរូបសម្រស់ដ៏ស្រស់ស្អាតដែលអំណោយផលមកពីធម្មជាតិ និងអត្តចរិករមទម បណ្តាលឲ្យ រឿន ណាត មានភាពមមាញឹកមិនដកឃ្លានោះទេ។ តែយ៉ាងណាមិញ មិនថាទោះជារវល់យ៉ាងណា កញ្ញា រឿន ណាត ក៏មិនភ្លេចប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួនដែរ ដោយនាងតែងតែឆ្លៀតឆ្លើយឆ្លងតបទៅមិត្តអ្នកគាំទ្រ តាមដែរអាចធ្វើបាន។ ជាក់ស្តែងប្រហែលមុននេះបន្តិចកញ្ញា រឿន ណាត បានបង្ហោះរូបថតស្រស់ស្អាតប៉ុន្មានសន្លឹកនៅឯទឹកដីខេត្តមណ្ឌលគិរី តំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជាជាមួយឈុតបៃតង …

លោកតា វុិចទ័រ អំពាវនាវឲ្យបងប្អូនរាល់គ្នាមានការប្រុងប្រយ័ត្ន ព្រោះលោកហើមមុខមើលលែងស្គាល់ បណ្តាលមកពីប្រតិកម្មថ្នាំពេទ្យ

លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ គឺជាប្រធានផ្នែកផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន ដែលបងប្អូនបានស្គាល់ច្បាស់ថាជាឪពុកបង្កើតរបស់តារាកំប្លែងស្រី នីឡា។ ថ្មីៗនេះ លោកបានអំពាវនាវឲ្យបងប្អូនរាល់គ្នាបង្កើនការប្រុងប្រយ័ត្ន ដោយរូបលោកបានប្រតិកម្មថ្នាំ ឡើងហើមភ្នែក និងមុខ ក្នុងពេលមិនដល់មួយម៉ោង។ ដោយលោកបានអំពាវនាវរៀបរាប់ប្រាប់ថា «បងប្អូន​ពេល​ហូប​ថ្នាំពេទ្យ​ ​សូម​ប្រយត្ន័​ផង​ ​។​ ​ខ្ញុំ​ហើម​ថ្គាម​ពេល​លេបថ្នាំ​បំបាត់​ហើម​ ​ស្រាប់តែ​វា​មាន​ប្រតិកម្ម​ទៅជា​ហើម​ភ្នែក​ ​រយៈពេល​ត្រឹម១នាទី​ប៉ុណ្ណោះ​ ​គឺ​ ​ភ្នែក​ខ្ញុំ​ហើម​លិប​តែម្តង​។​ ​ខ្ញុំ​មិន​ខ្មាស​ទេ ខ្ញុំ​បង្ហាញ​រូបភាព​ជូន​បងប្អូន​»។ លោកក៏បានបញ្ជាក់ផងដែរថានេះមិនមែនមកពីពេទ្យនោះតេ គឺមកពីខ្លួនគាត់ដែលមានសុខភាពខ្សោយទើបមានប្រតិកម្មនឹងថ្នាំពេទ្យ។ គួរបញ្ជាក់ឲ្យដឹងផងដែរថា …

កែវ វាសនា បញ្ចេញបទចម្រៀងមនោសញ្ចេតនាថ្មី ចាក់ដោតអារម្មណ៍ ខ្លាំងមិនធម្មតា

តារាចម្រៀងសម្លេងធ្ងន់លោក កែវ វាសនា ដែលជាតារាចម្រៀងប្រុសខ្លួនតូចសម្លេងធំ ច្រៀងម្តងៗរណ្តំដួងចិត្តមិត្តអ្នកគាំទ្រមិនថាប្រុសស្រីចាស់ក្មេងនោះឡើយ។ ក្រោយពីទទួលបានជោគជ័យតាមរយៈការសម្តែងនៅឯប្រទេសកូរ៉េ ជាមួយសិល្បករ សិល្បការិនីខ្មែររួចមក គេហាក់សង្កេតឃើញថាលោក កែវ វាសនា ហាក់ទទួលបានការគាំទ្រច្រើនបន្ថែមមួយកម្រិតទៀត ជាពិសេសពីសំណាក់បងប្អូនដែលរស់នៅឯប្រទេសកូរ៉េ។ ជាក់ស្តែងថ្មីៗនេះ លោក កែវ វាសនា បានសាងភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តអ្នកគាំទ្រជាច្រើននាក់ជាមួយបទចំរៀងថ្មីរបស់លោក ដែលមានចំណងជើងថា “ចាក់ដោតអារម្មណ៍” ដោយបាននិយាយរៀបរាប់ពីរឿងរ៉ាវស្នេហារវាងបុរស និងនារីម្នាក់ដែលស្រលាញ់គ្នា តែចុងក្រោយខាងស្រីក៏បានក្បត់ដោយចាក់ដោតអារម្មណ៍លោក កែវ វាសនាយ៉ាងខ្លាំង។ ចង់ដឹងទេថាតើបទ “ចាក់ដោតអារម្មណ៍” នេះ ចាក់ដោតកម្រិតណានោះ …

អ៊ីវ៉ា ប្រាប់ថា កុំឈ្លក់នឹងកិត្តិយស កុំដេកចាំព្រេង កុំផ្សងចាំសំណាង

អ៊ីវ៉ា តារាចម្រៀងស្រីដែលមានសម្លេងពិរោះ និងក្រមិចក្រមើមគួរឲ្យស្រលាញ់នឹងជាម្ចាស់បទ “ទឹកអប់មានពិស” ដែលបងប្អូនគ្រប់គ្នាបានស្គាលយ៉ាងច្បាស់តាមរយៈទេពកោសល្យច្រៀងរបស់នាង។ ថ្មីៗនេះគេតែងសង្កេតឃើញនាងមានបទចម្រៀងថ្មីៗជាច្រើនដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដូចជាបទ “មុខប៉ោងបាន Cute” ជាដើម។ យ៉ាងណាមិញតារាចម្រៀងវ័យក្មេងរូបនេះ ក៏បានបង្ហោះសារមួយឃ្លាដើម្បីដាស់ចិត្តដល់ប្រិយមិត្តដែលនិយមគាំទ្រកញ្ញាថា «កុំឈ្លក់នឹងកិត្តិយស កុំរស់អោយឈ្មោះស្អុយ កុំប្រថុយនឹងគ្រោះថ្នាក់ កុំជំពាក់អោយហួសលទ្ធភាព កុំប្រៀបធៀបខ្លួនឯងទៅគេ កុំត្អូញត្អែទាំងមិនបានខំប្រឹង កុំសម្លឹងអោយហួសភ្នែក កុំខំស្រែកអោយហួសសំឡេង កុំដេកចាំព្រេងកុំផ្សងចាំសំណាង»៕

ទេព បូព្រឹក្ស ផុសសារតបទៅបុគ្គលម្នាក់ ដែលជេរប្រមាថម្តាយរបស់នាង និងលោក G-Devith

ទេព បូព្រឹក្ស តារាចម្រៀងស្រីដែលសម្បូរទៅដោយក្បាច់រាំរស់រវើក និងមានសម្លេងពិរោះ អមជាមួយស្ទាយន៍តែងខ្លួនប្លែកៗ។ មួយរយៈក្រោយនេះក្រោយផ្ទុះសង្គ្រាមច្រៀងរ៉េប Diss Track ធ្វើអោយផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យបុគ្គលមួយចំនួនរិះគន់ ខ្លះជេរប្រមាថក៏មាន ដែលជាហេតុបានធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស ទ្រាំមិនបានក៏បង្ហោះសារមួយនិយាយទៅកាន់បុគ្គលដែលបានជេរម្តាយនាង និងលោក G-Devith ជាមួយក្រុមមិត្តភក្តិដទៃទៀតនៅលើបណ្តាញសង្គមថា «សិល្បៈគឺមានច្រើនទំរង់ អ្នកខ្លះក៏ចូលចិត្តនេះអ្នកខ្លះក៏ចូលចិត្តនោះចឹងទៅ ហើយ​ចំនូល​ចិត្តមនុស្សក៏ផ្សេងគ្នាដែរគឺមិនដូចគ្នាទេ ហើយយើងទាំងអស់គ្នាក៏ដឹងដែរថាពាក្យថាសិល្បៈគឺគ្មានព្រំដែនទេ។ តែបើវាហួសដែនហើយក៏នាំគ្នាជួយរិះគន់ និងបញ្ចេញយោបល់ដើម្បីស្ថាបនាទៅបានទេ! ហេតុអីមនុស្សមួយចំនួនចាំបាច់អីវ៉ាបឡើងជេរតើមានដែលចាំអារម្មណ៍ត្រង់កន្លែងនឹងអត់? ដូចមានបុគ្គលម្នាក់នោះ គាត់ live ជេរចំចំឈ្មោះដល់ម្តាយតែម្តងពួកខ្ញុំគោរពម្តាយខ្ញុំណាស់តើម្តាយពួកខ្ញុំទៅធ្វើអីបងដែរ …

សុខ ពិសី ប្រកាសស្វែងរកលោកតា លោកយាយ ដែលជួបខ្វះខាតដើម្បីបានពិសាបាយជុំគ្នា និងឧបត្ថម្ភរបស់បន្តិចបន្តួចជូននៅថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈ

តារាចម្រៀងស្រីសម្លេងស្រទន់កញ្ញា សុខ ពិសី ដែលជាតារាស្រីត្រូវបានគេស្គាល់ថាមានអត្តចរិកគួរឲ្យស្រលាញ់ចេះស្គាល់ ចាស់ទុំ និងអោនលំទោន។ ប្រហែលជាមុននេះបន្តិច កញ្ញា សុខ ពិសី បានប្រកាសជាសាធារណៈនៅក្នុងបណ្តាញសង្គមស្វែងរកលោកតាលោកយាយ ដែលជួបកង្វះខ្វះខាត ដើម្បីបរិភោគបាយជុំគ្នាមួយពេល និងជូនរបស់បន្តិចបន្តួចដល់ពួកគាត់ នៅក្នុងទិវានៃក្តីស្រលាញ់១៤ កុម្ភៈខាងមុននេះ។ ដោយកញ្ញា សុខ ពិសី បានសរសេរនៅទំព័រផ្លូវការរបស់នាងថា «ថ្ងៃទី14 កុម្ភះទិវានៃក្តីស្រលាញ់ខាងមុខនេះនាងខ្ញុំ សុខ ពិសី ចង់អញ្ជើញលោកតា លោកយាយមកពិសារបាយថ្ងៃមួយពេលនិងជូនរបស់បន្តិចបន្តួចដល់ពួកគាត់! ដូចច្នេះបើបងប្អុូនបានស្គាល់លោកតា លោកយាយដែលខ្វះខាតសូមជួយទំនាក់ទំនងមកនាងខ្ញុំផងមុនថ្ងៃ14 កុម្ភៈកាន់តែល្អងាយស្រួលនាងខ្ញុំកំណត់ចំនួន …

ប៉ាច គីមមួយ ប្រាប់ថា ចូលចិត្តរាំយឺតៗ មួយៗតែស៊ិចស៊ី ហើយឡូយអស់ទាស់តែម្តង

តារាចម្រៀងស្រីសម្រស់ស្រស់ស្អាត សម្លេងពិរោះ កញ្ញា ប៉ាច គីមមួយ ដែលជាអតីតបេក្ខភាពប្រលងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១នោះ បានបញ្ចេញចំរៀងមួយបទដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។ បទថ្មីចំណងជើងថា “រាំយឺតៗ” ដែលជាចង្វាក់បែបសប្បាយៗរាំ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយពេលជួបជុំគ្នារាំសម្រាប់ចូលឆ្នាំប្រពៃណីខ្មែរយើង។ ត្រៀមខ្លួនដើម្បីរាំរួចរាល់ហើយនៅ? បើនៅតោះមកស្តាប់ហើយ រៀនរាំលេងៗឲ្យហើយខ្លះៗទៅ រាំយឺតៗតើ!

សុខ ស្រីលក្ខ័ណ៍ ប្អូនស្រីបង្កើតរបស់កញ្ញា សុខ សីឡាលីន ចូលរោងការហើយ ជាមួយតន្ត្រីករ អ៊ុក រួន

តារាចម្រៀងស្រីកញ្ញា សុខ ស្រីលក្ខ័ណ៍ ដែលត្រូវជាប្អូនបង្កើតរបស់កញ្ញា សុខ សីឡាលីន ពេលនេះបានចូលរោងការតាមប្រពៃណីហើយ ជាមួយនឹងតន្ត្រីករលោក អ៊ុក រួន។ កាលពីរសៀលម្សិលមិញនេះ កញ្ញា សុខ ស្រីលក្ខណ៍ និងលោក អ៊ុក រួន បានរៀបចំពិធីសូត្រមន្ត ដោយធ្វើឡើងឯគេហដ្ឋាន ដោយមានភ្ញៀវកិត្តិយស និងបងប្អូនប្រុសស្រីជាច្រើនបានចូលរួម។ ចំណែកឯកញ្ញា សុខ សីឡាលីន ក៏បានបង្ហោះសារជូនពរដល់ប្អូនស្រីជាទីស្រលាញ់ដូចគ្នា។ គួរបញ្ជាក់ឲ្យដឹងផងដែរថាតារាចម្រៀងស្រី សុខ ស្រីលក្ខ័ណ៍ និងតន្ត្រីករលោក …