Author: mesa khmernote

នៅចាំ តោ មីងស៊ឺ បានដែរទេ? អាយុ៤២ឆ្នាំ ពិតមែន តែនៅសង្ហាមិនធម្មតានោះទេ

តារាសម្តែងប្រុសលោក តោ មីងស៊ឺ ដែលមានឈ្មោះពិតថា Jerry Yan បានសាងភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តជាច្រើននាក់កាលពីពេលថ្មីៗនេះ ដោយគេបានឃើញរូបលោកបញ្ចេញនូវរូបថតប៉ុន្មានសន្លឹក ដែលអាចធ្វើឲ្យនារីទន់ជង្គង់បាន។ គិតមកទល់ពេលនេះលោក Jerry Yan គឺមានអាយុ ៤២ឆ្នាំហើយ តែបើនិយាយពីរូបរាងនឹងសម្រស់វិញ នៅតែស្រស់សង្ហាមិនចាស់ទៅណាសោះ។ ចង់ដឹងច្បាស់មើលរូបខាងក្រោមនេះទាំងអស់គ្នា! ប្រភព៖ AsiaOne

កុំអូសរំលងអី! ម្តាយទារិការូបនេះ កំពុងអំពាវនាវសុំជំនួយក្រោយកូនកើតមកមិនដឹងខ្លួន ត្រូវដាក់ក្នុងទូរកញ្ចក់ដើម្បីតាមដានជម្ងឺ

ប្រហែលជាមុននេះបន្តិច ផ្ទុះការចែកចាយពេញបណ្តាញសង្គម ករណីទារិកាមួយរូបកើតមកមិនដឹងខ្លួនសោះ ត្រូវដាក់នៅក្នុងទូរកញ្ចក់ដើម្បីតាមដាន នឹងព្យាបាលជម្ងឺ។ ពេលនេះម្តាយរបស់ទារិការូបនេះកំពុងស្រែកយំរកជំនួយព្រោះខ្លួនទីទាល់ក្រមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ព្យាបាលនោះទេ។ យោងតាមប្រភពគណនីហ្វេសប៊ុកដែលមានឈ្មោះថា Moeun Malen ដែលបានបង្ហោះឲ្យដឹងថា «អ្នកទាំងអស់កុំអូសរំលងអីបានទេ?តើអាចជួយជីវិតក្មេងស្រីម្នាក់នេះដែលទើបតែកើតបាន5ម៉ោងចូលបន្ទប់សង្គ្រោះបន្ទាន់ទៅហើយ? ឥឡូវនេះក្មេងម្នាក់នៅក្នុងទូរកញ្ចក់នៅឡើយទេ គឺគ្រូពេទ្រកំពុងតាមដានជំងឺបន្តទៀត គឺក្មេងម្នាក់នេះអត់ដឹងខ្លួនសោះម៉ង រីឯម្តាយវិញនៅពេទ្រនៅម្តុំរោងចក្រមួយទៀតនៅផ្សេងពីកូន ដោយគ្នាមានជីវភាពក្រីក្រ មិនមានលទ្ធភាពមើលកូនទេ គ្នាក៏បានឆាតមកខ្ញុំយំផងអីផងដោយភាពបារម្មណ៍ពីកូន អោយខ្ញុំជួយរកជំនួយអោយគ្នាផង។ បើបងប្អូនចង់ជួយក្មេងម្នាក់អាចទាក់ទងនាងខ្ញុំបាន បងប្អូនអើយជួយគ្នាតាមសទ្ធាផងទៅ អាណិតណាស់ កូនគេកូនយើង! នេះលេខខ្ញុំផ្ទាល់ 016666761! នេះលេខម្តាយក្មេងនេះ 087289995»។ យ៉ាងណាមិញសូមបងប្អូនរាល់គ្នាធ្វើការចែករំលែកពត៌មាននេះ នឹងចូលរួមជួយបរិច្ចាគថវិការជូនអ្នកម្តាយក្មេងនេះតាមលទ្ធភាព …

មិននឹកស្មានថា នាយ ប៉ិគួក បាត់មុខពីសិល្បៈយូរ ជីវិតវេទនាបែបហ្នឹងសោះ

តើអ្នករាល់គ្នានៅចំណាំអ៊ុំប្រុសម្នាក់នេះបានទេ? អ៊ុំប្រុសម្នាក់នេះឈ្មោះថា ស៊ុយ ចាន់ ហៅថា នាយ ប៉ិគួក ដែលជាអតីតតារាកំប្លែងជើងចាស់មួយរូបដែលធ្វើឲ្យបងប្អូនគ្រប់គ្នាផ្ទុះសំណើចតាមរយៈកាយវិការកំប្លុកកំប្លែងរបស់គាត់។ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា សុខ សំណាង បានឲ្យដឹងថា «បងប្អូន នៅចាំលោកពូម្នាក់នេះទេ? អ្នកខ្លះប្រហែលយល់ថាគាត់……..បាត់មុខគាត់ជាច្រើនឆ្នាំមកហើយ ខ្ញុំបានជួបគាត់ដោយចៃដន្យ នៅហាងកាហ្វេមួយនារាជធានីភ្នំពេញ។ ខ្ញុំបានសួរគាត់ពីអាជីពសិល្បៈ គាត់ថាអស់ពលកម្មហើយ អាយុជាង៧០ ទៅហើយ ពិសារអ្វីមិនកើតទេ បានតែកាហ្វេក្តៅៗ សំណាងល្អម្ចាស់ហាង កាហ្វេថា គាត់មិនដែលយកលុយពី លោកពូនោះឡើយ ម្ចាស់ហាងពិតជាចិត្តល្អ ប្រពៃណាស់ …

ជួយស៊ែរ! សិល្ប​ករ សិល្បការិនី និងសប្បុរសជនជាច្រើននាក់ ប្រមូលគ្នារៃអង្គាសថវិការសម្រាប់គ្រួសារ នាយក្តឹប ដើម្បីព្យាបាលជម្ងឺ

កាលពីពេលថ្មីៗនេះ ប្រធានសមាគមន៍មិត្តសិល្បស្មគ្រ័ចិត្តជួយសង្គម អ្នកនាង ចន ច័ន្ទលក្ខិណា និងក្រុមការងារ បានប្រកាសស្វែងរកជំនួយដើម្បីជួយ នាយក្តឹប ដែលធ្លាក់ខ្លួនមានជម្ងឺ គាបសរសៃ​ឈាមបេះដូង និងកកសសៃឈាមខួរក្បាល ដោយតម្រូវឲ្យមានការវះកាត់ដើម្បីអាចរស់រានមានជីវិតបន្ត។ យើងសង្កេតឃើញថា មានសិល្បករ សិល្បការិនីជាច្រើន ដូចជាលោក ព្រាប សុវត្ថិ អ្នកនាង ពេជ្រ សោភា លោក ខេម កញ្ញា ឱក សុគន្ធកញ្ញា លោក រិន សាវ៉េត …

កំពុងតែឆ្ងល់ផង! ទីបំផុត បុរសម្នាក់បានរ៉ាយរ៉ាប់ប្រាប់ពីរសជាតិមីល្ពៅខ្មែរ ដោយសរសើរថាមិនធម្មតានោះទេ

កាលពីថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយយុវជនខ្មែរម្នាក់អាចផលិតសសៃមីចេញពីផ្លែល្ពៅ។ តែយ៉ាងណាមិនទាន់មាននរណាម្នាក់បានដឹងនៅឡើយទេថា មានរសជាតិយ៉ាងម្តេចនោះ ស្រាប់តែប្រហែលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថាមានបុរសម្នាក់់ដែលមានគណនីឈ្មោះ Pov Sothea បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «សុំសាកញាំមុនហើយ​ មីល្ពៅខ្មែរ បាត់ដំបង»។ ដោយមានមហាជនជាច្រើនបានចូលខំមិនសួរហើយគាត់ក៏បានឆ្លើយតបនឹងបរិយាយពីរសជាតិរបស់វា ដោយគាត់បានបញ្ជាក់ថាមានរសជាតិឆ្ងាញ់ សរសៃទន់ ស្វិត និងមានពណ៌ ក្លិនដូចជាស្ពៅអញ្ចឹងឯង៕

នាយកុយ ទោះបីជាខ្លួនដើរមិនរួច ក៏ឲ្យគេគ្រាដើម្បីមកចូលរួមពិធីបុណ្យ៧ថ្ងៃ កញ្ញាខេមរៈ ស្រីពៅ ដែរ

មរណៈភាពរបស់តារាចម្រៀង ខេមរៈ​ ស្រីពៅ ដែលជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើអោយមហាជនក៏ដូចជាអ្នកសិល្បៈជាច្រើនមានការរន្ធត់ចិត្ត និងសង្វែកយ៉ាងខ្លាំង ចំពោះការបាត់បង់សមាជិកគ្រួសាររបស់លោក ខេរមៈ សិរីមន្ត ម្នាក់នេះ ហើយអ្វីដែលគេស្លុតចិត្តបំផុតនោះគឺ ថ្ងៃបុណ្យ៧ថ្ងៃ របស់នាងគឺជាថ្ងៃកំណើតរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះផ្ទាល់តែម្តង។ យ៉ាងណាមិញគេសង្កេតឃើញវត្តមានតារាជាច្រើនបានចូលរួមក្នុងកម្មវិធីបុណ្យ៧ថ្ងៃនេះ ក្នុងនោះតារាកំប្លែងនាយកុយ ដែលទើបតែជួបគ្រោះថ្នាក់ចរាចរណ៍ដើរមិនរួច ក៏បានចូលរួមផងដែរ ដោយទឹកចិត្តអាណិតអាសូរដល់ក្រុមគ្រួសារសព។ ប្រិយមិត្តជាច្រើនបានធ្វើការកោតសរសើរចំពោះទឹកចិត្តរបស់លោក ទោះបីជាខ្លនដើរមិនរួចក៏សុខចិត្តឲ្យគេគ្រាមកចូលបុណ្យដែរ៕

លោក ខេម ដាក់ចម្រៀងមួយបទរៀបរាប់ពីទិដ្ឋភាព ខេត្តរតនៈគិរី ពិរោះកប់ម៉ង

តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម ជាតារាចម្រៀងប្រុសដែលមានសម្លេងក្រអួនក្រអៅ ជាមួយទឹកដមពិរោះជាពិសេសលើបទ មនោសញ្ចេតនាតែម្តង។ ថ្មីៗនេះ លោកបានចេញបទចម្រៀងថ្មីមួយបទរៀបរាប់ពីទិដ្ឋភាព ខេត្តរតនៈគិរី ដែលជាស្នាដៃនិពន្ទំនុកច្រៀងថ្មីដោយលោក សយ រតនា និងនិពន្ធបទភ្លេងដោយលោក ដា ភ្លេង។ ចង់ដឹងថាបទ “ចាញ់សេ្នហ៍រតនៈគិរី” ដែលច្រៀងដោយលោកខេម ពិរោះកម្រិតណា ចូរមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ឯក ស៊ីដេ ឡើងប្លែកជាមួយស្ទាយន៍សក់វែង តែសម្លេងនៅតែពិរោះដូចដើមតែម្តង

តារាចម្រៀងជើងចាស់ លោក ឯក ស៊ីដេ ជាតារាចម្រៀងដែលមានសម្លេងស្រទន់ បំពេរដួងចិត្តប្រិយមិត្តឲ្យលន្លង់លន្លោច ទៅតាមបទចម្រៀង។ ស្រាប់តែថ្មីៗនេះលោកបានសាងភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តដោយការ Cover បទមរតកដើមចំណងជើងថា “នឹកឃើញទាំងអស់” ជាមួយការតុបតែងខ្លួនឡើងប្លែកតែម្តង។ តោះចង់ដឹងច្បាស់មកមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖