Author: mesa khmernote

សុគន្ធ និសា ដាក់ប៉ុន្មានបទក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ យប់មិញនេះ ធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់នោះទេ

តារាចម្រៀងសម្លេងស្រទន់ អ្នកនាង សុគន្ធ និសា ដែលជាតារាស្រីដែលសម្បូរដោយទេពកោសល្យ មិនថា ច្រៀង សម្តែង ឬរាំនោះឡើយ។ គេតែងសង្កេតឃើញអ្នកនាង សុគន្ធ និសា តែងលេចមុខចេញតាមកម្មវិធីខនសឺតនានា ជាពិសេសថ្មីៗនេះ អ្នកនាងបានចូលរួមសម្តែងរឿងភាគទូរទស្សន៍របស់ប៉ុស្តិ៍ហង្សមាសផងដែរ។ ជាក់ស្តែងកាលពីរាត្រីម្សិលមិញនេះ អ្នកនាងក៏បានចូលរួមនៅក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយអ្នកនាង សុគន្ធ និសា បានបង្ហើរសំនៀងយ៉ាងពិរោះជាមួយចំរៀងជាច្រើនបទដូចជាបទ “ទុក្ខស្រីប្តីព្រាត់”, “ចម្ការសំរោង”, “មាតាដៃមួយរយ” និងបទជាច្រើនទៀត។ ការសម្តែងសមត្ថភាពច្រៀងដែលប្រកបដោយមនោសញ្ចេតនាជាមួយទឹកដមសំនៀងដ៏ពិរោះបានធ្វើឲ្យមហាជនលាន់មាត់សរសើរមិនដាច់ពីមាត់។ ចង់ដឹងចូលមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រហោងពោះធ្លុង! ក្មេងតូចម្នាក់រត់ចេញមកលេងកណ្តាលផ្លូវ វិះនឹងត្រូវរថយន្តបុក សំណាងចេះចាប់ហ្វ្រាំងទាន់

ករណីគ្រោះថ្នាក់ចំពោះកុមារហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ព្រោះកុមារជាវ័យកំពុងពេញរពឹស តែប្រហែសបន្តិចអាចបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងជាក់ជាមិនខាន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីកុមារម្នាក់បានរត់ឆ្លងផ្លូវ ស្របពេលនោះរថយន្តក៏កំពុងតែបើកបរក្នុងល្បឿនសមលម្មផងដែរ។ ប៉ុន្តែជាសំណាងល្អមិនបានបណ្តាលឲ្យមានរបួសអ្វី ព្រោះតែម្ចាស់រថយន្តមានស្មារតីរឹងមាំ ហើយបានចាប់ហ្វ្រាំងទាន់ពេលវេលា។ នេះពិតជាសំណាងធំ ដែលម្ចាស់រថយន្តបើកបរក្នុងល្បឿនមធ្យម ហើយចាប់ហ្វ្រាំងទាន់ បើមិនដូច្នេះទេច្បាស់ជាមានរងរបួសជាមិនខាន។ ដូច្នេះសូមឪពុកម្តាយ និងអាណាព្យាបាលទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះកូនតូច កុំធ្វេសប្រហែសជាដាច់ខាត៕

ផ្អែមល្ហែមដល់ហើយមួយគូនេះ! ពេជ្រ សោភា ប្រាប់ថាមិនស្រួលខ្លួនភ្លាម លោក ឈឹម សក្កដា ព្រួយបារម្ភភ្លាមតែម្តង

តារាចម្រៀងស្រីអ្នកនាង ពេជ្រ សោភា និងគូស្នេហ៍លោក ឈឹម សក្កដា ដែលប្រិយមិត្តតែងសង្កេតឃើញថាទៅណាមកណាជាមួយគ្នាត្រសងប្រៀបដូចជាលលកញីឈ្មោលនោះ ពេលនេះក៏នៅតែផ្អែមល្ហែមល្អូកល្អើនមិនចាញ់ពេលចាប់ផ្តើមនោះទេ។ ជាក់ស្តែងដូចជាពេលមុននេះបន្តិចអ្នកនាងពេជ្រ សោភា បានបង្ហោះលើបញ្តាញហ្វេសប៊ុកថា «ក្តៅខ្លួន! កូនហ្នឹងឈឺទៀតហើយ!» ជាមួយរូបថ្នាំពេទ្យ ស្អំកន្សែងត្រជាក់លើក្បាល មិនបានប៉ុន្មាននាទីផងក៏គេសង្កេតឃើញគូស្នេហ៍របស់អ្នកនាងចូលមកខំមិនជូនពរឲ្យឆាប់ជាសះស្បើយ៕

ពេជ្រ សោភា សរសេរសារខ្លោចចិត្តឧទ្ទិសដល់វិញ្ញាណក្ខន្ធ កញ្ញា ខេមរៈ ស្រីពៅ

តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងផលិតកម្មរស្មីហង្សមាស ក្រោយពីចូលសិល្បៈជាង១៥ឆ្នាំមក នាងទទួលបានកេរ្តិ៍ឈ្មោះល្បីតាមរយៈបទចំរៀងជាច្រើនមានទាំងចំរៀងទោល និង ចំរៀងជាដៃគូ។ ថ្មីៗនេះអ្នកនាង ពេជ្រ​ សោភាក៏បានចូលរួម ពិធីបុណ្យសពប្អូនស្រីលោក ខេមរៈ សិរីមន្ត កញ្ញា ខេមរៈ ស្រីពៅផងដែរ ដោយវត្តមានចូលរួមរបស់អ្នកនាងជាមួយនិងមិត្តរួមសិល្បៈជាច្រើនអ្នកទៀត។ អ្នកនាងក៏បានសរសេរសារខ្លោចចិត្តឧទ្ទិសនៅលើបណ្តាញសង្គមហ្វេសប៊ុក ឧទ្ទិសដល់កញ្ញា ខេមរៈ ស្រីពៅ ថា «សុំអោយជាតិក្រោយកុំអោយដូចជាតិនេះណាអូន គ្រប់គ្នាគេនឹងចងចាំអូន ព្រោះអូនជាមនុស្សល្អ»។ គួរបញ្ជាក់ឲ្យដឹងផងដែរថា តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា …

អ្នកលក់សាច់កាប់ម្នាក់នេះ លេងស្ទាយន៍ខោខ្លីកប់ក្រលៀន លក់ដាច់រហូតអតិថិជនតម្រង់ជួរគ្នាទិញយ៉ាងច្រើនកុះករ

សម័យនេះ រូបសម្រស់គឺជាកត្តាសំខាន់ សូម្បីតែការរកស៊ីលក់ដូរ ក៏ត្រូវការប្រើសម្រស់ដើម្បីទាក់ទាញអតិថិជនផងដែរ។ ជាក់ស្តែងថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គម ពីរូបសម្រស់អ្នកលក់សាច់កាប់ជនជាតិចិន លក់ដាច់រហូតដល់អតិថិជនតម្រង់ជួរគ្នាជាខ្សែដើម្បីចាំទិញ។ អ្នកលក់នារីវ័យក្មេងលេងម៉ូដខោអាវបែបស៊ិចស៊ីជាមួយខោខ្លីវាលកប់ក្រលៀន អ្នកណាៗក៏ឃើញហើយស្រក់ទឹកមាត់ ជាពិសេសបងៗបុរសច្បាស់ជាមកចូលជួរដើម្បីដណ្តើមទិញសាច់កាប់មិនខាន។ ចង់ដឹងច្បាស់មើលរូបភាពខាងក្រោមនេះទាំងអស់គ្នា!​ប្រភព៖ FilosofiSHITPOSTING

តារាសម្តែង Sool Cool ត្រូវអ្នកគាំទ្រពន្លះទាំងព្រឹក ព្រោះតែការសម្តែងជាតួចិត្តអាក្រក់បានយ៉ាងសម

តារាសម្តែងប្រុសលោក Sool Cool ដែលភាគច្រើនបងប្អូនបានស្គាល់តាមរយៈការសម្តែងចម្រៀងកាយវិការ ភាពយន្ត និងការថតពាណិជ្ជកម្មផ្សេងៗ។ ស្រាប់តែព្រឹកមិញនេះលោកបានបង្ហោះសាររន្ធត់ចិត្តនៅលើគណនីហ្វេសប៊ុករបស់លោកថា «ថ្ងៃនឹងគឺគេជេរទាំងព្រឹក សឹងតែមកដល់ផ្ទះ ខ្លះMessage ប្រឡំជេរក៏មានដែរ ។ អរគុណអ្នកទស្សនា ដែលគាំទ្រការសម្តែងរបស់ពួកខ្ញុំ តែកុំដល់ថ្នាក់ចង់សុីសាច់អីបងប្អូនអើយ! រឹងមាំឲ្យគេឃើញថា គេនឹងស្តាយក្រោយ។ នៅពេលដែលយើង រឹងមាំគ្រប់គ្រាន់ យើងនឹងដឹងថា គ្មានអ្នកណាម្នាក់មានភាពសំខាន់ចំពោះខ្លួនឯង ក្រៅពីយើងនោះឡើយ! ផ្ញើរជូនស្ត្រីដែលរឹងមាំទាំងអស់លើពិភពលោក»។ តាមពិតទៅលោក Sool Cool ត្រូវគេជេរ ព្រោះតែសម្តែងជាតួចិត្តអាក្រក់បានយ៉ាងល្អ រហូតដល់ប្រិយមិត្តទ្រាំទប់កំហឹងមិនបានប្រលះតែម្តងទៅ។ …

សោកស្តាយខ្លាំងណាស់! តារាចម្រៀងជើងចាស់ពីសង្គម លោកស្រី ឈុន វណ្ណា ម្ចាស់បទ “អូនស្រលាញ់តែបងម្នាក់” បានទទួលមរណភាពហើយ

តើលោកអ្នកធ្លាប់បានស្តាប់បទ “បឹងហ្គាវ៉ាន់សូឡូ និងបទ អូនស្រលាញ់តែបងម្នាក់” ដែរឬទេ? បទនេះច្រៀងដោយលោកស្រី ឈុន វណ្ណា ជាមួយសំលេងគ្រលួចពិរោះស្តាប់ហើយតែងចង់ស្តាប់ទៀត។ តែពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ដោយពេលនេះម្ចាស់បទ លោកស្រី ឈុន វណ្ណា បានទទួលអនិច្ចកម្មបាត់ទៅហើយ។ នេះបើតាមប្រភព Amazing Cambodia បានឲ្យដឹងថា «លោកស្រី ឈុន វណ្ណា‌ តារាចម្រៀងជើងចាស់តាំងពីទ.វ.ទី៦០‌ ម្ចាស់បទ “បឹងហ្គាវ៉ាន់សូឡូ ឬ ទន្លេសូឡូ” ដ៏ល្បីរន្ទឺបានលាចាកលោកនេះហើយនៅវេលាម៉ោង៦ ល្ងាច ថ្ងៃព្រហស្បត្តិ៍ …

ចូរប្រយ័ត្ន! ករណីនារីវ័យក្មេងមួយរូបជួបបញ្ហារលាកគ្រាប់ភ្នែកព្រោះតែពាក់ Contact Lens

សម័យនេះ ការតុបតែងខ្លួនរបស់នារីៗ គឺពិតជាមិនអាចមើលរំលងបានឡើយ ដោយពួកគេនិយមចូលចិត្តលេងខ្លួន លេងស្ទាយន៍ទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ដោយឡែកនារីមួយចំនួនធំ គឺនិយមចូលចិត្តពាក់ Contact lens ជាពិសេសគឺពេលមានកម្មវិធីជួបជុំ មង្គលការ និងកម្មវិធីផ្សេងៗ។ យ៉ាងណាមិញ យើងសូមក្រើនរំលឹកដល់បងប្អូននារីៗទាំងអស់គ្នា គួរមានការប្រុងប្រយ័ត្ន ជាក់ស្តែងដូចករណីនារីម្នាក់បានជួបបញ្ហារលាកគ្រាប់ភ្នែកព្រោះតែបានប្រើប្រាស់ Contact lens នេះ។ ដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Cino Kimchi បានធ្វើការបង្ហោះឲ្យដឹងថា «សូមចែករំលែចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយ ដែលចង់ស្អាតឆើតឆាយ ដោយមិនបានគិតពីលទ្ធផល។ …