Author: mesa khmernote

មិនធម្មតា! សំបុត្រការប្រគំតន្ត្រីរបស់ក្រុមចម្រៀងបុរស D2B លក់ចេញអស់គ្មានសល់ចំនួន 10,000 សំបុត្រ ក្នុងរយៈពេល៥នាទី

ជឿជាក់ថាបងប្អូនមួយចំនួនធំ មុខជាស្គាល់ និងធ្លាប់បានស្តាប់បទចម្រៀងរបស់ក្រុមថៃល្បីឈ្មោះ D2B ជាក់ជាមិនខាន។ D2B គឺជាក្រុមចម្រៀងបុរសដែលបង្កើតឡើងក្នុងឆ្នាំ 2001 មានសមាជិក៣រូប គឺ Big (Apichet Kittikorncharoen), Dan (Worrawech Danuwong) និង Beam (Kawee Tanjararak) ដោយក្រុមហ៊ុន RS promotion ប្រទេសថៃ។ បុរសសង្ហាទាំង៣​នាក់នេះទទួលបានការចាប់អារម្មណ៍ និងគាំទ្រជាខ្លាំងពីសំណាក់ប្រិយមិត្តព្រោះតែរូបរាងសង្ហា និងមុខមាត់ស្រស់ស្អាតរបស់ពួកគេ។ ជាអកុសលក្នុងឆ្នាំ2003 សមាជិកម្នាក់ឈ្មោះថា …

ឈុត “ទេពធីតាផ្ការំដួល” នឹងក្លាយជាឈុតតំណាងជាតិសម្រាប់ Miss Earth Cambodia 2019 ដើម្បីចូលប្រកួតលើឆាកអន្តរជាតិ ទាំងស្រស់ស្អាត និងមានអត្ថន័យបង្កប់ជ្រៅ

កាលពីថ្មីៗនេះ ខាងក្រុមហ៊ុន Arise Agency បានផ្តល់ដំណឹងថាជ័យលាភីរងទី១នៃកម្មវិធី Miss Universe Cambodia ២០១៩ កញ្ញា ថោង ម៉ាឡា​ នឹងធ្វើជាតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាផែនដីកម្ពុជា ២០១៩ (Miss Earth ២០១៩)។ ពេលនេះឈុតតំណាងជាតិជាផ្លូវការសម្រាប់បវរកញ្ញាដ៏ស្រស់ស្អាតរបស់យើងបានចេញរូបរាងជាផ្លូវការហើយ ដោយមានច្នៃម៉ូត និងឧបត្ថម្ភដោយ Madam Boutiques Amy។ យោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា Dada Tueella បានរៀបរាប់ឲ្យដឹងថា៖ «ការខឹតខំប្រឹងប្រែងរបស់ពួកយើងឥឡូវចេញជារូបរាងហើយ …

កុំទុកចិត្តឲ្យសោះ! រថយន្តព្រូសមួយគ្រឿងចតចោលមុខហាង ត្រូវចោរលួចបាត់ទាំងយប់

ករណីចោរកម្មនៅតែបន្តកើតមានជារឿយៗនៅក្នុងសង្គមខ្មែរ បើទោះបីជាក្រុមសមត្ថកិច្ចបានព្យាយាមចេញធ្វើអន្តរាគមនជាច្រើនលើកច្រើនសារ តែហាក់នៅមានកម្រិតនៅឡើយ។ មួយរយៈក្រោយនេះយើងសង្កេតឃើញមានករណីរងគ្រោះជាច្រើន មិនត្រឹមតែវត្ថុមានតម្លៃតូចៗដូចជាទូរស័ព្ទ ឬម៉ូតូ និងកង់ឡើយ សូម្បីតែឡានក៏ចោរអាចលួចបានដែរ ដែលជាហេតុគួរឲ្យព្រួយបារម្ភជាខ្លាំង។ ជាក់ស្តែងកាលពីរាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ៣០នាទី យប់ មានករណីចោរកម្មមួយបានកើតឡើងនៅនឹងមុខហាងនំមួយកន្លែងយីហោ T Cake ដែលមានទីតាំងស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយរថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2908 បានចតចោលមុខហាង …

ទីបំផុត! ស្នាដៃចម្រៀងដែល Eno និពន្ធឲ្យ ចាន់ឡា បានចេញជាផ្លូវការហើយ មានចំណងជើងថា “ស្រ្តី” ពីរោះ និងមានអត្ថន័យណាស់

កាលពីថ្មីៗនេះតារាចម្រៀងប្រុសលោក Eno បានប្រកាសថាខ្លួននឹងតែងនិពន្ធបទចម្រៀងជាមួយបទភ្លេងថ្មីដល់អតីតបេក្ខនារី X Factor Cambodia លៀង ចាន់ឡា ដូចពាក្យដែលខ្លួនបានធ្លាប់ប្រកាស និងសន្យា។ ក្រោយពេលបានជួបជុំគ្នា និងពិភាក្សាគ្នាអស់ជាច្រើនសប្តាហ៍ទីបំផុត លៀង ចាន់ឡា ក៏បានចូលថតចម្រៀងថ្មីមួយបទដែលជាស្នាដៃនិពន្ធរបស់លោក Eno។ ពេលនេះចម្រៀងដែល ចាន់ឡា​ បានថត បានចេញរូបរាងជាផ្លូវការហើយដោយស្នាដៃបទថ្មីនេះមានចំណងជើងថា ស្ត្រី ដែលជាស្នាដៃនិពន្ធទំនុកច្រៀង និងមេឡូឌីដោយ Mao Klee និងបទភ្លេងដោយ Deeo និង Mao …

ទង្វើគំរូ! ឃើញនៅតាមផ្លូវពោរពេញដោយសំរាម លោកពូមេភូមិស្ពានក្អែក ស្រុកបាសាទបាគង ខេត្តសៀមរាប ចុះដើររើសសំរាមតែម្នាក់ឯង គួរឲ្យកោតសរសើរ

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមក្រោយមានការបង្ហោះវីដេអូពីមេភូមិគំរូមួយរូប នៅឯខេត្តសៀមរាប ដើររើសសំរាម ដើម្បីសំអាតបរិស្ថានតាមដងផ្លូវតែម្នាក់ឯង គួរឲ្យកោតសរសើរ។ យោងតាមប្រភពគណនីឈ្មោះថា Veasna Cambodia បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «លោកពូមេភូមិជាគំរូល្អដល់ប្រជាជនក្នុងភូមិ និងមនុស្សគ្រប់គ្នា ខ្ញុំតែងតែឃើញមេភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប ដើររើសសំរាមតែម្នាក់ឯងក្នុងទឹកដីគាត់»។ មហាជនបានសម្តែងការកោតសរសើរជាខ្លាំងដល់លោកពូមេភូមិរូបនេះ ដោយគាត់ពិតជាសក្តិសមមេភូមិគំរូ ដោយចេញរើសដោយខ្លួនឯង ខណៈពេលដែលអ្នកផ្សេងពុំអើពើ។ លើសពីនេះទៀតថ្មីៗនេះក៏ផ្ទុះមានការរិះគន់ជាខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ ទៅកាន់ខេត្តសៀមរាប ពីបញ្ហាសំរាម និងការលក់ផលិតផលតម្លៃថ្លៃ រហូតធ្វើឲ្យមានការធ្លាក់ចុះភ្ញៀវទេសចរណ៍ធ្វើដំណើរកម្សាន្ត។ យ៉ាងណាមិញយើងសង្ឃឹមថាថ្នាក់ដឹកនាំដទៃទៀតនឹងយកគំរូតាមលោកមេភូមិរូបនេះ ដោយយកចិត្តទុកដាក់ចំពោះបញ្ហាតូចៗទាំងនេះ៕ ប្រភព៖ Veasna Cambodia

ស្ងាត់ៗ! ម៉ាក សែនសូនីតា បង្ហើបដំណឹងល្អថាត្រៀមនឹងចូលរោងការឆាប់ៗជាមួយលោក ប៉ុល វិបូ ម្ចាស់ផលិតកម្ម Angkor picture

ម៉ាក សែនសូនីតា ឬ តូតា តារាសម្តែងស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យគួរឲ្យស្ងើចសរសើរ ព្រោះមិនថាតួអង្គស្លូតសម្រក់ទឹកភ្នែក ឬតួអង្គកាចឆ្នាស់ ក្រមិចក្រមើមនោះឡើយ គឺរូបនាងអាចធ្វើបានទាំងអស់។ តារាស្រីរូបនេះហាល់ធ្វើឲ្យមហាជនកោតសរសើរជាខ្លាំងក្រោយពេលរូបនាងបានក្លាយជាតួអង្គនាង នី នៅក្នុងកំពូលខ្សែភាពយន្តភាគប្រចាំឆ្នាំ “កូនពស់កេងកង”។ កាលពីប៉ុន្មានខែមុនធ្លាប់ឮដំណឹងថា ម៉ាក សែនសូនីតា ជាមួយនឹងលោក ប៉ុល វិបូ អតីតអគ្គនាយករងស្ថានីយទូរទស្សន៍ CTN និងជាម្ចាស់ផលិតកម្ម Angkor picture ហាក់កំពុងតែត្រៀមដំណឹងល្អប្រាប់បងប្អូនប្រិយមិត្តអ្នកគាំទ្រ។ ស្រាប់តែពេលនេះគឺពិតច្បាស់ហើយ ដោយយោងតាមប្រភពលោក ហេង …

សុខ សុម៉ាវត្តី៖ «ជំពាក់លុយដឹងខ្លួនជួយសងផងណា មិនទារមិនមាត់ដូចជាបានចិត្ត ខែភ្ជុំខែភ្ជរផងទៅវត្តទៅស្រុកកំណើតអីខំធ្វើបុណ្យធ្វើអីនិងតិចអត់បានបុណ្យណា»

សុខ សុម៉ាវត្តី តារាសម្តែងស្រីដែលប្រឡូកក្នុងវិថីសិល្បៈដោយឆ្លងកាត់តាមរយៈការប្រលង Freshie Girl 2006 ទទួលបានជ័យលាភី សព្វថ្ងៃមានអាជីពជាពិធីការិនី និងតារាសម្តែងដ៏មានប្រជាប្រិយភាព ទទួលបានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែបងប្អូន។ ស្របពេលរដូវភ្ជុំចូលមកដល់ សង្កេតឃើញថា តារាស្រីរូបនេះបានបណ្តើរគូស្នេហ៍ចេញធ្វើដំណើរកម្សាន្តនៅតាមខេត្តជិតឆ្ងាយ ព្រមទាំងបណ្តើរគ្នាទៅវត្តទាំងគូត្រសង។ ស្រាប់តែថ្មីៗនេះ សុខ សុម៉ាវត្តី ហាក់អស់ការអត់ធ្មត់ជាមួយបងប្អូនមួយចំនួនដែលបានជំពាក់លុយនាង ហើយពុំសង រហូតបង្ហោះសារក្នុងបណ្តាញសង្គមទាំងក្តៅចិត្តថា៖ «អស់លោកអ្នកនាងដែលជំពាក់លុយដឹងខ្លួនជួយសងផងណា រាងយូរក្រែលដែរហើយមិនទារមិនមាត់ដូចជាបានចិត្ត ខែភ្ជុំខែភ្ជរផងទៅវត្តទៅស្រុកកំណើតអីខំធ្វើបុណ្យធ្វើអីនិងតិចអត់បានបុណ្យណា»៕

យក់ ថិតរដ្ឋា បង្ហោះរូបថតរំលឹកអនុស្សាវរីយ៍ពេលរៀបការជាមួយលោក ឃុំ ប៉ុណ្ណាដែត កាលពី១៤ឆ្នាំមុន ជាមួយសារផ្អែមល្ហែម

យក់ ថិតរដ្ឋា តារាចម្រៀងស្រីដែលប្រឡូកសិល្បៈអស់មកជាង២០ឆ្នាំទៅហើយ នៅតែអាចរក្សាប្រជាប្រិយភាព និងការគាំទ្របានរហូតមកទល់សព្វថ្ងៃ។ បច្ចុប្បន្ននេះអ្នកនាង យក់ ថិតរដ្ឋា គឺជាតារាចម្រៀងស្រីមួយរូបប្រចាំផលិតកម្ម ថោន ដោយមានបទចម្រៀងពីរោះជាច្រើនបទ និងសុទ្ធសឹងតែជាបទដែលមានប្រជាប្រិយភាព លើសពីនេះអ្នកនាងក៏តែងមានស្ទាយថ្មីៗជាច្រើនដើម្បីទុកចែកជូនបងប្អូនប្រិយមិត្តអ្នកគាំទ្រទស្សនាកម្សាន្ត។ និយាយដល់ជីវិតគ្រួសារវិញគឺហាក់មានសុភមង្គលជាខ្លាំង ព្រោះតែអ្នកនាង និងស្វាមី តែងបណ្តើរគ្នាទៅណាមកណាជាគូៗ និងមានកូនៗទៅជាមួយគ្រប់ពេល ជាពិសេសគឺអ្នកទាំងពីរតែងឆ្លើយឆ្លងសារស្នេហាផ្អែមល្ហែមគ្នាទៅវិញទៅមកមិនដាច់សោះឡើយ។ ស្រាប់តែថ្មីៗនេះអ្នកនាង យក់ ថិតរដ្ឋា បានរំលឹកអនុស្សាវរីយ៍ ព្រមទាំងបង្ហោះរូបថតអាពាហ៍ពិពាហ៍កាលដែលរូបនាង ចូលរោងការកាលពី១៤ឆ្នាំមុនជាមួយលោក ឃុំ ប៉ុណ្ណាដែត ធ្វើឲ្យផ្អើលពេញបណ្តាញសង្គម ជាមួយសារថា៖ …