Author: mesa khmernote

បេនី យ៉ាំង Lives រៀបរាប់ពីអាថ៌កំបាំងក្នុងចិត្ត រឿងនាងធ្លាប់បាក់ទឹកចិត្ត ក្រោយទទួលបានការរិះគន់ដូចបាក់ទំនប់ពីមហាជន ចំពោះរូបសម្រស់របស់នាងសព្វថ្ងៃ

តារាសម្តែង និងអ្នកជំនួញវ័យក្មេង បេនី យ៉ាំង បាន Lives រៀបរាប់ទាំងអន់ចិត្តពាក់ព័ន្ធនឹងការរិះគន់ពីសំណាក់មហាជនក្រោយធ្វើការវះកាត់កែសម្ផស្ស មុខមើលមិនយល់។ គួរបញ្ជាក់ឲ្យដឹងដែរថាថ្មីៗនេះស្រីស្អាតរូបនេះបានទៅប្រទេសកូរ៉េដើម្បីធ្វើការវះកាត់កែច្រមុះ និងមុខមាត់ តែពេលនេះមុខនាងគឺថាមានសភាពយ៉ាប់យ៉ឺនខ្លាំង។ យ៉ាងណាមិញតាមរយៈវីដេអូ Lives នេះ បេនី យ៉ាំង បាននិយាយរៀបរាប់ថា «នាងនឹងធ្វើដំណើរចេញទៅកូរ៉េម្តងទៀតឆាប់ៗនេះ ដើម្បីព្យាបាលមុខបន្ថែម»។ នាងបន្តថា «កាលពីភ្លាមៗនាងបាក់ទឹកចិត្តខ្លាំង ដោយសារនាងធ្លាប់មានមុខស្អាត ហើយទើបកែច្រមុះហើយមិនទុកឲ្យវាជាសះសិន ប្រញ៉ាប់ធ្វើបន្ថែមទើបបែបនេះ តែសព្វថ្ងៃនេះ​នាងរឹងមាំព្រោះតែនាងមានការងារត្រូវធ្វើ មានជំនួញ មានកូនចៅត្រូវមើលការខុសត្រូវ។ ប្រសិនបើនាងអត់មានការងារធ្វើ នាងអាច …

កម្សត់ណាស់! បទ “ហេតុអ្វីរំលោភក្មេង” ពី ទូច ស្រីល័ក្ខ រៀបរាប់ពីសេចក្តីឈឺចាប់ពាក់ព័ន្ធករណីក្មេងតូចៗត្រូវគេរំលោភសម្លាប់ ចេញជាផ្លូវការហើយ

កាលពីប៉ុន្មានថ្ងៃមុនតារាចម្រៀង និងសម្តែងអ្នកនាង ទូច ស្រីល័ក្ខ បានប្រកាសបង្ហាញពីសេចក្តីឈឺចាប់ ពាក់ព័ន្ធនឹងករណីកុមារតូចៗត្រូវគេរំលោភហើយសម្លាប់ដែលបន្តកើតមានឡើងជាញឹកញាប់។ គួរបញ្ជាក់ឲ្យដឹងដែរថាគ្រាន់តែងើបពីឈឺដោយសារដួលបោកក្បាលភ្លាម អ្នកនាង ទូច ស្រីល័ក្ខ ខិតខំសរសេរទំនុកច្រៀងភ្លាមព្រោះតែក្តីខ្លោចចិត្តឈឺចាប់ជាពន់ពេក។ មុននេះបន្តិចចម្រៀងដែលទាក់ទងនឹងករណីក្មេងត្រូវគេរំលោភសម្លាប់នេះបានចេញជាផ្លូវការហើយ ដោយបទភ្លេង និងទំនុកច្រៀងគឺកម្សត់ខ្លាំងណាស់ ស្តាប់ស្រក់ទឹកភ្នែកដោយអត់ដឹងខ្លួន។ បទនេះមានចំណងជើងថា “ហេតុអ្វីរំលោភក្មេង” សរសេរឡើងដោយអ្នកនាង ទូច ស្រីល័ក្ខ សម្រួលតន្ត្រី ផល វឌ្ឍនៈ និងកាត់តរូបភាព ហែម សុធា។ តោះទស្សនាទាំងអស់គ្នា!

ជូនពរឲ្យទទួលបានជោគជ័យ! ឆន សុវណ្ណរាជ ប្រកាសលាអ្នកគាំទ្រកម្ពុជាមួយរយៈ ដើម្បីចេញទៅសម្តែងនៅឯប្រទេស កាណាដា

ឆន សុវណ្ណរាជ តារាចម្រៀងប្រុសប្រចាំផលិតកម្ម ហង្សមាស ដែលមានបទពិសោធន៍អស់១០ឆ្នាំជាង មានសម្លេងពីរោះថ្នមបំពេរ ជាពិសេសមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យ។ តារាចម្រៀងប្រុសដែលមានទេពកោសល្យសិល្បៈអាចច្រៀង រាំ និងសម្តែងបានយ៉ាងល្អរូបនេះ ហាក់នៅតែអាចឈរតំណែងជាតារាជួរមុខ ជាពិសេសគឺលោកក៏បានក្លាយជាគ្រូបង្វឹកដ៏មានសមត្ថភាពមួយរូបនៅក្នុងកម្មវិធីលំដាប់ពិភពលោកផងដែរ។ មុននេះបន្តិចលោក ឆន សុវណ្ណរាជ បានបង្ហោះសារលាអ្នកគាំទ្រកម្ពុជា ដើម្បីចេញទៅសម្តែងនៅប្រទេសកាណាដា ដោយសរសេររៀបរាប់ថា​ «លាគ្នាមួយរយៈសិនណាកម្ពុជាជាទីស្នេហា អរគុណណាស់សំរាប់ការជូនពររបស់បងប្អូនទាំងអស់គ្នា។ ជួបគ្នាឆាប់ៗណាប្រទេសកាណាដា ជាមួយនឹងការប្រគំតន្រ្តីទេសចរណ៍របស់ខ្ញុំនៅលើទឹកដីកាណាដា (Tour Concert in Canada) ចាំទទួលផងណាបងប្អូនខ្មែរនៅកាណាដា អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ Phnom …

“មានទេអ្នកស្រលាញ់ខ្ញុំស្មោះ” ពី សុគន្ធ និសា កំពុងចាក់ដោយចិត្តប្រិយមិត្តអ្នកគាំទ្រ ជាពិសេសអ្នកមានវិបត្តិស្នេហាតែម្តង

សុគន្ធ និសា តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍សិល្បៈអស់មកជាង១៧ឆ្នាំ ជាមួយសម្លេងស្រទន់ផ្អែមថ្នមបំពេរ។ មកដល់បច្ចុប្បន្ននេះតារាស្រីរូបនេះនៅតែទទួលបានការគាំទ្រ និងចូលចិត្តជាខ្លាំងពីសំណាក់មហាជនជាពិសេសលើសមត្ថភាពដ៏សម្បូរបែបរបស់នាង ព្រោះក្រៅពីច្រៀងនាងក៏អាចសម្តែងបានយ៉ាងសមឥតខ្ចោះផងដែរ។ មុននេះបន្តិចអ្នកនាង សុគន្ធ និសា បានបញ្ចេញស្នាដៃចម្រៀងថ្មីដែលកំពុងចាក់ដោតចិត្តប្រិយមិត្តជាពិសេសអ្នកជួបវិបត្តិស្នេហាជួបបែកៗ តែម្តង។ បទថ្មីចំណងជើងថា “មានទេអ្នកស្រលាញ់ខ្ញុំស្មោះ” ជាស្នាដៃនិពន្ធទំនុកច្រៀងដោយ នី សុគន្ធា និងនិពន្ធបទភ្លេង សម្រួសតន្ត្រីដោយ មាស សុគន្ធ ព្រមទាំងមានការដឹកនាំសម្តែងដោយលោក Eco Vak Song ផងដែរ។ តោះចង់ដឹងថាសាច់រឿងឈឺចាប់ និងចាក់ដោតចិត្តដូចម្តេចខ្លះទស្សនាទាំងអស់គ្នា៖

ហួសចិត្ត! អ្នកលក់អាហារតាមចិញ្ចើមផ្លូវនៅវៀតណាម ដើរប្រមូលចានស្នោរដែលគេប្រើប្រាស់រួចយកមកលាងសម្អាត ហាលឲ្យស្ងួតដើម្បីប្រើប្រាស់ឡើងវិញ

ថ្មីៗនេះផ្ទុះរឿងដ៏ភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមពីខាងប្រទេសវៀតណាម ក្រោយពេលដែលអ្នកលក់អាហារមួយចំនួនបានប្រមូលយកចានស្នោរដាក់ចំណីអាហាររួចមកលាងសម្អាតដើម្បីប្រើប្រាស់ឡើងវិញ។ ជារៀងរាល់ព្រឹកចាប់ពីម៉ោង ៦កន្លះទៅ មនុស្សម្នាជាច្រើនបានមកប្រមូលផ្តុំគ្នាញាំចំណីអាហារតាមចិញ្ចើមផ្លូវ នៅចំណុចមុខក្លោងទ្វារក្រុមហ៊ុន ភូយៀន ដោយមានដូចជាមីឆា, បាយឆា, សាច់គោអាំង និងចំណីអាហារជាច្រើនទៀត។ ក្រោយពីការលក់ដូរបានចប់ ស្ត្រីម្នាក់ក្នុងចំណោមអ្នកលក់ទាំងនោះត្រូវបានគេសង្កេតឃើញថាគាត់បានដើរប្រមូលចានស្នោរដែលគេប្រើប្រាស់រួចច្រកថង់ខ្មៅ ដើម្បីធ្វើការលាងសម្អាតវាយកមកប្រើប្រាស់ឡើងវិញ។ ស្ត្រីខាងលើបានធ្វើការលាងសម្អាតដោយប្រើថ្នាំសម្អាតម្យ៉ាងដែលតម្រូវឲ្យអ្នកស្រីពាក់ស្រោមដៃមុនធ្វើការលាងសម្អាត ព្រោះតែវាមានជាតិកាត់ស្នាមជាប់ ដូចដែលយើងដឹងស្រាប់ហើយថាចានស្នោរគឺតោងជាប់នូវស្នាមប្រឡាក់ និងខ្លាញ់ជាខ្លាំង។ ក្រោយពីលាងសម្អាតរួចអ្នកស្រីក៏បានយកវាទៅហាលឲ្យស្ងួតមុននឹងយកវាមកប្រើប្រាស់ជាថ្មី ដោយការបែបនេះអាចកាត់បន្ថយចំណាយអ្នកស្រីក្នុងការទិញចានស្នោរប្រចាំថ្ងៃ។ យ៉ាងណាមិញ មហាជនមួយចំនួនបានបង្ហាញអារម្មណ៍មិនពេញចិត្តជាខ្លាំង ព្រោះតែពួកគេខ្ពើមរអើមនឹងទង្វើបែបនេះ ជាពិសេសគឺវាខ្វះខាតអនាម័យ និងប៉ះពាល់សុខភាពខ្លាំង៕ ប្រភព៖ Tuoitre

ស្ត្រីម្នាក់ខឹងចិត្តចាប់បានប្តីនាំស្រីចូលផ្ទះ វាយបំបែកស្តុប គូសវាសពេញឡានទៅដោយពាក្យអសុរោះ ព្រមទាំងដុតខោអាវប្តីចោលដើម្បីបញ្ចេញកំហឹង

ថ្មីៗនេះ ផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃបង្កការភ្ញាក់ផ្អើលជាខ្លាំងក្រោយពេលនារីជាភរិយាចាប់បានប្តីមានស្រី ហើយគូសវាសអក្សរលើឡានដោយប្រើពាក្យអសុរោះ និងវាយបំបែកស្តុប ព្រមទាំងដុតខោអាវចោល។ យោងតាមប្រភពហ្វេសប៊ុកដែលបានបង្ហាញសារក្តៅក្រហាយជាមួយរូបភាពឡានប្រឡាក់ទៅដោយពាក្យមិនសមរម្យហែកហួរគ្នា បញ្ជាក់ពីចិត្តខឹងនិងពេញចិត្តជាខ្លាំងរបស់នារីជាភរិយា។ នារីខាងលើបានសរសេរសារនៅក្នុងបណ្តាញសង្គមថា «ហេតុអីបានជាជីវិតខ្ញុំត្រូវមកជួបតែរឿងថោកទាបដដែលៗបែបនេះហាស ធ្វើរឿងថោកទាបដោយមិនឃើញក្បាលខ្ញុំសោះ ខ្ញុំក៏មិនដែលឃើញក្បាលអ្នកណាដែរ ធ្វើល្អមក ធ្វើល្អវិញ ធ្វើថោកមកធ្វើថោកដាក់វិញ ប្រាប់ហើយថាកុំអោយខ្ញុំក្តៅក្រហាយ ខ្ញុំអាក្រក់ ខ្ញុំត្រូវត្រឡប់មកលេងតួចិត្តអាក្រក់ទៀតហើយ អរុណសួស្តីពេលព្រឹកដ៏សែនតក់ស្លុត»។ សារជាមួយរូបភាពទាំងនេះត្រូវបានគេចែករំលែកតៗគ្នា ដោយដើមហេតុត្រូវបានគេដឹងថា នារីដែលជាភរិយាចាប់បានប្តីខ្លួននាំយកស្រីចូលផ្ទះ ទាំងដែលផ្ទះនោះគឺជាទ្រព្យសម្បត្តិរបស់ខ្លួន ក្រោយពីនាងអត់ទ្រាំជាច្រើនលើកច្រើនសារបន្ទាប់ពីរៀបការមកអស់ជាង៥ឆ្នាំ។ ដោយហេតុមិនអាចទ្រាំបាននាងក៏បញ្ចេញកំហឹងទាំងអស់ដោយការធ្វើបែបនេះ។ ក្រោយមកនារីរូបនោះក៏បានបន្ថែមថានាងសុំមិនធ្វើការបកស្រាយអ្វីឡើយ ដោយនេះគឺជាជីវិតគ្រួសារ អរគុណចំពោះការចែករំលែក និងការផ្តល់កម្លាំងចិត្ត នាងចង់បញ្ចប់រឿងនេះត្រឹមថ្ងៃនេះ …

រំដួលលិចទឹក ប្រកាសសុំជំនួយ សាងសង់សាលាមួយខ្នងជូនក្មេងៗដើម្បីបានសិក្សារៀនសូត្រ ក្រោយពីឃើញសភាពសាលាមានត្រឹមរោងឈើបែកបាក់ប្រក់តង់ ជាមួយក្តារខៀនចាស់ធ្លុះធ្លាយគួរឲ្យខ្លោចចិត្ត

អ្នកច្នៃម៉ូដ និងផាត់មុខដ៏ប៉ិនប្រសប់ រំដួលលិចទឹក បានបង្ហោះសារប្រកាសស្វែងរកជំនួយជួយសាងសង់សាលារៀនជូនក្មេងៗ នៅឯខេត្តក្រចេះ ក្រោយពីនាងនិងក្រុមការងារបានចុះទៅដល់ទីតាំងឃើញសភាពទ្រុឌទ្រោមបាក់បែកគួរឲ្យអាណិតអាសូរ។ នាងបានបង្ហោះសាររៀបរាប់ថា៖ «នាងខ្ញុំ រំដួលលិចទឹក សូមលើកម្រាមដៃដប់គោរពដល់ពុកម៉ែបងប្អូនទាំងអស់ សូមចូលរួមបរិច្ចាកថវិការតាមសទ្ធាជ្រះថ្លាតិចក្តីច្រើនក្តីដើម្បីជួយដល់ក្មេងៗក្រីក្រ និងសាងសង់សាលាមួយខ្នងជូនក្មេងៗដើម្បីសិក្សាទីតាំងនៅ សាលាបឋមឧ.ប អូរត្រូន នៅឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ សាលាដែលខ្វះខាតខ្លាំង ដាច់ស្រយ៉ាល ហើយនាងខ្ញុំបាននាំថវិកា និងជំនួយមួយចំនួនដើម្បីចែកជូនក្មេងៗ និងថវិកាមួយចំនួនយកមកសាងសង់សាលារៀនមួយខ្នងជូនក្មេងៗសំរាប់សិក្សា រួមទាំងសង់បង្គន់អនាម័យជូនពួកគាត់ផង។ បានឃើញសាលាហើយ ខ្លោចចិត្ត អាស្រ័យហេតុនេះបើពុកម៉ែ បងប្អូនណាចង់ចូលរួមបរិច្ចាគថវិកា ដើម្បីជួយដល់ការសង់សាលារៀនមួយខ្នងជូនដល់ប្អូនបានសិក្សាអាចចូលរួមតាមរយៈនាងខ្ញុំបានចា៎។ សំរាប់ការទំនាក់ទំនងបរិច្ចាកថវិការ …

ទៅដល់កូរ៉េខាងត្បូងលើកនេះ ស៊ីន យូប៊ីន តែងខ្លួនស្អាតប្លែកជាពិសេសក្នុងឈុត Hanbok មើលមួយភ្លែតឡើងច្រឡំស្មានតែកូនកូរ៉េ

ស៊ីន យូប៊ីន តារាសម្តែងស្រីដែលមានប្រជាប្រិយភាពខ្ពស់ ជាអតីត Freshie Girls លេខ១ ជំនាន់ទី១២ ឆ្នាំ២០១៣ មានរូបសម្រស់ស្រស់ស្អាត និងអត្តចរិកគួរឲ្យស្រលាញ់។ តារាស្រីដែលប្រឡូកសិល្បៈអស់ជាច្រើនឆ្នាំរូបនេះត្រូវបានមហាជនពេញចិត្ត និងកោតសរសើរជាខ្លាំងនូវរូបសម្រស់ និងសមត្ថភាពរបស់នាង ដោយនាងត្រូវបានគ្រប់គ្រងតំណែងជាតួឯកស្រីនៅក្នុងរឿងជាច្រើនមិនថាជារឿងភាគទូរទស្សន៍ ឬខ្សែភាពយន្តនោះឡើយ។ ថ្មីៗនេះ តារាស្រីរូបនេះក៏ត្រូវបានផលិតករថៃទាក់ទងសម្តែងថតដោយនាងក៏បានគ្រងដំណែងជាតួសំខាន់ផងដែរ។ ដោយឡែកព្រោះតែភាពមមាញឹកជាមួយការងារជាខ្លាំងធ្វើឲ្យតារាស្រីរូបនេះហាក់រកពេលសម្រាកគ្មាន គ្រាន់តែស្បើយការងារបន្តិច ស៊ីន យូប៊ីន ទៅដល់ទឹកដីកូរ៉េខាងត្បូងភ្លាមតែម្តង ដោយនាងបានផ្តិតយករូបភាពស្អាតៗជាច្រើន និងបានតុបតែងខ្លួនស្លៀកឈុតប្រពៃណីកូរ៉េ ធ្វើឲ្យយើងមើលច្រឡំស្មានតែតារាកូរ៉េល្បីឈ្មោះ។ ខាងក្រោមនេះជារូបស្អាតៗរបស់ ស៊ីន យូប៊ីន …