Author: mesa khmernote

សាហាវណាស់! ចេញបាញ់ឆក់ប្លន់ទាំងព្រឹក ដោយគ្មានកោតខ្លាចញញើតអ្វីបន្តិចសោះ ប្រៀបដូចក្នុងរឿងចិនហុងកុង

កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៣០នាទី នេះ មានករណីចោរកម្មមួយកើតឡើងនៅឯសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះថា Sorn Sopheak-ស៊ន សុភក្រ្ត បានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ចុមដូចរឿងហុងកុងតើ! បាញ់ប្លន់ទាំងថ្ងៃ និងរត់ទៅភ្ជង់យកម៉ូតូ អ្នកនៅតាមផ្លូវជិះទៅបាត់ទៀត នៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៤ សីហា តែត្រូវនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលតាមចាប់បានវិញ និងបញ្ជូនទៅតុលាការនៅថ្ងៃនេះ!»។ យ៉ាងណាមិញតាមរបាយការណ៍បានឲ្យដឹងថាប៉ូលីសបានចាប់ខ្លួនជនសង្ស័យមួយរូបឈ្មោះថា សុច ចន្ធ័រិន ហៅនិន ភេទប្រុស …

ស្ងាត់ៗ! ដេនី ក្វាន់ ចេញទៅក្រៅប្រទេសដើម្បីវះកាត់កែច្រមុះ បង្កការភ្ញាក់ផ្អើលដល់មហាជនពេញបណ្តាញសង្គម

ដេនី ក្វាន់ តារាណេតអាយដល ដែលបងប្អូនភាគច្រើនបានស្គាល់គាត់ច្បាស់ថាជាស្រីស្អាត និងជាអ្នកជំនួញវ័យក្មេងនិយមលេងខ្លួនសិចស៊ីស្រស់ឡូយឆាយគួរឲ្យចាប់អារម្មណ៍។ ក្រៅពីមានរូបសម្បត្តិស្រស់ស្អាត ដេនី ក្វាន់ ក៏ត្រូវបានមហាជនស្គាល់ថាជានារីដែលមានចិត្តសប្បុរសធម៌មួយរូបផងដែរ ដោយនាងតែងឆ្លៀតពេលទំនេរចែកអំណោយ និងរបស់ប្រើប្រាស់ដល់អ្នកខ្សត់ខ្សោយ។ ថ្មីៗនេះ ដេនី ក្វាន់ បានបង្ហើបពីដំណឹងមួយឲ្យបងប្អូនបានដឹង ដោយនាងបានបង្ហោះនៅក្នុងបណ្តាញសង្គមថា នាងមានបំណងចង់កែមាត់ និងច្រមុះ ដើម្បីបន្ថែមសម្រស់ឲ្យស្រស់ស្អាត។ ទើបតែបង្ហោះមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមុននេះបន្តិចនាងបានបង្ហោះរូបរុំបង់នៅលើមុខជុំវិញច្រមុះជាមួយសារថា៖ «វះកាត់ហេីយៗ អរគុណហ្វេនទាំងអស់ដែលផ្តល់កំលាំងចិត្តដល់នាងខ្ញុំ»។ មហាជនជាច្រើនបានលើកកម្លាំងចិត្ត ព្រមទាំងជូនពររូបនាងឲ្យឆាប់បានជាសះស្បើយ ព្រមទាំងចង់ឃើញមុខមាត់ថ្មីរបស់នាងបន្ទាប់ពីកែច្រមុះរួចផងដែរ៕

និស្សិតអាហាររូបករណ៍ខ្មែរ បង្ហាញខ្លួនក្នុងកម្មវិធីល្បីឈ្មោះរបស់ទូរទស្សន៍ថៃ SUPER 100 ដោយបង្ហាញសមត្ថភាពពិសេសទាក់ទងនឹងការចងចាំថ្ងៃខែលើប្រតិទិន

កម្មវិធី SUPER 100 គឺជាកម្មវិធីដ៏ល្បីឈ្មោះមួយប្រចាំប្រទេសថៃដែលបង្កើតឡើងដោយប៉ុស្តិ៍ Workpoint ដែលជាប៉ុស្តិ័ទូរទស្សន៍ដ៏មានប្រជាប្រិយភាព។ កម្មវិធីមួយនេះគឺប្រមូលផ្តុំទៅដោយមនុស្សដែលមានខួរក្បាលអច្ឆរិយ និងភាពឈ្លាសវៃ ជាមួយសមត្ថភាពខុសប្លែកពីគេ។ វាមិនមែនជាការងាយស្រួលនោះឡើយ សម្រាប់អ្នកចង់ចូលរួមកម្មវិធីមួយនេះព្រោះថាមនុស្សល្មមៗ ឬសមត្ថភាពធម្មតាមិនអាចងាយបានឈានខ្លួនចូលបានឡើយ អ្នកដែលអាចចូលកម្មវិធីមួយនេះបានត្រូវគេហៅថាមនុស្សអច្ឆរិយ ឬ SUPER 100។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាទីបំផុតនោះគឺនិស្សិតអាហាររូបករណ៍ខ្មែរមួយ បានលេចមុខបង្ហាញខ្លួនក្នុងកម្មវិធីមួយនេះនៅក្នុងវគ្គទី ៣៣ ដែលនឹងធ្វើការចាក់បញ្ចាំងក្នុងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ យោងតាមប្រភពទំព័រ Cambodian Student Associations of Chaiyaphum …

ចន ច័ន្ទលក្ខិណា តបទៅកាន់បុគ្គលដែលបង្ហោះបកអាក្រាតចរិត លៀង ចាន់ឡា ថា៖ «ជាមនុស្សប្រុសគួររក្សាចិត្តអោយធ្ងន់ ស្តាប់ហេតុផលអោយបានច្រើន បើជាហ្វេនពិតប្រាកដគឺមិនគួរធ្វើបែបនេះទេ គ្នាក៏សុំទោសដែរ»

មុននេះបន្តិចផ្ទុះការរិះគន់ចំពោះ លៀង ចាន់ឡា ដែលជាអតីតបេក្ខនារី X Factor Cambodia ដែលត្រូវជម្រុះក្នុងវគ្គ The Six Chair Challenge។ ដោយការរិះគន់នេះគឺផ្តើមចេញពីគណនីហ្វេសប៊ុកឈ្មោះថា Ith Ith ដែលបានបង្ហោះវីដេអូឆាតរវាងខ្លួនជាមួយ លៀង ចាន់ឡា ហើយខ្លួនក៏បានបង្ហោះសារថានាងវាយឬកជាងតារាល្បីទៅទៀត។ ក្រោយមក លៀង ចាន់ឡា ក៏បានធ្វើការ Lives វីដេអូបកស្រាយដើម្បីលុបបំបាត់ការយល់ច្រឡំ ព្រមទាំងបញ្ចេញសារដែលរូបនាងឆ្លើយឆ្លងជាមួយម្ចាស់គណនីខាងលើផងដែរពីការសម្រួលគ្នា និងសុំទោសគ្នាទៅវិញទៅមក។ ក្រោយផ្ទុះរឿងនេះក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមរួចមកអ្នកនាង ចន …

លៀង ចាន់ឡា Lives វីដេអូធ្វើការបកស្រាយភ្លាមៗ ពាក់ព័ន្ធនឹងការរិះគន់ថារូបនាងល្បីមិនទាន់បានប៉ុន្មានផងក៏វាយឬកបាត់ទៅហើយ

មុននេះបន្តិចផ្ទុះការរិះគន់ចំពោះ លៀង ចាន់ឡា ដែលជាអតីតបេក្ខនារី X Factor Cambodia ដែលត្រូវជម្រុះក្នុងវគ្គ The Six Chair Challenge។ ដោយការរិះគន់នេះគឺផ្តើមចេញពីគណនីហ្វេសប៊ុកឈ្មោះថា Ith Ith ដែលបានបង្ហោះវីដេអូឆាតរវាងខ្លួនជាមួយ លៀង ចាន់ឡា ហើយខ្លួនក៏បានបង្ហោះសារថានាងវាយឬកជាងតារាល្បីទៅទៀត។ ក្រោយមកស្របពេលផ្ទុះការរិះគន់នេះភ្លាម អតីតបេក្ខនារី X Factor Cambodia លៀង ចាន់ឡា បានធ្វើការ Lives វីដេអូបកស្រាយភ្លាម …

ប្លែកណាស់! អនាគតគូស្វាមីភរិយាមួយគូទម្លាយរូបថត Pre-Wedding ប្លែកខុសពីគេគ្មានអ្នកដូច ដោយកូនកម្លោះតែងខ្លួនជាកូនក្រមុំ រីឯកូនក្រមុំមកតែងខ្លួនជាកូនកម្លោះវិញ

ថៃ៖ សម័យបច្ចុប្បន្នគេសង្កេតឃើញថាមុនពេលដែលឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ កូនកម្លោះកូនក្រមុំ តែងស្វែងរកនូវគំនិតប្លែកៗដើម្បីតុបតែងខ្លួន ឬចាប់ប្លង់ក្នុងការថត Pre-Wedding របស់ខ្លួន ដោយគូខ្លះក៏លើកយកគំនិតបែបសម័យបុរាណ គូខ្លះទៀតក៏បែបសម័យទំនើបស៊ីវីល័យ អ្នកខ្លះក៏យកបែបចម្រុះសម័យលាយបុរាណ។ អ្វីដែលហួសចិត្ត និងប្លែកខុសពីគេនោះគឺ គូស្នេហ៍មួយគូនៅថៃបានទម្លាយរូបថត Pre-Wedding របស់ខ្លួនដោយជ្រើសរើសយកគំនិតការផ្លាស់ប្តូរការស្លៀកពាក់ ដោយកូនក្រមុំមកតុបតែងខ្លួនក្នុងឈុតជាកម្លោះ ចំណែកឯកូនកម្លោះមកតែងខ្លួនក្នុងជាកូនក្រមុំវិញ។ រូបភាព Pre-Wedding ដ៏ប្លែករបស់អនាគតកូនកម្លោះ កូនក្រមុំ មួយគូនេះហាក់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរថាគួរឲ្យស្រលាញ់ជាខ្លាំងពេញបណ្តាញសង្គម ហើយនេះក៏ជាលើកដំបូងហើយដែលយើងបានឃើញការថត Pre-Wedding ជាមួយគំនិតដែលប្លែកបែបនេះ៕

តារាចម្រៀងប្រុសរូបសង្ហា និងមានប្រជាប្រិយភាពជាច្រើនរូប កំពុងត្រៀមខ្លួនចេញសម្តែងនៅប្រទេសកូរ៉េនាពេលខាងមុខនេះ

ការចេញទៅសម្តែងនៅក្រៅប្រទេសមិនមែនជារឿងដែលងាយកើតឡើងឡើយសម្រាប់សិល្បករ សិល្បការិនីខ្មែរ ជាពិសេសគឺនៅប្រទេសកូរ៉េ ដោយអ្នកខ្លះគឺហាក់តែគ្មានសម្លេងគាំទ្រនៅទីនោះ។ ដោយឡែកតារាប្រុសៗរូបសង្ហាជាច្រើន និងសុទ្ធសឹងតែជាតារាចម្រៀងដ៏មានប្រជាប្រិយភាពហាក់ទទួលបានការចាប់អារម្មណ៍ និងការគាំទ្រគួរឲ្យកត់សម្គាល់រួមមានកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣, តារាចម្រៀងសម្លេងស្អកលោក ខេម, តារាប្រុសសម្លេងស្រទន់ គូម៉ា, អ្នកចម្រៀងរ៉េប អូន, វណ្ណដា និង​Tempo Tris។ យោងតាមប្រភពគណនីអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានឲ្យដឹងថា តារាប្រុសៗរូបសង្ហាខាងលើនេះកំពុងត្រៀមខ្លួន ដើម្បីចេញទៅសម្តែងនៅប្រទេសកូរ៉េក្នុងពេលឆាប់ៗនេះ។ ដោយអ្នកនាងបានបង្ហោះសាររៀបរាប់ថា៖ «បងប្អូននៅកូរ៉េជិតបានជួប Idol របស់បងប្អូនហើយ»។ …

បេក្ខជន ង៉ូត សិលា ច្រៀងរ៉ុកឡើងរង្គើឆាក X Factor Cambodia ជាមួយបទ “ក្តៅចិត្ត” ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគណៈកម្មការ រហូតធ្វើឲ្យមានការផ្លាស់ប្តូរកៅអី

ក្រោយពីឆ្លងកាត់ការជម្រុះនូវវគ្គ Judge Audition និង វគ្គ​ BootCamp រួចមក គណៈកម្មការឆ្នើមទាំង៤បានចម្រាញ់យកនូវបេក្ខជន៤៨នាក់ មកប្រកួតតទល់គ្នាក្នុងវគ្គ​ The Six Chairs Challenge ដោយត្រូវបេក្ខជនទាំង៤៨នាក់ជា ៤ក្រុម មានដូចជា THE GIRLS, THE OVER, THE BOYS និង THE GROUP។ ក្នុងនោះគណៈកម្មការ សុខ សីឡាលីន បានធ្វើការគ្រប់គ្រងក្រុម …