Author: mesa khmernote

មន្ត្រីសភាថៃ Pareena Kraikup រិះគន់ LISA សមាជិក BLACKPINK ថា ជាតារាចម្រៀងលំដាប់អន្តរជាតិមួយទាំងមូលបរិច្ចាគថវិកាជួយជាតិត្រឹមតែ១សែនបាត

កាលពីថ្មីៗនេះ LISA សមាជិកក្រុមចម្រៀងកូរ៉េដ៏ល្បីឈ្មោះ BLACKPINK បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ក្រោយពីនាងបានបរិច្ចាគថវិកាចំនួន ១សែនបាត ដើម្បីឧបត្ថម្ភដល់ជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តអ៊ុប៊ុនថានី ប្រទេសថៃ។ តារាចម្រៀង K-POP ដែលមានដើមកំណើតជាជនជាតិថៃរូបនេះ ហាក់រឹតតែធ្វើឲ្យមហាជន និងអ្នកគាំទ្រជាពិសេសហ្វេនក្លឹបនៅផ្ទាល់កាន់តែចូលចិត្ត និងលើកកោតសរសើរ។ ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែមានការរិះគន់ពីសំណាក់មន្ត្រីសភាស្រីមួយរូបឈ្មោះថា Pareena Kraikup ដោយនាងបានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា៖ «ហេតុអ្វីបានជាប្អូន LISA មិនបរិច្ចាគប្រាក់នេះទៅមូលនិធិសាធារណៈរបស់រាជរដ្ឋាភិបាលដោយផ្ទាល់? ហើយជាតារាចម្រៀងលំដាប់អន្តរជាតិបែបនេះ ម៉េចបានជាប្អូន LISA បរិច្ចាគប្រាក់ត្រឹមខ្ទង់សែន? សូម្បីតែមន្ត្រីដែលមិនល្បីឈ្មោះដល់ប្អូនផងគេបរិច្ចាគលើសចំនួនហ្នឹងទៀត ព្រោះតែមន្ត្រីទាំងអស់គឺសុទ្ធតែស្រលាញ់ប្រជាជនខ្លួន …

រំដួលលិចទឹក ច្រានចោលនូវការចោទប្រកាន់ថា ប្រើឈ្មោះសាលាក្រីក្រមកប្រមូលថវិកា ដើម្បីប្រយោជន៍ខ្លួន និងលួចកេងលុយម្ចាស់ជំនួយ

កាលពីថ្មីៗនេះអ្នកច្នៃម៉ូដ និងផាត់មុខ រំដួលលិចទឹក បានបង្ហោះសារហាក់ខឹងសម្បារជាខ្លាំងក្រោយទទួលរងការចោទប្រកាន់ថារូបគាត់បានកេងយកប្រាក់ឧបត្ថម្ភដែលមហាជនផ្តល់ឲ្យដើម្បីជួយក្មេងៗក្រីក្រ និងសាលានៅតំបន់ដាច់ស្រយាល។ រំដួលលិចទឹក បានបង្ហោះសារបកស្រាយ និងឆ្លើយតបក្នុងបណ្តាញសង្គមថា៖ «នាងខ្ញុំ រំដួលលិចទឹក សូមធ្វើការបដិសេដចំពោះការចោទប្រកាន់ថា នាងខ្ញុំប្រើឈ្មោះសាលាក្រីក្រមកប្រមូលថវិកាដើម្បីប្រយោជន៍ខ្លួននោះ គឺជារឿងមិនពិតនោះទេ។ ការរៀបចំជួយសាលាគឺគំនិតនាងខ្ញុំផ្ទាល់ដោយឃើញពីការលំបាកនោះ ទើបនាងខ្ញុំមានគំនិតចង់ជួយដល់សាលាដែលជួបការលំបាកនោះ ហើយអ្វីដែលលើកឡើងយកមកចោទប្រកាន់នាងខ្ញុំនោះគឺជារឿយល់ច្រឡំនិងមិនពិតនោះទេ។ ហើយនាងខ្ញុំប្រាប់ និងពន្យល់មូលហេតុដល់ខាងអ្នករៀបចំរួចរាល់តាំងពីយូរហើយដែរ ថាមូលហេតុអ្វីបានជាកើតរឿងចឹងកើតឡើង? ហើយនៅពេលនេះ មានរឿងនេះកើតឡើងចឹងនាងខ្ញុំសូមមិនបកស្រាយច្រើននោះទេ។ នាងខ្ញុំសូមរក្សាសិទ្ធក្រុមការងាររបស់នាងខ្ញុំ ហើយនាងខ្ញុំសូមបញ្ជាក់ថាលុយជំនួយគឺមិនបានបាត់ទៅណាសូម្បី១រយរៀលនោះដែរ។ អ្វីដែលនាងខ្ញុំសន្យាគឺ ខ្ញុំមិនបានកុហកបោកប្រាស់អ្នកណានោះដែរ ខ្ញុំគោរពជូនទាំងអស់! ដូច្នេះសូមបងប្អូនម្ចាស់ជំនួយកុំមានការយល់ច្រឡំ ហើយមួយវិញទៀតបើលោកអ្នកនិយាយថាខ្ញុំប្រើឈ្មោះសាលាដើម្បីប្រមូលថវិកាបំរើប្រយោជន៍ខ្លួននោះ បើពិតមែនសូមអស់លោកចេញមុខមកបកស្រាយជាមួយខ្ញុំបានដោយក្តីគោរពពីនាងខ្ញុំ …

យុវជនសំរាម អំពាវនាវឲ្យបងប្អូនទាំងអស់គ្នាចូលរួមកម្មវិធី ទិវាសម្អាតពិភពលោក ២១ កញ្ញា ដោយទីតាំងជួបជុំនៅមុខវិទ្យាល័យបាក់ទូក

អស់រយៈពេលជាច្រើនខែមកហើយដែលក្រុមយុវជនសំរាម បានបង្កើតឡើង ក្នុងគោលបំណងដើម្បីទទួលបានអនាម័យ និងបរិស្ថានស្អាតលើកកម្ពស់មុខមាត់ប្រទេស។ បើទោះបីជាពួកគេមិនទទួលបានប្រាក់កម្រៃអ្វីពីការចេញសកម្មភាពសម្អាតសំរាមជួយសង្គមក៏ពិតមែន តែពួកគេមិនដែលបោះបង់ចោលនោះឡើយ ដោយមានផែនការថ្មីៗជាច្រើនដូចជាការដាំផ្កាតាមប្រឡាយលូទឹកស្អុយ ការច្នៃសួនធ្វើពីសំរាម បង្កើតហាងកាហ្វេពុំយកប្រាក់ជំនួសដោយការយកសំបកផ្លាស្ទិកមកដោះដូរ ព្រមជាមួយនឹងការច្នៃកង់ម៉ូតូឡានធ្វើសួនផងដែរ។ ស្របពេលដែលក្រសួងទេសចរណ៍ចេញសេចក្តីប្រកាសថានឹងធ្វើការចូលរួមកម្មវិធី “ទិវាពិភពលោកស្អាត” គ្មានសំរាម លោក សាន់ ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមក៏បានអំពាវនាវដូចគ្នាឲ្យបងប្អូនរាល់គ្នាចូលរួមឲ្យបានច្រើនកុះករ ដោយកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០១៩ ដោយមានការចូលរួមពីក្រុមយុវជនសំរាម ក្រសួងទេសចរណ៍ អង្កការ Let Do It JICA ជប៉ុន ព្រមជាមួយបងប្អូនទាំងអស់គ្នាផ្ទាល់ …

លេងសើចជាមួយអាត្មាម្ល៉េះញោម! រដូវភ្ជុំបិណ្ឌចូលដល់ ឧបាសិកាមួយរូបយកស្រាបៀរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផល ទៅឲ្យប្តីដែលស្លាប់

រដូវភ្ជុំបិណ្ឌបានឈានចូលមកដល់ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីតែងនាំគ្នាទៅវត្តដើម្បីប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងឧទ្ទិសកុសលដល់ញាតិមិត្តជិតឆ្ងាយដែលបានចែកឋានទៅ។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរគ្រប់គ្នាតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌដោយចាប់ពីបិណ្ឌ១ ដល់បិណ្ឌ១៥ ដែលយើងហៅថាភ្ជុំធំ ដើម្បីថែរក្សាប្រពៃណី និងពិធីបុណ្យសាសនាដែលមានអាយុកាលដ៏យូរលង់មួយនេះ។ ស្របពេលជាមួយគ្នានោះដែរ មានរឿងដ៏ហួសចិត្តមួយពេញបណ្តាញសង្គមដោយយោងតាមប្រភពព្រះតេជគុណ ជ័យ ភានិត បានរៀបរាប់ឲ្យដឹងថា៖ «ញោមរដូវបុណ្យទាន គាត់យកស្រាបៀរមកប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផល ទៅឲ្យប្តីដែលស្លាប់ គាត់គិតថា មានតែធ្វើបុណ្យជាមួយព្រះសង្ឃទេ ទើបស្រាបៀរនេះ បានដល់ប្តីគាត់ ញោមៗលេងសើចជាមួយអាត្មាទេដឹងឲ្យគ្រឿងស្រវឹង មិនបានបុណ្យទេញោម»៕

លើកទីមួយនៅក្នុងប្រទេសកម្ពុជា! បុរសម្នាក់សុំនារីជាគូស្នេហ៍រៀបការក្រោមបាតសមុទ្រ រ៉ូមែនទិកយ៉ាងខ្លាំង ឃើញហើយក៏រំភើបចិត្ត និងត្រេកអរជំនួស

មនុស្សស្រីគ្រប់រូបតែងស្រម៉ៃចង់ឲ្យបុរសដែលខ្លួនស្រលាញ់មកសុំខ្លួនរៀបការ ដើម្បីចាប់ដៃគ្នាសាងអនាគត និងសាងគ្រួសាររស់នៅជុំគ្នារហូតចាស់កោងខ្នងមានកូនមានចៅ រីឯក៏មិនខុសគ្នាដែរគឺតែងចង់ឲ្យមនុស្សដែលខ្លួនស្រលាញ់មានក្តីសុខ និងចង់ឲ្យរូបនាងចងចាំនូវអនុស្សាវរីយ៍ល្អៗដែលរូបគេបានកសាង និងលះបង់ដើម្បីនាង។ ជាទូទៅយើងតែងឃើញពិធីសុំរៀបការ ឬហៅថា Wedding Proposal តែងធ្វើនៅលើដីគោកធម្មតា ដោយជ្រើសរើសនៅទីតាំងស្រស់ស្អាតប្លែកៗគ្នា និងរៀបចំបែបរ៉ូមែនទិក ដោយឡែកគូស្នេហ៍មួយគូនេះវិញគឺថាប្លែកមិនធម្មតានោះឡើយ ដោយពួកគេបានរៀបចំពិធីសុំរៀបការនេះនៅក្រោមបាតសមុទ្រ ដែលពិតជាគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង។ វីដេអូសុំរៀបការពីបុរសម្នាក់ដែលមានឈ្មោះថា រាទី និងនារីជាគូស្នេហ៍ស្រស់ស្អាត លីន ត្រូវបានមហាជនចែករំលែកពេញបណ្តាញសង្គម ដោយពួកគេបានធ្វើឲ្យមហាជនរំភើបចិត្តជាខ្លាំង ព្រោះនេះគឺទិដ្ឋភាពមួយដែលយើងកម្របានឃើញ និងជួបប្រទះ។ ម្យ៉ាងវិញទៀតការសុំរៀបការក្រោមបាតសមុត្រនេះ គឺមិនមែនជារឿងងាយស្រួលនោះឡើយ តែនៅពេលដែលយើងធ្វើបានសម្រេចវាក៏រំភើប និងគួរឲ្យចងចាំគ្មានថ្ងៃភ្លេចនោះដែរ។ តោះមកស្តាប់ការចែករំលែក …

ឈិត សុវណ្ណបញ្ញា និង ទេព បូព្រឹក្ស បង្អួតសម្រស់គ្នាក្នុងឈុតបែបសុភាពនារីខ្មែរ សម្រាប់ស្លៀកពាក់ទៅវត្តក្នុងរដូវកាលភ្ជុំបិណ្ឌ

ឈិត សុវណ្ណបញ្ញា តារាចម្រៀងស្រីដែលមានសម្លេងស្រាលស្រទន់ មានបទពិសោធន៍សិល្បៈជិត១៥ឆ្នាំ អាចច្រៀង និងរាំបានយ៉ាងរស់រវើក ប៉ះគ្នាជាមួយតារាចម្រៀងស្រីដែលនិយមស្តាយលេងខ្លួនប្លែកៗ និងពោរពេញទៅដោយគំនិតថ្មីៗទាក់ទាញប្រិយមិត្តអ្នកគាំទ្រ ទេព បូព្រឹក្ស ក្នុងឈុតសម្លៀកបំពាក់បែបសុភាពៗនារីខ្មែរ នាខែភ្ជុំបិណ្ឌទុកស្លៀកពេលទៅទីវត្តអារាម។ តារាចម្រៀងស្រីទាំងពីររូបនេះ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថាជាមិត្តស្និទ្ធស្នាលនឹងគ្នា ព្រោះជាញឹកញាប់ពួកគេតែងធ្វើកម្មវិធីរួមគ្នា ព្រមទាំងលើកទឹកចិត្តគ្នាទៅវិញទៅមក។ យ៉ាងណាមិញពេលដែលអ្នកទាំងពីរបានបង្ហាញឈុតសម្លៀកបំពាក់បែបប្រពៃណីកាត់សម័យថ្មី យ៉ាងស្រស់សោភាទាំងគូបែបនេះ ហាក់ទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរជាខ្លាំងពីសំណាក់មហាជន ព្រោះថាសម្រស់អ្នកទាំងពីរស្រស់ស្អាតម្យ៉ាងម្នាក់ ពុំមាននរណាចាញ់នរណាម្នាក់នោះឡើយ។ ចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

ជិះជួបអ្នកលក់ចានឆ្នាំង ចាប់ឆ្កែមួយទ្រុងបំរុងយកទៅលក់កាប់សាច់ លោកពូចិត្តធម៌មួយរូបបានសម្រេចចិត្តទិញឆ្កែទាំងអស់ក្នុងតម្លៃ ៣៥០ដុល្លារ ដើម្បីដោះលែងពួកវាឲ្យមានសេរីភាព និងមានជីវិតរស់បន្ត

កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ មានការចែករំលែកមួយពេញបណ្តាញសង្គមពីអំពើល្អរបស់លោកពូម្នាក់ ដោយរូបគាត់បានទិញសត្វឆ្កែជាច្រើនក្បាលពីអ្នកលក់ដូរចានឆ្នាំងដែលកំពុងរៀបយកពួកវាទៅលក់។ ដោយយោងតាមប្រភពគណនីហ្វេសប៊ុកឈ្មោះថា Sam Phannarith បានរៀបរាប់ឲ្យដឹងថា៖ «សប្បាយចិត្តណាស់ថ្ងៃនេះបានទិញសត្វសុនខចំនួន ៩ ក្បាលតំលៃចំនួន ២៥០$ ពីរអ្នកលក់ចានឆ្នាំងតាមម៉ូតូដោះលែងអោយមានសេរីភាព និងមានអាយុរស់នៅបន្តទៅទៀត សូមមិត្តៗអនុមោទនាទទួលនូវកុសល្យផលបុណ្យនេះតាមសទ្ធាជ្រះថ្លារៀងៗខ្លួន សូមអនុមោទនាៗៗៗៗ ១៨/៩/២០១៨។ អំពើល្អរបស់លោកពូហាក់ធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមរំភើបចិត្តជាខ្លាំង ដោយមានការខំមិនគាំទ្រ និងជូនពរ ជាពិសេសពីអ្នកដែលស្រលាញ់សត្វចិញ្ចឹមតែម្តង។ យ៉ាងណាមិញសង្ឃឹមថាយើងនឹងមានការលុបបំបាត់ការធ្វើជំនួញសត្វឆ្កែ និងការបរិភោគពួកវាតទៅទៀត ព្រោះសត្វឆ្កែត្រូវបានគេចាត់ទុកថាជាសត្វដែលឆ្លាត និងជាមិត្តល្អរបស់មនុស្ស៕

អាណិតណាស់! វីរៈសិល្បករកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង រៀបរាប់ទាំងទឹកភ្នែកពីទុក្ខលំបាក វ័យកាន់តែជរា ជម្ងឺក៏ច្រើន រស់ពឹងផ្អែកតែលើកូនប្រុសម្នាក់គត់

កាលពីថ្មីៗនេះតារាកំប្លែង និងវីរៈសិល្បករអាយ៉ៃជើងចាស់លោកយាយ ណយ សំណាង បានធ្វើឲ្យមហាជនព្រួយបារម្ភជាខ្លាំងក្រោយវ័យលោកយាយកាន់តែជរា និងមានជម្ងឺប្រចាំកាយ។ ក្នុងនោះលោក អ៉ឹម ជីវ៉ា ក៏បាននាំយកជំនួយពីលោក ឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ​សុខវាសនា និងក្រុមគ្រួសារ ចំនួន៣០០ដុល្លារ ដើម្បីឧបត្ថម្ភដល់លោកយាយផងដែរ។ លោកយាយ ណយ សំណាង បានរៀបរាប់ទាំងទឹកភ្នែកពីទុក្ខលំបាករបស់ខ្លួន ព្រមជាមួយអការៈជម្ងឺដែលធ្វើទុក្ខលោកយាយមិនចេះស្រាកស្រាន្ត។ ស្របពេលដែលវ័យកាន់តែជរា លោកយាយ ណយ សំណាង មានជម្ងឺប្រចាំកាយជាច្រើនមុខដូចជាបេះដូងចំហ រលាកថ្លើម លើសជាតិអាស៊ីត …