Author: mesa khmernote

បើទោះបីជារៀបការនៅទឹកដីអូស្ត្រាលី និរត្តន៍ ម្ចាស់បទ “វ៉ល់ៗ” នៅតែរៀបចំពិធីតាមប្រពៃណីខ្មែរ

បងប្អូនជាច្រើនមុខជាស្គាល់ច្បាស់មិនខានម្ចាស់បទ “វ៉ល់ៗ” និរត្តន៍ តារាចម្រៀងស្រីដែលមានសម្លេងពីរោះប្រចាំផលិតកម្ម ថោន។ ដោយមួយរយៈក្រោយនេះមហាជនជាច្រើនតែងតែសួររករូបនាងព្រោះស្ងាត់មិនឃើញមានបទចម្រៀងថ្មីៗ តែពេលនេះស្រាប់តែទទួលដំណឹងថានាងបានចូលរោងការហើយ ជាមួយបុរសជាគូស្នេហ៍របស់នាងដែលរស់នៅឯប្រទេសអូស្ត្រាលី។ តារាស្រីវ័យក្មេងសម្លេងពីរោះរូបនេះ បានធ្វើពិធីមង្គលការរបស់ខ្លួននៅលើទឹកដីប្រទេសអូស្ត្រាលី តាមបែបប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជួន និងមានការរៀបពិធីតាមបែបអឺរ៉ុបផងដែរ។ ពិធីមង្គលការរបស់ និរត្តន៍ ហាក់ធ្វើឡើងដោយសាមញ្ញធម្មតា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩នេះ នៅឯទឹកដីអូស្ត្រាលី តាមបែបប្រពៃណីខ្មែរ ដោយនាងធ្លាប់បានរៀបចំពិធីរៀបការតាមបែបអឺរ៉ុបម្តងរួចមកហើយកាលពីថ្ងៃទី២៧ ខែកុម្ភៈ។ យ៉ាងណាមិញនាងក៏បានបង្ហោះសារថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសដែលបានចូលរួមនៅលើបណ្តាញសង្គមផងដែរ «យើងខ្ញុំទាំងពីនាក់សូមអរគុណ ដល់អ្នកមានគុណទាំងសងខាងដែលបានជួយបំពេញបំណងខ្ញុំទាំងពីរ និងសូមអរគុណដល់ភ្ញៀវកិត្តយស ទាំងអស់បានអញ្ចើញចូលរួមកម្មវិធីរៀបអាពាហ៍ពិពាហ៍ របស់ខ្ញុំយប់មិញ សូមជូនពរជួបតែក្ដីសុខគ្រប់ក្រុមគ្រួសារ …

អីយ៉ាស់! ពេជ្រ សោភា ប៉ះគ្នាជាមួយលោក ឆន សុវណ្ណរាជ សារជាថ្មីក្នុងបទ ស្ករទាញ អែមម្យ៉ាងដែរតើ

អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រីដែលមានបទពិសោធន៍ខ្ពស់អាចច្រៀងនិងរាំ ថែមទាំងនិពន្ធបទចម្រៀងដោយខ្លួនឯងទៀតផង។ ឆ្នាំនេះគេសង្កេតឃើញថាអ្នកនាងហាក់មមាញឹកជាខ្លាំងជាមួយស្នាដៃចម្រៀងថ្មីៗ ដែលចេញមកបន្តបន្ទាប់ ជាពិសេសសម្រាប់រាំលេងពេលចូលឆ្នាំខ្មែរតែម្តង។ ថ្មីៗនេះតារាស្រីរូបនេះក៏បានសាងភាពភ្ញាក់ផ្អើលដល់ប្រិយមិត្តជាថ្មីម្តងទៀត ដោយបានងាកទៅចាប់ដៃគូច្រៀងជាមួយលោក ឆន សុវណ្ណរាជ ដែលជាដៃគូចាស់ និងឆ្នើមមួយរូប។ ស្នាដៃបទថ្មីដែលអ្នកទាំងពីរបានសាងរួមគ្នាហាក់កំពុងតែទទួលបានការចាប់អារម្មណ៍ពីបងប្អូនប្រិយមិត្ត ជាពិសេសគឺហ្វេនអ្នកនាង ពេជ្រ សោភា និងលោក ឆន សុវណ្ណរាជ តែម្តង។ បទថ្មីដែលមានចំណងជើងថា “ស្ករទាញ” ជាស្នាដៃនិពន្ធដោយអ្នកនាង ពេជ្រ សោភា ផ្ទាល់តែម្តង ដោយមានការចូលរួមធ្វើបទភ្លេងពី …

ស្ងាត់ៗ! យក់ ថិតរដ្ឋា ត្រលប់មកវិញជាមួយបទ “ពើតឱរ៉ា” ដែលជាសំនៀងដើមរបស់លោកស្រី សុង សេងហ៊ន

យក់ ថិតរដ្ឋា តារាចម្រៀងស្រីម្នាក់ដែលប្រឡូកសិល្បៈអស់ជាង២០ឆ្នាំ ជាមួយបទពិសោធន៍ និងទេពកោសល្យខ្ពស់។ តារាស្រីចាស់វស្សារូបនេះ ហាក់នៅតែអាចរក្សាសម្លេងរបស់ខ្លួនបានយ៉ាងល្អ គឺនៅតែច្រៀងបានយ៉ាងពីរោះ និងមានទឹកដមអាចបទបែនតាមស្ទាយន៍បទចម្រៀងបាន។ មួយរយៈក្រោយនេះអ្នកនាង យក់ ថិតរដ្ឋា ហាក់ពុំសូវមានវត្តមានក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ ព្រោះតែជាប់រវល់នឹងភារកិច្ចផ្ទាល់ខ្លួន។ យ៉ាងណាមិញស្រាប់តែមុននេះបន្តិចអ្នកនាងបានពញាក់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្ររបស់នាងដោយបានបញ្ចេញបទចម្រៀងថ្មីមួយបទ យ៉ាងពីរោះជាមួយចង្វាក់កន្ត្រាក់អារម្មណ៍។ បទថ្មីចំណងជើងថា “ពើតឱរ៉ា” ដែលជាសំនៀងដើមរបស់លោកស្រី សុង សេងហ៊ន ត្រូវបានលើកម​កបកស្រាយឡើងវិញដោយអ្នកនាង យក់ ថិតរដ្ឋា ហាក់កំពុងតែរន្ថើនចិត្តប្រិយមិត្តពេញបណ្តាញសង្គម។ ដើម្បីដឹងច្បាស់ថាបទនេះមានលក្ខណៈពិសេសអ្វីបានជាទាក់ចិត្តមហាជនច្រើនបែបនេះ មកស្តាប់ទាំងអស់គ្នា!

យុវជនប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក ប្រកាសសុំជំនួយជាឧបករណ៍ប្រើប្រាស់មួយចំនួននេះ ដើម្បីបន្តការសម្អាតប្រព័ន្ធលូទឹកស្អុយទៅមុខទៀត

មួយរយៈចុងក្រោយនេះ ករណីរើសសំរាមដើម្បីសម្អាតប្រព័ន្ធលូទឹកស្អុយកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងបណ្តាញសង្គមកម្ពុជាយើង។ គួរបញ្ជាក់ឲ្យដឹងដែរថា យុវជនមួយក្រុមបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួនរបស់គាត់ដើម្បីធ្វើការប្រមូលសំរាម និងដើម្បីសម្អាតប្រព័ន្ធលូទឹកស្អុយបឹងត្របែកផងដែរ។ គិតមកទល់ពេលនេះពួកគាត់ប្រើពេលអស់ជាច្រើនថ្ងៃមកហើយ ដោយពួកគាត់អាចសម្អាតបានច្រើនហើយដែរ ប៉ុន្តែពួកគាត់មិនទាន់បញ្ឈប់នៅឡើយទេ គឺនៅតែបន្តសម្អាតរហូតទាំល់តែស្អាតគ្មានសល់សំរាម។ យ៉ាងណាមិញដោយសារតែមានកម្លាំងតិច និងឧបករណ៍មិនគ្រប់គ្រាន់បណ្តាលឲ្យការប្រមូលសំរាមរបស់គាត់ហាក់ទៅមុខបានយ៉ាងយឺតយ៉ាវបន្តិច ដែលជាហេតុធ្វើឲ្យពួកគាត់ពេលនេះត្រូវប្រកាសសុំជំនួយពីបងប្អូនគ្រប់គ្នា។ តាមរយៈទំព័រ Life Unlock ដែលបានសរសេររៀបរាប់ឲ្យដឹងថា «អ្នកទាំងអស់គ្នា ពួកខ្ញុំត្រូវការវត្ថុទិព្វ២យ៉ាងនេះជាច្រើន : ១-ពោះវៀនកង់ឡានចាស់ដែលអាចបណ្តែតទឹក ២-សំណាញ់ដែកសំណង់ ទំនាក់ទំនង ០៦៩ ២១ ៦០ ៨៥ ឬ inbox មកកាន់ …

មាស សុខសោភា បង្ហាញសកម្មភាពថតបទ “រលឹមប្រុយៗ” មានទាំងឈុតច្នៃពីក្រម៉ាខ្មែរ និងឈុតសម្អាងការ ស្អាតប្លែក

បងប្អូនជាច្រើនមុខជាស្គាល់ច្បាស់ជាក់ជាមិនខានកញ្ញា មាស សុខសោភា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលអាចច្រៀងបានពិរោះគ្រប់បទមិនថាបុរាណសម័យ។ ថ្មីៗនេះបទរបស់កញ្ញា មាស សុខសោភា ចំណងជើងថា “រលឹមប្រុយៗ” ហាក់កំពុងតែទទួលការគាំទ្រពីសំណាក់មហាជនជាច្រើនទាំងក្នុង និងក្រៅប្រទេសព្រោះតែចំណាប់ចុងជួន ចង្វាក់ប្លែក អមជាមួយសម្លេងដ៏ពិរោះគួរឲ្យគ្រឺតខ្នាញ់របស់កញ្ញាបញ្ចូលថែមទៀត។ តែយ៉ាងណាមិញប្រិយមិត្តជាច្រើនមុខជាទន្ទឹងរង់ចាំមើល MV ពេញជាក់ជាមិនខានព្រោះមិនដឹងថានឹងមានរូបរាងបែបណានោះទេ។ តែថ្មីៗនេះ មាស សុខសោភា បានបង្ហាញនូវសកម្មភាពក្រៅឆាក ក្នុងពេលដែលថត  MV បទចម្រៀង “រលឹមប្រុយៗ” អ្វីដែលគួរឲ្យកត់សម្គាល់នោះក្នុងការថតចម្រៀងថ្មីមានទាំងសម្លៀកបំពាក់ច្នៃពីក្រម៉ាខ្មែរ និងឈុតសម្អាងការផងដែរ។​តោះមកទស្សនវីដេអូនៅខាងក្រោម៖

បទថ្មីដែលកំពុងចាក់ដោតចិត្ត “ក្មេងៗសម័យឥឡូវ” ពី ឃុង ឃុយ ចេញ MV ជាផ្លូវការហើយ

កាលពីថ្មីៗនេះបទថ្មីរបស់លោក ឃុង ឃុយ ចំណងជើងថា “ក្មេងៗសម័យឥឡូវ” ហាក់កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក។ បទថ្មីមួយបទដែលមានអត្ថន័យជ្រាលជ្រៅជាពិសេសគឺចាក់ដោតចិត្តខ្លាំង​ ដោយផ្តោតលើយុវវ័យសម័យថ្មីមួយចំនួនមិនសូវខ្វាយខ្វល់ចាប់អារម្មណ៍លើចង្វាក់ប្រពៃណី។ គ្រាន់តែចេញជាចម្រៀងប៉ុន្មានថ្ងៃមុនសោះ សន្ទុះនៃការទ្របទនេះហាក់មិនធម្មតានោះឡើយ ដោយមានការចែករំលែកពីគណនីមួយទៅគណនីមួយទៀត។ ប្រហែលជាមុននេះបន្តិចបទដែលកំពុងតែពេញនិយមមួយបទនេះបានចេញ MV ជាផ្លូវការហើយ។ ចង់ដឹងថាមានអត្ថន័យ និងរូបភាពយ៉ាងដូចម្តេចខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះដើម្បីដឹងច្បាស់៖

ស្អាតណាស់! ឈីន រតនៈ បង្អួតសម្រស់នៅលើទឹកដីខេត្តរតនៈគិរី ហាក់កំពុងទទួលការចាប់អារម្មណ៍ពីមហាជន

ឈីន រតនៈ តារាចម្រៀងស្រីដែលមានបទពិសោធន៍ខ្ពស់ដោយបានឆ្លងកាត់ការប្រលងតាមរយៈកម្មវិធី The Voice Cambodia រដូចកាលទី១ វគ្គផ្តាច់ព្រ័ត្រ។ បើទោះបីជាមិនបានលើកពានក្តីក៏ ឈីន រតនៈ​ ហាក់នៅតែទទួលបានប្រជាប្រិយភាពខ្ពស់ព្រោះតែសម្លេងដ៏អំណោយផលរបស់នាងដែលអាចច្រៀងតុងខ្ពស់បានយ៉ាងល្អ។ ថ្មីៗនេះកញ្ញ ឈីន រតនៈ បានធ្វើឲ្យប្រិយមិត្តជាច្រើនភ្ញាក់ផ្អើលដោយនាងបានបង្អួតសម្រស់ដ៏ស្រស់ស្អាតនៅឯទឹកដីខេត្តរតនៈគិរី តំបន់ភូមិភាគឦសាន្តនៃប្រទេសកម្ពុជាយើង។ រូបថតប៉ុន្មានសន្លឹករបស់កញ្ញា ហាក់កំពុងឆក់យកចិត្តមហាជនជាខ្លាំង ជាពិសេសគឺអ្នកដែលមានគម្រោងដើរលេងខែចូលឆ្នាំតែម្តង។ យ៉ាងណាមិញដើម្បីដឹងច្បាស់ មកមើលរូបខាងក្រោមនេះរបស់គាត់ទាំងអស់គ្នា!

លី អ៉ីវ៉ាធីណា ជប់លៀងខួបកំណើតរបស់ខ្លួនយ៉ាងសាមញ្ញធម្មតា តែរីករាយនិងមានក្តីសុខខ្លាំង

លី អ៉ីវ៉ាធីណា តារាចម្រៀងស្រីមានបទពិសោធន៍ជាមួយការប្រឡូកសិល្បៈអស់ជិត២០ឆ្នាំ។ តាមរយៈសម្លេងដ៏ពីរោះរបស់នាងបានធ្វើឲ្យកញ្ញា លី អ៉ីវ៉ាធីណា នៅតែអាចសណ្តំដួងចិត្តប្រិយមិត្តរបស់បងប្អូនអ្នកស្តាប់ឲ្យអណ្តែតអណ្តូងតាម។ ក្រៅពីអាជីពជាតារាចម្រៀង កញ្ញាក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ ដែលហាក់ធ្វើឲ្យកញ្ញា លី អ៉ីវ៉ាធីណា មានភាពមមាញឹកស្ទើរតែដកឃ្លាពុំរួច។ យ៉ាងណាមិញកាលពីថ្ងៃទី១០ ខែមីនា ម្សិលមិញនេះ តារាស្រីដែលអាចច្រៀងបានច្រើនភាសារូបនេះ បានធ្វើពិធីខួបកំណើតរបស់ខ្លួនយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ និងអ្នកគាំទ្រ ព្រមទាំងមិត្តជិតស្និទ្ធរបស់នាង។ បើទោះបីជាធ្វើខួបកំណើតបែបសាមញ្ញក្តីតែភាពរីករាយ និងសុភមង្គល ដែលធ្វើឲ្យមានស្នាមញញឹមនៅលើមុខរបស់នាងក៏នៅតែមានមិនធម្មតានោះទេ។ តោះយើងមកមើលរូបខាងក្រោមនេះដើម្បីដឹងថារូបគាត់រីករាយយ៉ាងណានៅថ្ងៃខួបកំណើត!