Author: naren khmernote

ឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើឲ្យ ហេង ឡុង បញ្ចប់រឿងកុំប្តឹងផ្តល់វែងឆ្ងាយ ហើយចាត់ទុកថាការរាំនៅព្រលានគឺជាកំហុសឆ្គង និងជាបទពិសោធន៍ក្នុងការកែតម្រូវ

បន្ទាប់ពីមានការជជែកយ៉ាងតឹងសរសៃ ក រវាងក្រុមសិល្បករ ជាមួយនឹងបុរសប៉ុន្មាននាក់ដែលលួចថតវិដេអូ ព្រមទាំងដៀលពាក្យថា “ហ្សែនខ្មែរ ឬពូជខ្មែរ ទៅណាក៏មិនថ្លៃថ្នូរដែរ” ធ្វើឲ្យលោកហេង ឡុង និងឧកញ៉ា ឡេង ណាវ៉ាត្រា បានដាក់ពាក្យប្តឹងនៅប្រទេសកូរ៉េ ។ យ៉ាងណាមិញក្រោយពីរឿងរ៉ាវមិនងាយនឹងស្ងប់នោះ ឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើឲ្យ លោក ហេង ឡុង បញ្ចប់រឿងកុំប្តឹងផ្តល់វែងឆ្ងាយ ហើយចាត់ទុកថាការរាំនៅព្រលានគឺជាកំហុសឆ្គងបទពិសោធន៍ក្នុងការកែតម្រូវ ។ ដោយ ឧកញ៉ា ឡេង …

ក្រោយបាត់មុខពីការសម្តែងរយៈពេល ៧ឆ្នាំ Aff នឹងកាន់តំណែងជាតួ​​ឯកក្នុងរឿងភាគថ្មី ដោយសម្តែងជាមួយនឹងសិស្សប្អូន Tor Thanapob

ក្រោយពីឈប់សម្រាកពីការងារសិល្បៈសម្តែងអស់រយៈពេល៧ឆ្នាំ អ្នកនាង Aff Taksaorn នឹងត្រឡប់មកកាន់តំណែងតួឯកក្នុងរឿងភាគថ្មីមួយរបស់ស្ថានីយទូរទស្សន៍ ONE 31 ដែលមានចំណងជើង ‘Kor Kerd Mai Klai Klai Ter’ ដោយអ្នកនាងនឹងសម្តែងជាមួយនឹងសិស្សប្អូន Tor Thanapob។ យោងតាមប្រភពព័ត៌មានបញ្ជាក់ថា រឿងភាគថ្មីនេះជារឿងប្រភេទបែបរ៉ូមែនទិច ដឹកនាំសម្តែងដោយអ្នកដឹកនាំដ៏មានទេពកោសល្យគឺលោក San Seikaeolo ។ ហើយនេះគឺជាលើកដំបូងដែលនាង Aff Taksaorn បានធ្វើការជាមួយនឹងស្ថានីយទូរទស្សន៍ ONE 31 …

ខ្សែភាពយន្ត ” Ad Astra ” សម្តែងដោយកំពូលតារាលោក Brad Pitt បង្ហាញពីដំណើរផ្សងព្រេងនៅលើលំហរអាកាស ជាពិសេសបើទស្សនាប្រភេទ IMAX ទៀតធានាថាពិតជាមិនខកបំណង

ទីបំផុតខ្សែភាពយន្តហូលីវូត ” Ad Astra ” បានមកដល់រោងភាពយន្តកម្ពុជាហើយ ខ្សែភាពយន្តនេះជាប្រភេទរឿងប្រឌិតបែបវិទ្យាសាស្ត្រ មានការចូលរួមសម្តែងដោយកំពូលតារាសម្តែងលោក Brad Pitt និងតារាសម្តែងល្បីៗជាច្រើនទៀត។ ខ្សែភាពយន្តនេះបាននិយាយពីតួអង្គឈ្មោះ McBride សម្តែងដោយលោក Brad Pitt ​ត្រូវ​ឡើង​ទៅ​លើ​លំហរ​អាកាស​ដើម្បី​ស្វែងឪពុក​របស់​គាត់​ដែល​បាត់​ខ្លួនកាលពីជាង២០ឆ្នាំមុន ហើយកំឡុងពេលដែលឪពុករបស់ខ្លួនបានបាត់ខ្លួនយ៉ាងអាថ៍កំបាំងនោះគឺមានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ជាហេតុធ្វើឲ្យMcBride ត្រូវដើររកការពិតថាតើឪពុករបស់ខ្លួនពិតជានៅរស់ឬយ៉ាង ហើយមានអ្វីបានកើតឡើងនៅលើលំហរអាកាសនោះ។ ចង់ដឹងថាសាច់រឿងនេះនឹងទៅជាយ៉ាងណាកុំភ្លេចមកទស្សនាខ្សែភាពយន្ត ” Ad Astra ” ​ដែល​មាន​ចាក់​បញ្ចាំង​ចាប់​ពី​ថ្ងៃទី១៩ ខែកញ្ញា​នេះ ជាប្រភេទ …

អបអរសាទរ! បេក្ខភាពដែលពិការភ្នែក និងមានជម្ងឺអូទីសឹម ក្លាយជាជ័យលាភីក្នុងកម្មវិធី America’s Got Talent និងទទួលបានប្រាក់រង្វាន់ ១លានដុល្លារអាមេរិក

អ្នកឈ្នះពានរង្វាន់ America’s Got Talent ឆ្នាំ ២០១៩ ត្រូវបានប្រកាសជាផ្លូវការហើយ ដោយនៅឆ្នាំនេះម្ចាស់ជើងឯកគឺអ្នកចំរៀង Kodi Lee អាយុ ២២ ឆ្នាំ។ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយ Kodi ជាមនុស្សពិការភ្នែក និងមានជម្ងឺអូទីស្សឹម បានធ្វើឲ្យគណៈកម្មការទាំង៤ ស្ងើចសរសើរតាំងពីវគ្គដំបូងមកម្ល៉េះ រហូតទទួលបានបូតុងមាសពីគណៈកម្មការ។ នៅវគ្គផ្តាច់ព្រ័ត្រនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ Kodi បានច្រៀង និងលេងឧបករណ៍តន្ត្រីព្យាណូ នូវបទចម្រៀងរបស់លោក Calum Scott …

ភាពយន្តខ្នាតធំខ្មែរប្រចាំឆ្នាំ ២០១៩ រឿង “វាលប្រមាញ់” ចាយទុន១លានដុល្លារអាមេរិក ពោរពេញដោយឈុតវាយតប់ បាញ់ប្រហារ ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត

ទីបំផុតភាពយន្តខ្នាតធំប្រចាំឆ្នាំ២០១៩ រឿង “វាលប្រមាញ់” ឬ (THE PREY) បានត្រៀមខ្លួនចាក់បញ្ជាំងនៅរោងភាពយន្តនៅកម្ពុជា បន្ទាប់ពីបានយកទៅផ្សព្វផ្សាយនៅក្នុងមហោស្រពភាពយន្តអន្តរជាតិ នានានៅក្រៅប្រទេស។ ខ្សែភាពយន្តខ្មែរ “វាលប្រមាញ់” នេះជាការដឹកនាំរឿងលោក Jimmy Henderson ដោយផលិតកម្ម Altered Vision Films បានសហការជាមួយផលិតកម្ម Kongchak Pictures ចំណាយទុនផលិតរហូតដល់ទៅ១លានដុល្លារអាមរិក ។ ហើយភាពយន្តនេះជាភាពយន្តវាយតប់ បាញ់ប្រហារ ព្រមទាំងមានការចូលរួមសម្តែងពីសំណាក់ តារាអន្តរជាតិ និងខ្មែរ ដូចជាតារាចិន …

អ៊ឹម ជីវ៉ា នាំយកថវិកាសប្បុរសជនទៅជូនវីរៈសិល្បករខ្មែរផ្នែកអាយ៉ៃ លោកយាយ​ ណយ​ សំណាង ដែលកំពុងមានជម្ងឺ

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកថាសិល្បករផ្នែកអាយ៉ៃ និងជាតារាកំប្លែង ព្រមទាំងតារាសម្តែងជើងចាស់ លោកយាយ ណយ សំណាង បានធ្លាក់ខ្លួន ដោយសារតែជំងឺបេះដូងរបស់គាត់បានធ្វើទុក្ខ។ បន្ទាប់ពីសម្រាកព្យាបាល សភាពរបស់លោកយាយ ណាង ហាក់ធូរស្បើយបន្តិចមកហើយ តែនៅស្ថិតក្រោមការតាមដានរបស់គ្រូពេទ្យនៅឡើយនោះទេ។ យ៉ាងណាមិញនៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក អ៊ឹម ជីវ៉ា បាននាំយកថវិការបស់សប្បុរសជនទៅជូនលោកយាយ​ ណយ​ សំណាង ដោយបានសរសេររៀបរាប់ថា ៖ “ថ្ងៃនេះមកចុះមកសួរសុខទុក្ខវីរៈសិល្បករខ្មែរផ្នែកអាយ៉ៃនិងកំប្លែង អ្នកម៉ែ ណយ សំណាង ក្នុងនោះផងដែរលោកឧកញ៉ា …

ថ្មីទៀតហើយ! ចោរសម័យទំនើប លួចស្លាកលេខឡានហើយ ថែមទាំងក្លែងបន្លំQR code ពេលស្កេនគឺចេញតាម Website ក្លែងក្លាយដែលជនខិលខូចបានបង្កើត

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវករណីថ្មីមួយដោយ មានការក្លែងបន្លំនូវQR code ស្លាកលេខឡាន តម្រូវតាម វេបសាយក្លែងក្លាយជាដែលក្រុមខិលខូចបានបង្កើត។ ដោយម្ចាស់ស្លាកលេខមានគណនីហ្វេសប៊ុកឈ្មោះ Sophal Amarin បានឲ្យដឹងថាស្លាកលេខរថយន្តរបស់ខ្លួនដែលបានបាត់ ត្រូវបានប្រទះឃើញនៅលើរថយន្តអ្នកដទៃ។ មិនត្រឹមតែប៉ុណ្ណោះក្រុមចោរបានក្លែងបន្លំQR code ពេលស្កេនគឺចេញតាម Website ក្លែងក្លាយដែលជនខិលខូចនោះបានបង្កើត ដូច្នេះហើយនេះបទពិសោធន៍មួយសម្រាប់បងប្អូន ចៀសវាងក្នុងការទិញស្លាកលេខឡានមួយទឹក​ និងប្រុងប្រយ័ត្ននៅពេលដែលស្កេន OR Code គួរតែកត់សម្គាល់ថាវេបសាយណាពិត វេបសាយណាក្លែងក្លាយ ដោយវេបសាយខុសគ្នាត្រង់អក្សរកន្ទុយ​ .kh (ពិត)​ និង​ .com(ក្លែងក្លាយ)។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ …

អាណិតលោកតាណាស់! ដើរលក់ទឹកសណ្តែកសឹងតែពេញមួយជីវិតទម្រាំបានសង់ផ្ទះ ស្រាប់តែត្រូវបាត់បង់អស់ ដោយសារតែត្រូវភ្លេីងឆេះ

កាលពីថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញនេះមានករណីគ្រោះអគ្គិភ័យដែលបានឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ ស្ថិតនៅ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ដែលហេតុការណ៍នេះបណ្តាលឲ្យខូចខាតផ្ទះអស់១៣ខ្នង​ ស្មេីនឹង៣៣គ្រួសារ​ សមាជិក១៤៥នាក់​ ព្រមទាំងបណ្តាលឲ្យបាត់បង់ជីវិតមនុស្សដល់ទៅ២នាក់។ យ៉ាងណាមិញក៏មានការចែករំលែកពេញបណ្តាញសង្គមនូវករណីដែលលោកតាម្នាក់បានបាត់បង់ផ្ទះសម្បែងដោយសារតែអគ្គិភ័យខាងលើនេះ ហើយកំពុងតែមានការខ្វះខាត និងគ្មានទីជម្រក។ នេះបើយោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុក ហ្វៃ អុីហ្សាស បានសរសេររៀបរាប់និងអំពាវនាវដល់សប្បុរសជនយ៉ាងដូច្នេះថា៖ “លោកតាដេីរទឹកសណ្ដែកតាំងពី79 ទំរាំបានធ្វេីផ្ទះពេលនេះឆេះផ្ទះអស់គ្មានសល់ សូមជួយស៊ែរមួយផងបងប្អូន ខ្ញុំបាទរ៉ាហ្វីបានឃេីញលោកតាតាំងពីខ្ញុំធំដឹងក្ដីមកគាត់ដេីរលក់ទឹកសណ្ដែកដល់សព្វថ្ងៃដោយសារជីវភាពខ្វះខាតនិងជួបការលំបាកខ្លះ។ ហេីយពេលនេះត្រូវភ្លេីងឆេះអស់គ្មានសល់ពិតជាអាណិតគាត់ណាស់បងប្អូនសូមជួយស៊ែរដេីម្បីអោយបងប្អូនបានឃេីញ និងបានជួយដល់គាត់ផងបងប្អូនហេីយសព្វថ្ងៃគាត់រស់នៅភូមិលេខ៨ សង្កាត់ច្រាំងចំរះ​ ខណ្ឌឫស្សីកែវ ​រាជធានីភ្នំពេញ ​ហេីយបងប្អូនចង់ជួយដល់ពួកគាត់អាចទំនាក់ទំនងមកលេខ 098969644 …