Author: naren khmernote

Breaking News! ខេមរៈ ស្រីពៅ បានទទួលមរណភាពទាំងវ័យក្មេង នៅប្រទេសឥណ្ឌាមុននេះបន្តិច

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ប្អូនស្រីបង្កើតរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត កញ្ញាខេមរៈ ស្រីពៅ បានទទួលមរណភាពនៅឯប្រទេសឥណ្ឌា។ ដោយលោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។ លោកខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ» ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»។ នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ …

មន្ត្រីចរាចរណ៍ រៀបរាប់ពីវិធីដល់អ្នកបើកបរ ក្នុងការបត់ស្តាំ ខណៈភ្លើងស្តុបក្រហម និងជិះជ្រុលឆ្លងភ្លើងស្តុបលឿង ដោយមិនឲ្យរងនូវការផាកពិន័យបាន

ថ្មីៗនេះយោងតាមបទយកការណ៍ថ្មី នៅក្នុងកម្មវិធី បេសសកម្មប្រចាំសប្តាហ៍ របស់ស្ថានីយទូរទស្សន៍ PNN បានបង្ហាញពីជម្រើសរបស់អ្នកបើកយានយន្តពីរបៀបក្នុងការបើកបរឆ្លងស្តុបលឿង ដែលមានប្រសិទ្ធិភាពស្របច្បាប់ និងចៀសវាងក្នុងការផាកពិន័យរបស់សមត្ថកិច្ច។ ដោយយោងតាម វរសេនីយ៍​ឯក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានរៀបរាប់ពីជម្រើសនៃការសម្រេចចិត្តបញ្ជាយាន្តជំនិះនៅពេលដែលអ្នកបើកបរជ្រុលចេញដំណើរលើគំនូសថ្មើរជើង ខណៈភ្លើងសញ្ញាចរាចរណ៍ពណ៍លឿង ដោយលោកបានឲ្យដឹងថា៖ “នៅពេលដែលអ្នកបើកបរយាន្តជំនិះបានឆ្លងហួសគំនូសថ្មើរជើង និងផ្លូវប្រសព្វ ស្របពេលភ្លើងសញ្ញា​ចរាចរណ៍លោតពណ៍លឿង អ្នកដំណើរអាចទៅមុខត្រង់ បត់បាន។ បើហួសហើយភ្លើងក្រហម ឈប់លើគំនូសថ្មើរជើង ផ្លូវប្រសព្វ ម្ចាស់យានយន្ត ត្រូវបត់ចេញ មិនអាចឈប់បានឡើយ តែបើមានការផាកពិន័យគាត់ត្រូវតែតវ៉ា”។ ចំណែកបត់ស្តាំភ្លើងពណ៌ក្រហមមិនមានសញ្ញាព្រួញ …

អាសូរលោកយាយ គ្មានកូនចៅមើលថែរក្សា ខំដើររើសប្រអប់បាយដែលគេបោះចោលស្មានថាវាលក់បាន

ជារឿងមួយគួរឲ្យអាណិតអាសូរដល់លោកយាយចាស់ជរាមួយរូប ដែលមានជម្ងឺវវង្វេងវង្វាន់ មិនត្រឹមតែប៉ុណ្ណោះគឺលោកយាយមិនមានកូនចៅមើលថែរក្សានោះទេ។ ដោយយោងតាមគណនីហ្វេសប៊ុកឈ្មោះ phalla phorn បានឲ្យដឹងថា៖ “ឱ! យាយអើយយាយ យាយគិតថា ប្រអប់បាយដែលគេបោះចោល គឺវាលក់បាន ចឹងហើយបានជាយាយខំដើររើសប្រអប់បាយទាំងនោះយកទៅលក់ តែតាមការពិតគ្មាននរណាគេទិញនោះទេ។ ខ្ញុំបានសួរនាំលោកយាយ គឺលោកយាយមានការរង្វេងទៅហើយ តែម្តេចឡើយនៅតែដើរតត្រុកទៀត? ហេតុផលគឺព្រោះថាយាយឃ្លាន យាយអត់អីទទួលទាន និងយាយអត់អ្នកនៅមើលថែ ។ មិនដឹងនិយាយថាម៉េច ព្រោះនៅក្នុងក្រម៉ា និង ថង់ដែលយាយវេច គឺមានសុទ្ធតែសម្រាម ហើយជាសម្រាមដែលលក់មិនបាននោះទេ។ ហ៊ឹមៗៗ! ចាស់ៗអស់ហើយ …

លោកតាជរាហើយ មានតែរបរធាក់ស៊ីក្លូ ឥឡូវមកជួបគ្រោះឡានបុកទៀត សូមជួយគាត់ផង

ពិតជារឿងមួយគួរឲ្យអាណិតអាសូរណាស់ដោយលោកតាចាស់ជរា មានមុខរបរជាអ្នកធាក់ស៊ីក្លូ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយមានរថយន្តមិនស្គាល់ម៉ាកបានបុកបណ្តាលឲ្យខ្ទេចស៊ីក្លូ និងរងរបួស នៅម្តុំពេទ្យកាល់ម៉ែត្រ ហើយខណៈនេះលោកតាក៏កំពុងតែសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យកាល់ម៉ែត្រ អ្វីដែលរំជួលចិត្តនោះគឺលោកតាមិនមានសាច់ញាតិមកមើលថែឡើយ។ យ៉ាងណាមិញក្រោយពីទទួលបានដំណឹងមួយនេះ យុវជនឈ្មោះ តាំង គឹមឡេង ដែលតែងតែធ្វើការរៃអង្គាសមូលនិធិពីសប្បុរសជនដើម្បីជួយជនទីទាល់ក្រ បានមកសួរសុខទុក្ខលោកតាផ្ទាល់ និងបានឲ្យដឹង៖ “សឹងស្រក់ទឹកភ្នែកពេលឃេីញលោកតាបែបនេះ​ លោកតាថាចង់ទៅធាក់សុីក្លវិញ ព្រោះលោកតាមិនមានថវិកាទេ លោកតាថាសុីក្លូក៏ខ្ទេចទៀតលោកតាមិនដឹងរកនរណាជួយបាន។ ពេលនេះចៅបាននៅក្បែរលោកតាហេីយសុីក្លូចៅនឹងរកបងៗជួយទិញជូនថ្មី​ ថ្លៃពេទ្យបេីអស់ចៅរកជួយ លោកតាកុំបារម្ភណាចៅផុសគឺចៅនឹងជួយដល់ចប់”៕

ស្រៀវណាស់លោកអើយ! រថភ្លើងមកដល់ តែបែរជាគ្មានអ្នកទម្លាក់បារ៉ាស់ អ្នកធ្វើដំណើរប្រហែសបន្តិចអាចក្លាយជាចេកចៀន

មួយរយៈចុងក្រោយនេះមានករណីគ្រោះថ្នាក់ និងបព្ហាផ្សេងៗដែលទាក់ទងនឹងរថភ្លើង ករណីខ្លះមានអ្នកបិទបារ៉ាស់អ្នកធ្វើដំណើរតាមម៉ូតូ តាមឡាន នៅតែបំពាន រហូតដល់មានគ្រោះថ្នាក់ តែនៅក្នុងករណីមួយនេះ គឺរថភ្លើងកំពុងតែឆ្លងកាត់តែបែរជាបារ៉ាស់ម្ខាងទៀតមិនមានឆ្មាំទម្លាក់ចុះ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ ម៉ោងប្រមាណ ៧និង៤៥ ល្ងាច នៅបារ៉ាស់រថភ្លើង ផ្សារដីហុយ។ យោងតាមគណនីហ្វេសប៊ុក ឈ្មោះ ហង្ស សម្បត្តិ បានឲ្យដឹងថា៖ “ហេតុអ្វីមិនទំលាក់បារ៉ាស់? ម៉ូតូខាងឆ្វេងខ្ញុំស្ថិតក្នុងតំបន់ Blind spot បើគាត់ជ្រុលតែបន្តិច គឺក្លាយជាចេកចៀន ។ …

នៅចាំ តួអង្គបូរ៉ា រឿង “រសជាតិជីវិត” ទេ? ថ្ងៃនេះគាត់ចូលរោងរៀបការហើយ

ប្រិយមិត្តអ្នកអានជាច្រើនប្រាកដ​ជា​បាន​ទស្សនា​ហើយ​នៅ​ខ្សែភាពយន្ត​ភាគ​បែប​​អប់រំ​រឿង​ “រសជាតិជីវិត” ដែលល្បីខ្លាំងកាលពីជាង១០ឆ្នាំមុន។ យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ តួអង្គបូរ៉ា ក្នុងរឿងរសជាតិជីវិត បានចូលរោងការជាមួយនឹងនារីស្រស់សោភាម្នាក់ នេះបើយោងតាមការបង្ហោះរបស់ លោក ជា វណ្ណារិទ្ធិ បានឲ្យដឹងថា៖ “ការងារក្នុងរាត្រីនេះ កូនក្រមុំជាមិត្តភក្តិរៀននៅថ្នាក់អនុបណ្ឌិត ជាមួយគ្នា នៅNUM រីឯកូនកំលោះវិញរៀមច្បង អ្នកណាខ្លះស្គាល់គាត់?”។ គួររំលឹកផងដែលថា តួអង្គឈ្មោះ បូរ៉ា ក្នុងរឿងរសជាតិជីវិត ដែលបានចូលរោងការនៅថ្ងៃនេះ មានឈ្មោះពិត កែវ ង៉ែត …

អបអរសាទរ! ទីបំផុត DJ ណាណា ដែលតែងតែជួយដោះស្រាយនូវវិបត្តិស្នេហា សម្រេចចិត្តចូលរោងការហើយនៅថ្ងៃនេះ

DJ ណាណា ឈ្មោះពិត នាង សុវ៉ាតនា ដែលមិត្តៗយុវវ័យស្គាល់ថាជាអ្នកជួយដោះស្រាយនូវវិបត្តិស្នេហា និងបញ្ហាផ្សេងៗ ព្រមទាំងជាពិធីការិនីនៅក្នុងស្ថានីយទូរទស្សន៍ MyTv បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយដោយកញ្ញាបានចូលរោងការជាមួយនឹងលោក ហាក់ បញ្ញារ័ត្ន ដែលសេពគប់គ្នាជាង១០ឆ្នាំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមប្រភពជិតស្និទ្ធរបស់វីជេណាណាបានឲ្យដឹងថា៖ “DJ ណាណា កញ្ញា នាងសុវ៉ាតនា ចូលរោងការហើយថ្ងៃនេះ (ថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩)អ្វីដែលល្អនោះនៅក្នុងធៀបការគឺបញ្ជាក់យ៉ាងច្បាស់គឺកម្មវិធីនេះមិនពិសារគ្រឿងស្រវឹងឡើយ។ ជាគំរូ ដ៏ល្អមួយក្នុងការចូលរួមកាត់បន្ថយគ្រឿងស្រវឹង …

មិនធម្មតាទេត្រឡប់មកលើកនេះ Angelica Hale បង្កើតទំព័រប្រវត្តិសាស្ត្រថ្មីនៅក្នុងកម្មវិធី “America’s Got Talent” ២០១៩

តារាចម្រៀងវ័យក្មេងជាកូនកាត់ ហ្វីលីពីន-អាមេរិក Angelica Hale បានបង្កើតទំព័រប្រវត្តិសាស្រ្តនៅក្នុងកម្មវិធី “America’s Got Talent” ដោយកុមារីរូបនេះទទួលបានបូតុងមាសដល់ទៅ២ដង ក្នុងការសម្តែងជម្រុះនៅក្នុងកម្មវិធី កាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៩ នេះ។ ដោយកុមារីវ័យ១១ឆ្នាំនេះ បានត្រឡប់មកប្រកួតនៅក្នុងកម្មវិធី “America’s Got Talent 2019” និងបានបកស្រាយបទចម្រៀង ដែលមានចំណងជើង  “Fight Song” ធ្វើឲ្យទាក់ទាញចិត្តគណៈកម្មការ និងទស្សនិកជនដែលបានទស្សនាផ្ទាល់។ ក្រោយពីបានបកស្រាយបទចម្រៀង និងទទួលបានការកោតសរសើរពីគណៈកម្មការ  Angelica Hale …