Author: naren khmernote

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យ ឯកឧត្តមវេជ្ជ.​ អ៊ុយ​ សំអាត ចូលរួមពិធីបុណ្យសព ខេមរៈ ស្រីពៅ ព្រមទាំងនាំយកបច្ច័យមួយចំនួនជូនគ្រួសារនៃសពផងដែរ

តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងអាយុ២៨ឆ្នាំ នៅវេលាប្រមាណជា ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា។ ដំណឹងនេះបានធ្វើឲ្យមហាជន និងសិល្បករ សិល្បការិនីទូទាំងប្រទេស សម្តែងការតក់ស្លុត និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់តារាដែលមានសមត្ថភាព។យ៉ាងណាមិញកាលពីព្រឹកថ្ងៃចន្ទ​ ៨រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២៨​ ខែមករា​ ឆ្នាំ២០១៩​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី …

កម្រងទិដ្ឋភាព ពិធីដង្ហែ និងពិធីបូជា ព្រះសព សម្តេចព្រះឧត្តមមុនី យឿង យ៉ាត់ ព្រះចៅអធិការវត្តជ្រោយអំពិល​

កាលពីថ្ងៃសៅរ៏ ០៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ មានការរៀបចំនូវពិធីបុណ្យបូជាព្រះសព និងបុណ្យទក្ខិណានុប្បទានគម្រប់១ឆ្នាំ ឧទ្ទិសមហាកុសល ចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចព្រះឧត្តមមុនី យឿង យ៉ាត់ សមាជិកថេរសភាព្រះពុទ្ធសាសនា​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះចៅអធិការវត្តជ្រោយអំពិល​។ក្នុងនោះមានក្បួនរថយន្តដង្ហែព្រះសពនិងព្រះមេរុតម្កល់ទុកសម្រាប់បូជា ក្រោមវត្តមានពុទ្ធបរិស័ទចំណុះជើងវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយ សម្តេចព្រះសង្ឃ …

ព្រឹកនេះ ព្រាប សុវត្ថិ នាំកូនប្រុសទាំង៣ មកចូលរួមបុណ្យសព ខេមរៈ ស្រីពៅ ព្រមទាំងចូលរួមរំលែកទុក្ខដល់ ខេមរៈ សិរីមន្ត

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ព្រមទាំងកូនប្រុសទាំងបីរបស់លោក បានមកចូលរួមបុណ្យសព របស់កញ្ញា ខេមរៈ ស្រីពៅ នៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្វីដេលគួរឲ្យកត់សម្គាល់នោះ ព្រាប សុវត្ថិ និងកូនប្រុសទាំងបី បានបង្ហាញនូវទឹកមុខក្រៀមក្រំ ព្រមទាំងបានជួបជាមួយនឹងលោក ខេមរៈ សិរីមន្ត ដោយលោកបានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលបានបាត់បង់សមាជិកគ្រួសារ។ គួររំលឹកផងដែលថាសាកសពរបស់ ខេមរៈ ស្រីពៅយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ …

សាហាវ! ខ្មែរមួយជីវិត បញ្ចេញបទថ្មី រ៉េបបាញ់ G-devith ទាំងព្រឹក

ប្រិយមិត្តអ្នកអានច្បាស់ជាជ្រាបរួចមកហើយថាជម្លោះសង្គ្រាមពាក្យសម្តីរវាង G-devith និង ខ្មែរមួយជីវិត (Khmer1jivit) កាន់តែតានតឹងដោយអ្នកទាំងពីរនៅតែបន្តការបង្ហោះសារឌឺដងឲ្យគ្នាទៅមក។ ក្នុងនោះផងខណៈដែលជម្លោះ កាន់តែតានតឹង មានមហាជនជាច្រើនតែងតែចង់ឲ្យជម្លោះនេះបញ្ចប់ព្រោះសុទ្ធសឹងតែជាខ្មែរ និងអ្នកមានសមត្ថភាពដូចគ្នា។ ប៉ុន្តែរឿងរ៉ាវនឹងមិនចប់ងាយៗឡើយក្រោយពី G-devith បានចេញវីដេអូខ្លីនូវចំរៀងឌឺដងឲ្យ ខ្មែរមួយជីវិតនោះ នៅព្រឹកនេះ ខ្មែរមួយជីវិត បានបញ្ចេញបទចម្រៀងពេញតែម្តងដែលមានចំណងជើង “ប៉ារូពិឃាដ” (G-Devit Diss)។ តោះចង់ដឹងថាអត្ថន័យបែបណានោះមកស្តាប់នៅខាងក្រោមនេះ៖

អបអរផង! ភរិយានាយចយ បង្ហាញក្តីរំភើបក្រោយពរពោះកូនដំបូង

នាយចយ និងក្វាន់ឌី បានរៀបការអស់ពេលជិតមួយឆ្នាំមកហើយមកដល់ពេលនេះ យើងតែងតែសង្កេតឃើញថា គូស្នេហ៍មួយគូនេះហាក់ដូចជាផ្អែមល្ហែមឡើង ព្រមទាំងនាងក្វាន់ឌីជាភរិយា បានបញ្ចេញចរិតប្រច័ណ្ឌហួងហែងស្វាមីខ្លួនជាពិសេសតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ពេលថ្មីៗ នេះក៏កាន់តែបង្អួតភាពផ្អែមល្ហែម ធ្វើឲ្យគ្រប់គ្នាដែលអត់គូច្រណែនទៀតផង។ យ៉ាងណាមិញថ្មីៗនេះ ភរិយា នាយចយ បានបង្ហាញការភ្ញាក់ផ្អើលមួយដោយបានបង្ហាញថាខ្លួននឹងកំពុងតែពរពោះកូនដំបូង ដោយ ភរិយានាយចយ បានសរសេរសារយ៉ាងខ្លីថា៖ “គ្មានអ្វីសប្បាយចិត្តជាងទទួលបានសមាជិកថ្មីទេ welcome baby ទទួលបានកាដូរពិសេសមុនថ្ងៃខួបអាពាហ៍ពិពាហ៍”។ ក្រោយពីបានដឹងដំណឹងនេះមហាជនជាច្រើនបានចូលរួមអបអរសាទដល់ស្វាមីភរិយាមួយគូនេះ៕

ស្លុតចិត្តយ៉ាងណា! ខេមរៈ សិរីមន្ត ខ្ទប់មុខយំទន់អស់ខ្លួនប្រាណពេលឃើញក្តារមឈូសប្អូនស្រីជាទីស្រលាញ់

នាវេលាម៉ោង ៨និង៣០នាទីយប់នេះ សាកសពរបស់ ខេមរៈ ស្រីពៅ បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានលោក ខេមរៈ សិរីមន្ត ក្រុមគ្រួសារ និងប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទ និងលោក ហេងឡុង បានរង់ចាំទទួល។ អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះនៅពេលលោក ខេមរៈ សិរីមន្ត បានឃើញក្តារមឈូសដែលដាក់សាកសព ខេមរៈស្រីពៅ លោកពិតជាទទួលយកមិនបានរហូតទន់អស់ខ្លួនប្រាណ។ ដោយខណៈនេះក៏មានព្រះសង្ឈលោកអាចារ្យកំពុងតែសូត្រមន្តនៅទីនោះផងដែរ។ សាកសពរបស់ ខេមរៈ ស្រីពៅនឹងយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ …

ទប់ចិត្តឲ្យបាន! ខេមរៈ សិរីមន្ត កំពុងធ្វើដំណើរទៅព្រលានយន្តហោះទទួល ប្អូនស្រីជាទីស្រលាញ់ដែលនឹងមកដល់ល្ងាចនេះ

មុននេះបន្តិចយោងតាមការបង្ហោះរបស់លោក ហេង ឡុង បានឲ្យដឹងថា លោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារបានធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីរង់ចាំទទួលសាកសពរបស់ ខេមរៈ ស្រីពៅ ដែលនឹងមកដល់នាវេលាម៉ោង៧យប់នេះ។ ដោយ លោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “ទប់ចិត្តប្អូនប្រុស គាត់ជិតមកដល់ហើយជួបគ្នាល្ងាចនេះនៅព្រលានយន្តហោះ។ ប្អូនសិរីមន្តកំពុងធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីទទួលប្អូនស្រី”៕ សាកសពរបស់ ខេមរៈ ស្រីពៅនឹងមកដល់ស្រុកកំណើត នៅវេលាម៉ោង ៧យប់នេះ ដោយយកមកធ្វើបុណ្យនៅឯគេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ …

ស្រណោះណាស់! ពេលនាំកូនស្រីពៅ ទៅឥណ្ឌា ម៉ែសង្ឃឹមថាកូននឹងជា តែមកវិញបែរជាម៉ែហៅកូនតាមខ្យល់

តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងអាយុ២៨ឆ្នាំ នៅវេលាប្រមាណជា ១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា។ អ្វីដែលគួរឲ្យរំជួលចិត្តនោះខណៈដែល លោក ខេមរៈ ភារុណ និងឪពុកម្តាយ នាំសាកសព ខេមរៈ ស្រីពៅ មកស្រុកកំណើតនោះ លោក ខេមរៈ ភារុណ បានរៀបរាប់ដូច្នេះថា៖” ពេលទៅម៉ែសង្ឃឹមថាកូនពៅនឹងបានជាសះស្បើយវិញ ពេលម៉ែមកវិញម៉ែហៅកូនតាមខ្យល់រហូតម៉ោ កូនពៅតាមម៉ែមកកូនម៉ែ។យកកូនទៅផ្ទះយើងវិញគេកំពុងរង់ចាំកូនគ្រប់គ្នា​​ពៅតាមម៉ែម៉ោកូន”។ គួរបញ្ជាក់ផងដែលថាសាកសពរបស់ …