Author: naren khmernote

ក្តៅគគុកហើយពេលនេះ G-devith ក្លាយជា ក្ងោកមាស ឯខ្មែរមួយជីវិត ក្លាយជា បញ្ញាវន្ត័គូទក្រិន

ក្រោយពេលដែល ខ្មែរមួយជីវិត ( Khmer1Jivit ) បានឆ្លើយតបជាមួយនឹងថេណា ព្រមទាំងបាននិយាយថារឿងរ៉ាវទាំងអស់មកពី “ពាក្យអុចអាលចេញពីសំលាញ់ប្អូន​ អាជីប្រុយ​ហៅអាក្ងោកមាស” (សំដៅលើ ងួន ចាន់ដេវីត)។ មិនទុកយូរ G-devith បានផ្តល់រហ័សនាមឲ្យ ខ្មែរមួយជីវិត ថាជា បញ្ញាវន្ត័គូទក្រិន ដោយបានសរសេរសារថា៖ “ក្ងោកមាស កំពុងអាន status របស់បញ្ញាវន្ត័ គូទក្រិន អានហើយពិចារណា ក្ងោកមាសមានអារម្មណ៍ថាជា status សម្អុយបំផុត អាចនិយាយបានថាជា …

ពុទ្ធោ! ស្ថានភាពជំងឺរបស់តារាកំប្លែង នាយក្តឹប កាន់តែធ្ងន់ពេលនេះបញ្ជូនទៅព្យាបាលនៅថៃតាមរថយន្ត

ពិតជារឿងមួយគួរឲ្យរន្ធត់ដោយតារាកំប្លែងល្បីឈ្មោះ នាយក្តឹប បានធ្លាក់ខ្លួនមានជម្ងឺឈឺច្រើនមុខ ដោយកាលពីថ្ងៃទី២១ ខែមករាម្សិលមិញនេះ ក្រុមគ្រួសារសម្រេចចិត្តបញ្ជូន នាយក្តឹប ទៅព្យាបាលនៅប្រទេសថៃ យោងតាម អង្គភាពសារព័ត៌មានយុវជនដើម្បីកម្ពុជា បានឲ្យដឹងថា៖ “សូមមេត្តាជួយដល់តារាកំប្លែងជើងចាស់នាយក្ដឹបផង ក្រុមគ្រួសារគាត់កំពុងខ្វះខាតថវិកាខ្លាំងណាស់។ នាយក្ដឹប ជាតារាកំប្លែងជើងចាស់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដោយដឹកតាមរថយន្តយ៉ាងអាសូរ”។ គួររំលឹកផងដែលថា នាយក្តឹប បានធ្លាក់ខ្លួនមានជម្ងឺធ្ងន់ធ្ងរជាច្រើនមុខដូចជា ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងខ្វះឈាមក្នុងបេះដូង៕

ថេណា ថាមិនខ្លាចតែគោរព ស្រាប់តែ Khmer1Jivit តបវិញថា “តូចតាចដូចខ្ញុំចាំបាច់អីត្រូវប្អូនគោរពឬត្រូវខ្លាចនោះ”

ក្រោយពេលដែល ថេណា បានបង្ហោះវីដេអូរ៉េបហៅឈ្មោះអ្នកដែលស្គាល់គ្នា ( G Devit Fxxk G devit , Kmeng khmer Fxxk Kmeng Khmer) និងមានឈ្មោះតារារ៉េបលោក Morono នោះ ថេណា បានបញ្ជាក់ថាជាការលេងសើចតែប៉ុណ្ណោះព្រោះតែជាអ្នកដែលខ្លួនបានហៅឈ្មោះសុទ្ធសឹងតែជាអ្នកស្គាល់គ្នា។ តែរឿងរ៉ាវកាន់តែក្តៅគគុកដោយ G-devith និង លោក Morono ជាពិសេស ខ្មែរមួយជីវិត ចាប់ផ្តើមឌឺដងដាក់គ្នានៅលើបណ្តាញសង្គម។ ដោយសារករណីនេះមានការពាក់ព័ន្ធដល់ …

ស្ថានភាពរបួស ពូកុយ ធូរស្បើយជាងមុន ខណៈនេះកំពុងសម្រាកព្យាបាលនៅផ្ទះ

កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាកំប្លែងល្បីឈ្មោះ នាយ កុយ និង នាយក្រិន រួមអ្នកដំណើរ ៣នាក់ផ្សេងទៀត បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយនាយកុយ បានរងរបួសធ្ងន់ជាងគេ។ យ៉ាងណាមិញនៅរសៀលនេះ លោកពូកុយ ក៏បានសម្រាកព្យាបាលនៅផ្ទះ ដោយមានការសួរសុខទុក្ខពីសំណាក់សិល្បករ និងសិល្បការិនីផងដែរ។ យោងតាមគណនីឈ្មោះ Sy Har បានឲ្យដឹងថា ខណៈនេះពូកុយកំពុងសម្រាកនៅផ្ទះ ដែលមានបងស្រីរបស់ពូកុយកំពុងមើលថែ ដោយអាការៈរបួសរបស់ពូកុយក៏មានភាពធូរស្បើយជាងមុន។ គួររំលឹកផងដែលថា នាយកុយ, នាយក្រិន,ប្រិមប្រិយ និងអ្នករួមដំណើរ២នាក់ទៀត បានចាកចេញពីខេត្តរតនគីរី …

កប់បាត់! នី រតនា នាំភរិយា ទៅក្រេបទឹកឃ្មុំដល់កោះម៉ាល់ឌីវ ជាទីកន្លែងក្នុងក្តីស្រមៃ

ក្រោយពីបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចមក កាលពីព្រឹកមិញនេះ នី រតនា និងភរិយា បាននាំគ្នាចេញទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេស។ ជាក់ស្តែងណាស់គូស្វាមីភរិយាមួយគូនេះបានទៅដល់ទឹកដីឋានសួគ៍គឺកោះម៉ាល់ឌីវ ដោយ នី រតនា បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមជាមួយនឹងភរិយា អមជាមួយនឹងសារថា៖ “មកដល់គោលដៅហើយ ម៉ាល់ឌីវក្នុងក្តីស្រម៉ៃ”។ ក្រោយពីបានបង្ហាញនូវភាពផ្អែមល្ហែមបែបនេះមានអ្នកគាំទ្រ និងមហាជនជាច្រើនបានសម្តែងការអបអរសាទរ និងជូនពរឲ្យគូស្វាមីភរិយាមួយគូនេះជួបតែសុភមង្គល ព្រមទាំងមានដំណឹងល្អឆាប់ៗ។ តោះមកមើលកម្រងរូបភាពនៅខាងក្រោម៖

មានស្គាល់ក្មេងៗអាយុ១០ទៅ១២ឆ្នាំចេះស្មូតទេ? ពេលនេះអ្នកដឹកនាំសម្តែងល្បីឈ្មោះលោក ហ្វៃ សំអាង ប្រកាសស្វែងរក

​លោក​ហ្វៃ​ សំអាង​ ជាផលិតករ អ្នកដឹកនាំសម្តែង​ និង​ទំនុក​ច្រៀងល្បីឈ្មោះ​ បានប្រកាសស្វែងរកកុមារា កុមារី ដែលមានទេពកោសល្យផ្នែកសិល្បៈពោលគឺអ្នកដែលចេះស្មូត។ ដោយលោក ហ្វៃ សំអាង បានសរសេររៀបរាប់ថា៖ “ដំណឹងស្វែងរកកុមារាកុមារីមានអាយុ១០ឬ១២ឆ្នាំដែលមានសម្លេងពីរោះចេះស្មូត​។ បើបងប្អូនណាបានស្គាល់ឬម្ចាស់ខ្លួនសូមមេត្តាទាក់ទងមកប្រអប់សាររបស់ខ្ញុំផ្ទាល់​សូមអរគុណ”។ យ៉ាងណាមិញក្នុងការស្វែងរកក្មេងៗដែលចេះស្មូតនេះ លោក ហ្វៃ សំអាង ក៏មិនបានបញ្ជាក់ថាក្នុងគោលបំណងអ្វីឡើយ ដោយអាចនឹងយកទៅឡើងកម្មវិធី និងថតខ្សែភាពយន្តថ្មីជាដើម។ សូមជួយចែករំលែកផងណា!