Author: naren khmernote

សម្តេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរនិងកោតសសើរ កីឡាការិនី ខាន់ ចេសា ដែលដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

កីឡាការិនី​ជឺ​ជិត​ស៊ូ (Jiu-jitsu) ខាន់ ចេ​សា ដណ្តើមបាន​មេដាយមាស​ក្នុង​ទម្ងន់​៤៩​គីឡូក្រាម​នា​ថ្ងៃនេះ បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ហ្វីលីពីន Napolis Jenna Kaila ក្នុងព្រឹត្តិការណ៍​ (SEA Games) លើកទី៣០។ នេះ​ជាការ​ទទួលបាន​មេដាយមាស​ទី​៤​របស់​កម្ពុជា​ក្នុង​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​។ ក្នុងនោះផងដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្ហោះសារអបអរសាទរថា៖ “អបអរសាទរ និងកោតសសើរ កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសហើយ ក្រោយឈ្នះហ្វីលីពីន នៅ SEA Games …

រំភើបណាស់! អ្នកគ្រូបង្រៀនដែលដើរមកសាលារាប់គីឡូដើម្បីបង្រៀនដល់ក្មេងៗ ពេលនេះទទួលបានម៉ូតូថ្មីពីសប្បុរសជនហើយ

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឲ្យកោតសរសើរដោយអ្នកគ្រូបង្រៀនម្នាក់ឈ្មោះ ម៉ៅ បានតស៊ូដើរលើវាលខ្សាច់ ៥គីឡូដី ហាលថ្ងៃជារៀងរាល់ថ្ងៃដើម្បីបានបង្រៀនផ្ទេរចំណេះដឹងដល់ក្មេងៗ ដោយអ្នកគ្រូនៅ ភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ក្នុងនោះប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាអ្នកគ្រូត្រូវបានបងស្រីម្នាក់ឈ្មោះ Dana Try បានប្រកាសឧបត្ថម្ភម៉ូតូដ៏ថ្មីស្រឡាងមួយគ្រឿងជូនដល់អ្នកគ្រូគ្រាន់តែជាមធ្យោបាយធ្វើដំណើរទៅបង្រៀនសិស្ស។ យ៉ាងណាមិញនៅថ្ងៃនេះ បងស្រីមានហ្វេសប៊ុកផេកឈ្មោះ Dana Try ក៏បានឲ្យក្រុមការងារមកជួបអ្នកគ្រូដោយជូនម៉ូតូ និងសម្ភារៈមួយចំនួនដូចជាស្បែកជើង សៀវភៅប៊ិច និងខោអាវថ្មីៗជូនក្មេងរៀននៅទីនោះផងដែរ។ ប្រភពដដែលបានសរសេររៀបរាប់ថា៖ “ចាប់ពីថ្ងៃស្អែកទៅ ប្ដីអ្នកគ្រូម៉ៅ នឹងមានម៉ូតូដឹកអ្នកគ្រូទៅសាលារៀន​ កុំឱ្យពិបាកដើរឆ្ងាយ។ ស្បែកជើងចាស់ដែលអ្នកគ្រូធ្លាប់ប្រើដើរឆ្លងខ្សាច់ស្ទើរលួយនោះ …

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាក់បញ្ចាំងបន្តផ្ទាល់ នៃការប្រកួតបាល់ទាត់ កម្ពុជា និងមីយ៉ាន់ម៉ា ដណ្ដើមមេដាយសំរឹទ្ធ SEA Games 2019

ជាដំណឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដោយនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយកម្ពុជា និងមីយ៉ាន់ម៉ា ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ពោលគឺដណ្តើមយកមេដាយសំរិទ្ធ ។ ដោយការប្រកួតចាប់ផ្តើមនៅវេលាម៉ោង០៣៖០០ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ ហើយការចាក់ស្លាយផ្សាយផ្ទាល់នៃការប្រកួត មានចំនួន២ទីតាំង នៅសួនច្បារមុខវត្តបទុមវតី និងមុខណាហ្គា សួនច្បារសម្ដេចតេជោ ហ៊ុន សែន៕ រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ប្រពៃណាស់! លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកាចំនួន១ពាន់ដុល្លា ជូនដល់គ្រួសារក្រីក្រមួយដែលកូនប្រុសពិការភាពមានក្បាលធំ ហើយឪពុកធ្វើជាសន្តិសុខដើម្បីរកលុយដោះស្រាយជីវភាព

ខេត្តសៀមរាប៖ មហាជនច្បាស់ជាស្គាល់ច្បាស់ថា លោកឧកញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត តែងតែធ្វើនូវអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន។ យ៉ាងណាមិញថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បានចុះសួរសុខទុក្ខគ្រួសារក្រីក្រមួយគ្រួសារ ដែលមានកូនប្រុស អាយុ៨ឆ្នាំ ដែលពិការភាព មានក្បាលធំ រស់នៅក្នុងខេត្តសៀមរាប។ ក្មេងពិការនេះមានឪពុកធ្វើជាសន្តិសុខឯកជនយាមពេលយប់ ដើម្បីរកលុយដោះស្រាយជីវភាពនៅក្នុងគ្រួសារ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថមថវិកាចំនួន១ពាន់ដុល្លា ជូនគ្រួសារក្រីក្រដែលមានកូនតូចពិការមួយនេះ សំរាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ ដោយលោកឧកញ៉ា …

ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ និងព្រះពិធីទទួលព្រះអដ្ឋិ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាប្រទេសជប៉ុន

ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ និងព្រះពិធីទទួលព្រះអដ្ឋិ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាប្រទេសជប៉ុន។ ព្រះរាជពិធីនេះបានប្រារព្ធធ្វើឡើងនៅឯព្រះវិហារ Nenbutsushu Muryojuji “The Royal Grand Hall of Buddhism” នៅ ទីក្រុងកូបេ​ ប្រទេសជប៉ុន កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។ សូមរំលឹកថាសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ …

អាហ្វ្រិកខាងត្បូង ផ្តួលបេក្ខភាពបវកញ្ញាទាំង៨៩ប្រទេស គ្រងមកុដ Miss Universe 2019 តម្លៃ៥លានដុល្លារអាមេរិក

កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​ប្រចាំឆ្នាំ ២០១៩ (Miss Universe) ដែលការប្រកួតនេះកំពុងធ្វើនៅ Atlanta, Georgia សហរដ្ឋអាមេរិក យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវនឹងព្រឹកថ្ងៃទី០៨ ខែធ្នូ នៅកម្ពុជា។ ទីបំផុតការប្រកួតសម្រស់ដ៏ធំជាងគេលើលោក បវកញ្ញាចក្រវាល ២០១៩ MISS UNIVERSE បានរកឃើញម្ចាស់មកុដថ្មីហើយ​គឺបានទៅលើបវកញ្ញាមកពីប្រទេសអាហ្វ្រិកខាងត្បូង កញ្ញា Zozibini Tunzi អាយុ២៦ឆ្នាំ ដោយបវកញ្ញាចក្រវាលឆ្នាំ២០១៨ Catriona gray ជាអ្នកបំពាក់មកុដតម្លៃ៥លានដុល្លារជូនជ័យលាភីថ្មី។ ដោយជាលទ្ធផលផ្លូវការ …

ត្រេកអរណាស់! អ្នកគ្រូបង្រៀនដែលដើរមកសាលារាប់គីឡូដើម្បីបង្រៀនដល់ក្មេងៗ ពេលនេះទទួលអំណោយពីសប្បុរសជនពោរពេញដោយស្នាមញញឹម

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឲ្យកោតសរសើរដោយអ្នកគ្រូបង្រៀនម្នាក់ បានតស៊ូដើរលើវាលខ្សាច់ ៥គីឡូដី ហាលថ្ងៃជារៀងរាល់ថ្ងៃដើម្បីបានបង្រៀនផ្ទេរចំណេះដឹងដល់ក្មេងៗ ដោយអ្នកគ្រូនៅ ភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ យ៉ាងណាមិញយោងតាមការបង្ហោះរបស់លោក Thoeun Pnn បានឲ្យដឹងថាលោកនិងក្រុមការងារបាននាំយកអំណោយរបស់សប្បុរសជនទៅជួយដល់អ្នកគ្រូ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “លំបាកបន្តិចតែខ្ញុំរីករាយនឹងធ្វេីថ្ងៃនេះធ្លាក់ចូលទឹកផង​ ឈឺក្បាលផង​ ពុលឡានផង​ បាយជាមួយឪឡឹកនិងលៀសហាល​។ តែទោះបីយ៉ាងណាខ្ញុំសប្បាយរីករាយដែលឃេីញគេជួយច្រេីន​ អ្នកគ្រូច្រេីន​ អរគុណសប្បុរសជនដែលបានផ្តល់ថវិការក៏ដូចសំភារៈសិក្សាជូនអ្នកគ្រូ​នឹងក្មេងៗ អរគុណបង​ Phal chanseririth 1លានរៀល បង​ Hun Kim …

ម៉ាឡេស៊ី ឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe 2019

កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល​ប្រចាំឆ្នាំ ២០១៩ (Miss Universe)  ដែលការប្រកួតនេះកំពុងធ្វើនៅ Atlanta, Georgia សហរដ្ឋអាមេរិក យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ត្រូវនឹងព្រឹកថ្ងៃទី០៨ ខែធ្នូ នៅកម្ពុជា បានប្រកាសឈុត​តំណាង​ជាតិ​ដែល​ល្អផ្តាច់គេ ដោយម៉ាឡេស៊ីបានឈ្នះ។ ឈុតតំណាងជាតិរបស់ម៉ាឡេស៊ី មានឈ្មោះ “A Peranakan Indulgence” គ្រងដោយបវកញ្ញាម៉ាឡេស៊ី Shweta Sakhon ។ សូមបញ្ជាក់ថាកម្ពុជា ពុំបានជាប់ក្នុង TOP20 ឡើយ …