Author: naren khmernote

តោះនាំគ្នាងាកមកប្រើ ទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

ខណៈដែលពិភពលោកកំពុងតែប្រើប្រាស់វិធីជាច្រើនដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកច្រើនហួសប្រមាណនោះ ក្រុមយុវជនសំរាមបានយកស្មៅ ឬឬស្សី មកធ្វើជាបំពង់បឺត ជំនួសទុយោផ្លាស្ទិកដែលបំពុលបរិស្ថាន និងកំពុងតែមមាញឹកក្នុងការផលិតដើម្បីតម្រូវការរបស់អតិថិជន។ ដោយបំពង់បឺតធម្មជាតិនេះក្រុមយុវជនសំរាម បានយកឫស្សី ច្នៃប្រើជំនួសបំពង់បឺតប្លាស្ទិកដោយមួយដើមអាចប្រើប្រាស់បានរយៈពេលយូរ លោកអ្នកអាចធ្វើការលាងសំអាតក្រោយពេលប្រើប្រាស់រួច។ នេះបើយោងតាមការបង្ហោះរបស់ក្រុមការងារយុវជនសំរាមមានគណនីហ្វេសប៊ុកឈ្មោះ Briella Briella បានសរសេររៀបរាប់ថា៖ “ទុយោបំពង់ឫស្សី ១=១០០៛ ២៥០ដើមតែ២៥០០០៛ទេ សាកីដូងសម្រាប់សំអាតទុយោបានគ្រប់ប្រភេទ ១=១០០០៛ តោះរួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន។ ពត័មានបន្ថែមសូមទាក់ទងទៅកាន់page យុវជនសំរាម រឺទាក់ទងទៅលេខ 069216085″៕

កុំភ្លេចណាម៉ោង៧ល្ងាចនេះ!! រដ្ឋបាលរាជធានីភ្នំពេញ នឹងចាក់បញ្ចាំងបន្តផ្ទាល់នៅសួនច្បារមុខវត្តបទុមវតី នៃការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ដែល U22 កម្ពុជា ប៉ះជាមួយនឹង​ វៀតណាម

ជាដំណឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដោយនៅល្ងាចថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការចាក់បញ្ចាំងបន្តផ្ទាល់ ការប្រកួតបាល់ទាត់ Sea Game វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងកម្ពុជា និងវៀតណាម នៅសួនមុខវត្តវត្តបទុមវតី។ ដូច្នេះហើយសូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមុខវត្តបទុមវតី ចាប់ពីម៉ោង ៧:០០យប់តទៅ។ សូមរំលឹកថាក្រុមជម្រើសជាតិកម្ពុជា U22 នឹងត្រូវប៉ះ ក្រុមជម្រើសជាតិវៀតណាម U22 នាវេលាម៉ោង ៧:០០នាទីយប់នេះ ដែលជាការជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន ហើយនេះក៏ជាប្រវត្តិសាស្ដ្រហើយដែលក្រុមបាល់ទាត់កម្ពុជា …

ធ្វើបានល្អមែន! បវកញ្ញាកម្ពុជា ក្នុងវគ្គប្រកួតបឋមនៃកម្មវិធី Miss Universe ដើរបង្ហាញឈុតប៊ីគីនី និងឈុតរាត្រីសមោសរ ពោរពេញដោយភាពជឿជាក់ ស្រស់ស្អាត និងភាពទាក់ទាញ

កម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ថ្នាក់ពិភពលោក បវកញ្ញាចក្រវាល២០១៩ Miss Universe 2019 បានឈានមកដល់វគ្គប្រកួតបឋមហើយ ដោយបេក្ខនារីទាំង៩០ប្រទេសនឹងត្រូវដើរបង្ហាញក្នុងឈុតណែនាំខ្លួ​ន ឈុតប៊ីគីនី ឈុតរាត្រីសមោសរ និងឈុតតំណាងជាតិ ដែលការប្រកួតនេះកំពុងធ្វើនៅ Atlanta, Georgia សហរដ្ឋអាមេរិក យប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ត្រូវនឹងព្រឹកថ្ងៃទី០៧ ខែធ្នូ នៅកម្ពុជា។ ក្នុងនោះផងដែលបវកញ្ញាកម្ពុជា កញ្ញា សំណាង អេលីណា បានធ្វើការប្រកួតបានយ៉ាងល្អ ដោយការណែនាំខ្លួន ការដើរក្នុងឈុតប៊ីគីនី និងឈុតរាត្រីសមោសរ បានដើរបង្ហាញរួចរាល់ …

ថៃ ផ្តួលបេក្ខនារី៧៦ប្រទេស គ្រងមកុដ Miss Supranational ជាលើកដំបូង

បវកញ្ញាមកពីប្រទេសថៃ កញ្ញា Antonia Porsild បានយកឈ្នះបេក្ខភាពបវកញ្ញាទាំង៧៦ប្រទេស គ្រងមកុដ Miss Supranational 2019 ហើយនេះក៏ជាមកុដដំបូងដែលប្រទេសថៃបានឈ្នះនៅក្នុងការប្រកួត។ ដោយលទ្ធផលផ្លូវការមានដូចតទៅ ដោយចំណាត់ថ្នាក់លេខ២ ( first runner-up ) បានទៅលើបវកញ្ញាមកពីប្រទេសNamibia លេខ៣ (second runner-u) បានទៅលើ Indonesia, លេខ៤ (third runners-up) បានទៅលើ Peru និងលេខ៥ (fourth …

រឿង “រថភ្លើងទៅប៊ូសាន”​ វគ្គ២ អាចនឹងបញ្ជាំងនៅពាក់កណ្តាលឆ្នាំ២០២០

ខ្សែភាពយន្ត “រថភ្លើងទៅប៊ូសាន”​ វគ្គ២ ដែលមានចំណងជើងថ្មី “Peninsula” ត្រូវបានប្រកាសនូវកាលបរិច្ឆេទការចាក់បញ្ជាំង។ យោងតាមគេហទំព័រ Soompi អ្នកដឹកនាំរឿង Yeon Sang Ho បាននិយាយថា “Peninsula” គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី១២ ខែសីហាឆ្នាំ ២០២០ ។ រឿងរ៉ាវវគ្គ២នេះ នឹងនិយាយពីឧបទ្វីបកូរ៉េ៤ឆ្នាំក្រោយបន្ទាប់ពីហេតុការណ៍ដែលបានកើតមានឡើងនៅក្នុងរឿង “រថភ្លើងទៅប៊ូសាន។ ដោយមានមនុស្សម្នាជាប់នៅទីនោះរង់ចាំការសង្គ្រោះទាំងគ្មានក្តីសង្ឃឹមក្នុងការរស់រានមានជីវិត។ តួឯកប្រុសក្នុងរឿង “Peninsula” នេះគឺលោក Kang Dong Won សម្តែងជាតួ …

សូមបងប្អូនជួយសម្រេចក្តីសុបិន្តគាត់ផង! ប្អូនសិស្សសាលាបឋមស្វាយផ្អែម ១២០នាក់ ចង់បានកង់គ្រាន់ជាមធ្យោបាយធ្វើដំណើរមកសាលា

ថ្មីៗនេះមានការប្រកាសស្វែងរកជំនួយដោយប្អូនៗសិស្សសាលាបឋមស្វាយផ្អែម ១២០នាក់ ចង់បានកង់គ្រាន់ជាមធ្យោបាយធ្វើដំណើរមកសាលា នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ ធន ម៉េងហ៊ាង បានបង្ហោះ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “សំណើររបស់ប្អូនៗសិស្សានុសិស្សចំនួន ១២០នាក់ ចង់បានកង់ សូមបងប្អូនជួយសម្រេចក្តីសុបិន្តពួកគាត់ផង។ ដោយមើលឃើញពីការលំបាករបស់កុមារដែលសិក្សានៅ សាលាបឋមសិក្សាស្វាយផ្អែម ស្ថិតក្នុងភូមិស្វាយផ្អែម ស្រុកចំការលើ ខេត្តកំពង់ចាម ជាតំបន់ដាច់ស្រយាលមួយចុះពីទីរួមខេត្ត ៦០គីឡូ សំបូរដោយប្រជាពលរដ្ឋមានជីវភាពក្រីក្រ។ កុមារសឹងតែ ១០០% មិនមានកង់សម្រាប់ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរមកសាលា ភាគច្រើនដើរថ្មើរជើង ដោយទីតាំងសាលាមានចម្ងាយពីភូមិចំនួន ៧ គីឡូកង់ ០១ គ្រឿង …

ប្រាប់ថាអាយុ១៦ឆ្នាំមិនជឿ សោភា ទេពី ថតសំបុត្រកំណើត អត្តសញ្ញាណប័ណ្ឌឲ្យមើលតែម្តង

សោភា ទេពី អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ ដែលបងប្អូនបានស្គាល់ថាជាក្មេងស្រីវ័យ១៦ឆ្នាំ តែអាចច្រៀង និងរាំបានយ៉ាងល្អ។ បើទោះបីជាមិនទទួលបានជ័យលាភីក្នុងការប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol ក្តី ក៏ សោភា ទេពី មិនបានបោះបង់ចោលចិត្តស្រលាញ់សិល្បៈរបស់នាងដែរ។ ក្មេងស្រីវ័យ១៦ឆ្នាំរូបនេះ តែងមានស្ទាយន៍ប្លែកៗ និងបទចម្រៀងថ្មីៗ ដើម្បីបំពេរអារម្មណ៍បងប្អូនប្រិយមិត្ត។ យ៉ាងណាមិញថ្មីៗនេះ សោភា ទេពី បានបង្ហាញសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ឌ ដែលបញ្ជាក់ថាកញ្ញាពិតជាមានវ័យ១៦ឆ្នាំ ការបង្ហាញនេះបន្ទាប់ពីមានមហាជនមួយចំនួនធំមិនជឿថាតារាចម្រៀងស្រីរូបនេះនៅមានអាយុវ័យក្មេងនៅឡើយ។ ដោយ …

Miss Universe បង្ហាញមកុដថ្មីតម្លៃប្រមាណជា ៥លានដុល្លារអាមេរិក តើបវកញ្ញាប្រទេសណាមានសំណាងគ្រងមកុដដ៏មានតម្លៃថ្លៃមួយនេះ?

បេក្ខភាពបវរកញ្ញាទាំង ៩០ រូបតំណាង៩០ប្រទេស រួមទាំងនាយកគ្រប់គ្រងកម្មវិធីប្រឡងបវកញ្ញាចក្រវាល លោកស្រី Paula Shugart និងបវកញ្ញាចក្រវាល២០១៨ Catriona Gray បានចូលរួមពិធីបង្ហាញមកុដថ្មី នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ។ មកុដនេះមានឈ្មោះ “Power of Unity” ច្នៃធ្វើពីមាស ១៨ ការ៉ាត់ មានពេជ្រជាង ១៧៧០គ្រាប់ និងគ្រាប់ពេជ្រធំទំងន់ ៦២,៨៣ …