Author: naren khmernote

អ្នកស្រី ម៉ម សុម៉ាលី ស្លុតចិត្តនឹងករណីរំលោភសម្លាប់បានកើនឡើង និងសំណូមពរឲ្យចាត់ការរាល់អ្នកដែលបញ្ចេញរូបភាពអាសអាភាស ថ្នាំញៀន ព្រោះតែវាជាដើមហេតុ

ករណីរំលោភ​សេពសន្ថវៈ​នៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ ថែមទាំងកាលពីថ្ងៃទី២៩ ខែឧសភា ថ្មីៗនេះមានករណីជនតិរិច្ឆានបានធ្វើការសម្លាប់ក្មេងប្រុសអាយុ២ឆ្នាំ និងរំលោភសម្លាប់ក្មេងស្រីអាយុ១០ឆ្នាំ ជាបងនិងប្អូន កន្លែងកើតហេតុគឺនៅ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ។ ដោយឃើញនូវភាពសាហាវឃោរឃៅបែបនេះអ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ បានសម្តែងនូវអារម្មណ៍សោកស្តាយ និងបានសរសេររៀបរាប់ថា៖ “មិនដឹងថានិយាយយ៉ាងណាទេ រឿងរំលោភសំលាប់បានកេីតឡេីងបន្តបន្ទាប់ ២ខែមុនកូនស្រីម្នាក់ …

ប៉ូលិសស័ក្ដិ៣ បន្លំលួច iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានធានាឲ្យទៅផ្ទះវិញ ដោយថាជាការច្រឡំ ភាគីទាំងសងខាងក៏បានសម្រួលគ្នាបញ្ចប់រឿង

ទីបំផុតលោកប៉ូលិសស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក ដែលបន្លំលួចiPad មួយគ្រឿង របស់ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយមានអ្នកធានា។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីបញ្ចប់ការសាកសួរ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ត្រីនគរបាលខាងលើបានធ្វើកិច្ចសន្យានិងត្រឡប់ទៅផ្ទះវិញក្រោយមានអ្នកធានាត្រឹមត្រូវ ហើយ ករណីនេះជាករណីច្រឡំ ហើយភាគីទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់រឿង ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ។ គួររំលឹកផងដែលថាកាលពីព្រឹកវេលាម៉ោង៩ ថ្ងៃទី៣០ ខែឧសភា លោកប៉ូលីសស័ក្ដិ៣ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ …

ស្លុតចិត្តណាស់! មុននឹងយកទៅបូជា ឪពុកម្តាយស្រែកទ្រហ៊ោយំឱបមឈូសកូនប្រុសស្រីទាំង២ដែលត្រូវឃាតករំលោភសម្លាប់

ឃាតកម្មឃាតកម្មដ៏ឃោរឃៅលើក្មេងប្រុសអាយុ២ឆ្នាំ និងរំលោភសម្លាប់លើក្មេងស្រីអាយុ១០ឆ្នាំ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ ករណីនេះបានធ្វើឲ្យមហាជនទូទាំងប្រទេសសម្តែងការសោកស្តាយ តក់ស្លុតជាពន់ពេក និងបង្ហាញការខឹងសម្បារជាខ្លាំងចំពោះឃាតកគ្មានចិត្តមេត្តាបែបនេះ។ ក្នុងនោះផងដែលកាលពីម្សិលមិញនេះ សពក្មេងប្រុសស្រីទាំងពីរនាក់បងប្អូនត្រូវបាន ក្រុមគ្រួសារសាច់ញាតិយកទៅបូជា អ្វីដែលគួរឲ្យរន្ធត់ចិត្តនោះគឺឪពុកម្តាយរបស់ក្មេងរងគ្រោះបានស្រែកទ្រហ៊ោយំពោរពេញដោយការសោកស្តាយក្នុងការបាត់បង់កូនៗជាទីស្រលាញ់។ គួររំលឹកថា សាកសពជនរងគ្រោះត្រូវបានឃើញនៅក្នុងផ្ទះរបស់ពួកគេ នៅម៉ោងប្រហែលជា៣និង១៥នាទីរសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ដោយក្មេងប្រុសអាយុ២ឆ្នាំបានស្លាប់ ចំណែកក្មេងស្រីអាយុ១០ឆ្នាំមានសភាពធ្ងន់ធ្ងរនិងត្រូវយកទៅពេទ្យសង្គ្រោះភ្លាមៗប៉ុន្តែជាអកុសលក្នុងពេលធ្វើដំណើរបន្តទៅសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញក្មេងស្រីរូបនោះក៏បានស្លាប់។ ដោយសមត្ថកិច្ចនិងមន្ត្រីជំនាញសន្យាថាស្វែងរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ និងសូមឲ្យវិញ្ញាណក្ខ័ន្ធ​ ក្មេងប្រុសស្រីទាំង២ អោយបានទៅដល់សុគិភព៕

នេះជាសកម្មភាពសិក្សារបស់ ធុច សាលិក ក្នុងសាលារៀននៅប្រទេសចិន ដោយមានមិត្តៗជាសិស្សនៅទីនោះស្វាគមន៍យ៉ាងកក់ក្តៅ

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា​កុមារ ធុច សាលិក ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមទូទាំងពិភពលោក ដោយសារតែសមត្ថភាព​និយាយ​ភាសា​បរទេស​រហូតដល់ទៅជាង១០ភាសា។ អ្វីដែលគួរឲ្យត្រេកអរនោះនៅដើមខែឧសភា ឆ្នាំ២០១៩ ធុច សាលិក ទទួល​បាន​ឱកាស​ចូល​រៀន​នៅ​សាលា​ឯកជន ​Zhejiang Hailiang Foreign Language School ​ក្នុង​ខេត្ត Zhejiang ភាគ​ខាង​កើត​នៃ​​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ក្នុងនោះផងដែល ធុច សាលិក ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់​សិស្សានុសិស្ស​នៅទីនោះ ដោយសព្វថ្ងៃ ធុច សាលិក បានខិតខំស្វែងយល់សិក្សារៀនសូត្រខាងភាសាបរទេស និងការប្រើប្រាស់កុំព្យូទ័រជាដើម។ គួររំលឹកផងដែរថាក្រុមហ៊ុន Hailiang …

ជូនពរជោគជ័យណា! ពីក្មេងរស់នៅកន្លែងចាក់សម្រាម តស៊ូរហូតទទួលបានអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី

លោក Scott Neeson ជាស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) ដែលត្រូវបានកសាងឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងកែប្រែអនាគតរបស់ជីវិតក្មេងៗនៅលើគំនរសម្រាមស្ទឹងមានជ័យ ឲ្យមានឱកាសបានទទួលការអប់រំ ដូចក្មេងដទៃទៀត។ ជាក់ស្តែងណាស់ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវយុវតីសុភី ដែលជាសិស្សនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា ទើបតែបានបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន Trinity College Foundation Studies នៅសាកលវិទ្យាល័យ មែលប៊ន ប្រទេសអូស្ត្រាលី។ ដោយយុវតីសុភី ដំបូងឡើងជាក្មេងរស់នៅកន្លែងចាក់សម្រាម ហើយជីវភាពខ្វះខាតខ្លាំងមិនអាចទៅសិក្សារៀនសូត្រ រហូតដល់អាយុ១១ឆ្នាំកុមារីសុភី បានទទួលការសង្គ្រោះពីលោក Scott Neeson ដោយបានសិក្សាក្នុងអង្គការមូលនិធិកុមារកម្ពុជា។ …

លោកប៉ូលិសបន្លំលួច iPad ប្រជាពលរដ្ឋដល់ក្នុងផ្ទះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ថែមទាំងមានមុខងារតួនាទីជា….

(ព័ត៌មានបឋម) ក្រោយពីទទួលបានព័ត៌មានពីបណ្តាញសង្គមហ្វេសបុកស្តីពីប៉ូលិសពាក់សក្តិ៣លួចយកIpadនៅក្នុងផ្ទះប្រជាពលរដ្ឋ មន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យដើម្បីធ្វើការសាកសួរ។ ជនសង្ស័យនោះ ឈ្មោះ ហេង ហាប់ អាយុ២៥ឆ្នាំ មានមុខងារជា អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំដែនទឹក។ គួររំលឹកថាមានបុរសម្នាក់ ស្ថិតនៅក្នុងឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពបន្លំលួច iPad មួយគ្រឿងពីក្រុមគ្រួសារអាជីវករបើកប្រាក់ និងផ្ទេរប្រាក់មានយីហោ រស្មី សាមគ្គី។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ យោងតាមវីដេអូថតបានដោយកាមេរ៉ាសុវត្ថិភាព ដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Leakhena Jeanana …

គ្រូបង្ហាត់ក្បាច់គុនយុទ្ធក្រមខម បកស្រាយថា ការវាយដំទាត់ធាក់ និងផ្តួល កូនសិស្ស ជាការហ្វឹកហាត់ពង្រឹងសមត្ថភាពមិនមែនជាទារុណកម្មដូចការយល់ច្រលំឡើយ

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវសកម្មភាពគ្រូបង្ហាត់ក្បាច់គុនយុទ្ធក្រមខម បានធ្វើការសាកល្បងកម្លាំងដោយបានទាត់ធាក់ និងផ្តួលសិក្ខាកាមប៉ូលិសព្រំដែនខេត្តព្រះវិហារ។ វីដេអូត្រូវបានចែកចាយពេញបណ្តាញសង្គម ព្រមទាំងមានការរិះគន់យ៉ាងខ្លាំងពីមហាជននៅលើបណ្តាញសង្គម។ ដើម្បីកុំឲ្យមានការយល់ច្រលំ គ្រូបង្ហាត់ក្បាច់គុនជាគ្រូសហព័ន្ធកីឡាយុទ្ធក្រមខមកម្ពុជា បានធ្វើការបកស្រាយថាការវាយដំុដែលមហាជនបានឃើញពុំមែនជាទណ្ឌកម្មឡើយ នេះគឺជាការហ្វឹកហាត់ ចង់ដឹងថាកូនសិស្សអាចមានសមត្ថភាពរឹងមាំឬនៅដើម្បីទប់ទល់ជាមួយសត្រូវ លោកក៏បានបន្តថា លោកក៏គ្មានគំនុំអ្វីជាមួយនឹងកូនសិស្សស្រលាញ់ដូចបងប្អូន។ គួររំលឹកថាបច្ចុប្បន្ន​ សហព័ន្ធ​កីឡា​យុទ្ធ​ក្រមខម​កម្ពុជា​ បាន​សហការ​ជាមួយ​ស្ថាប័ន​កងទ័ព​គ្រប់​អង្គភាព​ដើម្បី​ពង្រឹង​សមត្ថភាព​ ក៏ដូចជា​លើកស្ទួយ​អភិរក្ស​ក្បាច់គុន​បុរាណខ្មែរ​ យុទ្ធក្រមខម។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

អាណិតណាស់! កូនបារាំងកាត់ខ្មែរ ឪពុកម្តាយក៏ទៅចោល ឲ្យរស់នៅជាមួយអ៊ុំ ត្រូវដើរលក់លៀសហាលចិញ្ចឹមជីវិត

ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹក បង្ហាញនូវក្មេងស្រីមួយរូបជាកូនបារាំងកាត់ខ្មែរ បានប្រកបរបរជាដើរលក់លៀសហាល។ ក្មេងស្រីខាងលើមិនត្រូវបានស្គាល់ឈ្មោះ ជាតិសាសន៍ និងទីកន្លែងរស់នៅឡើយ ដោយប្រភពបានឲ្យដឹងថាក្មេងស្រីខាងលើ នៅទីរួមខេត្តមណ្ឌលគិរី ត្រូវឪពុកទៅចោល ចំណែកម្តាយក៏មិននៅមើលថែ សព្វថ្ងៃក្មេងស្រីរូបនោះកំពុងតែរស់នៅជាមួយនឹងអ៊ុំ និងដើរលក់លៀសហាល។ យោងតាមគណនីហ្វេសប៊ុក Malenn Small បានសរសរររៀបរាប់ថា៖ “កូនបារាំងកាត់ខ្មែរលក់លៀសហាល​ នៅមណ្ឌលគិរី​ ប៉ាៗទៅចោល​ នៅជាមួយអ៊ុំ តោះបងៗស៊ែរម្នាក់មួយក្រែងប៉ាគាត់បានឃើញ”។ ក្នុងនោះផងដែលក៏មានអ្នកលេងបណ្តាញសង្គម បាននិយាយថា ពួកគាត់ឃើញក្មេងស្រីរូបនោះដើរលក់លៀសហាលជារៀងរាល់ថ្ងៃ មិនដឹងថាបានទៅរៀនសូត្រទៀងទាត់ឬអត់។ យ៉ាងណាមិញក៏មានប្រភពផ្សេងទៀតបានបញ្ជាក់ថា ក្មេងស្រីខាងលើជាជនជាតិខ្មែរសុទ្ធ មានឪពុកម្តាយជាខ្មែរ ប៉ុន្តែបានបែកបាក់គ្នាដោយម្តាយបានយកស្វាមីថ្មី៕