Author: sovann khmernote

អាចារ្យធំត្រូវប៉ូលីសចាប់ខ្លួន ពាក់ពន្ធ័គ្រឿងញៀន ?

ថ្មីៗនេះមានហេតុការណ៍មួយបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានធ្វើការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ក្រោយពេលឃើញ អាចារ្យធំត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន ជាមួយនឹងបក្សពួកជាច្រើននាក់ទៀតផងដែរ ប៉ុន្តែចំពោះករណីនេះដែរត្រូវបានគេបង្ហើបថាជាការសម្តែងតែប៉ុណ្ណោះ ដូចករណីលោក តាន់គីម សួរ ត្រូវបានអាវុធហត្ថឃាត់ខ្លួនដូចគ្នា។ ករណីនេះដែរត្រូវបានស្នងការនគរបាលក្រុងសៀមរាប បកស្រាយថា៖ :សូមជម្រាបថាចំពោះករណីនេះ គ្រាន់តែជា សកម្មភាព សម្តែង និងផលិតខ្សែរវិដេអូ អប់រំ ពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរ គ្រឿងញៀន តែប៉ុណ្ណោះ ។ អាស្រ័យហេតុនេះ សូមសាធារណះជន មេត្តាកុំមានការយល់ច្រឡំ ។”

ស្រៀវសាច់ជំនួស ! ឡានយក្សជែងគ្នាមិនផុត គេចចុះផ្លូវម្ខាងទៀតអញ្ចឹងហ្មង (ផ្លូវជាតិលេខ៤យើងនឹង)

បញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ដឹងនិងចេះតែប្រមាថអាយុជីវិតអ្នកដទៃដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើនគឺនៃអ្នកបើកបរទាំងនោះជា អ្នកបើកឡានធំសណ្តោងកន្ទុយផ្សេងៗ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ។ ជាក់ស្តែងម្ចាស់គណនី​ Facebook ម្នាក់បានបង្ហាញទិដ្ឋភាពស្តែងៗដែលរថយន្តធុនយក្សសណ្តោងកន្ទុយ បានធ្វើការជែងគ្នា ដោយមិនខ្វល់ពីអ្នកបើកបរបញ្ច្រាស់ទិសឡើយ។ ដោយមើលតាមវិដេអូសុវត្ថិភាពនៅក្នុងរថយន្តរបស់ម្ចាស់គណនីឈ្មោះ Chhay Leang បានអោយដឹងថា រថយន្តធុនយក្ស២គ្រឿង បានវ៉ាជែងគ្នាដោយមិនខ្វល់ពីរថយន្តរបស់គាត់ដែលបើកបរ បញ្ច្រាស់ទិសគ្នាឡើយ ដោយវ៉ាជែងមិនផុតសុខចិត្ត ចុះទៅផ្លូវម្ខាងទៀត ធ្វើព្រងើយ។ ម្ចាស់គណនីដដែលបានសរសេររៀបរាប់ថា៖ “កុំឆ្ងល់ថា​ហេតុ​អ្វី​អោយ​តែ​ពេល​ប៉ះ​ពារ​គ្នា​ម្ដងៗម៉េច​បានជា​គេចង់វ៉ៃ​ពួក​អា​ឡាន​ធំ​ហ្នឹង​អោយងាប់”

ឆន សុវណ្ណារាជ ផ្ញើរចម្រៀងជូន ឱក សុគន្ធកញ្ញា ពីលើឆាកតន្ត្រី ក្រោយគេដុតតាម Facebook អស់ប៉ុន្មានថ្ងៃ

នៅថ្ងៃមង្គលការរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសថៅកែហង្សមាស រួចមកស្រាប់តែអ្នកគាំទ្រ ជាពិសេសផេកហ្វេសប៊ុកមួយចំនួនបាននាំគ្នាយកចម្រៀងខូចចិត្តដែលលោក ឆន សុវណ្ណារាជ ធ្លាប់ច្រៀងមកកាត់ដាក់បញ្ចូលគ្នា ដើម្បីបង្អាប់លោក ឆន សុវណ្ណរាជ ជាមួយនឹងអ្នកនាង ឱក សុគន្ធកញ្ញា រហូតទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លុះដល់យប់មិញនេះ​ លោក ឆន សុវណ្ណរាជ ក៏បានបកស្រាយយ៉ាងច្បាស់ៗនៅលើ ឆាក តន្ត្រី តែម្តង។ ក្នុងនោះលោក ឆន សុវណ្ណារាជ ក៏បានច្រៀងចំរៀងជាច្រើនបទដែលអ្នកលេង Facebook …

អភិបាលខេត្តកណ្តាល បកស្រាយរឿងដីដុះតាមឆ្នេរទន្លេរ 70 ហិកតា នៅម្តុំអរិយក្សត្រ មិនមែនលក់អោយឧញ៉ា ឃុន សៀ ទេគ្រាន់តែជាការជួលរយៈពេល 99ឆ្នាំ ប៉ុណ្ណោះ

ក្រោយពេលដែលសារព័ត៌មាន ដើមអម្ពិល បានធ្វើការចុះផ្សាយលើអត្ថបទរស៊ើបដែលមានចំណងជើងធំៗថា “បែកធ្លាយ! ក្រុមហ៊ុន ឧកញ៉ា ឃុន សៀ ទិញដីដុះតាមច្រាំងទន្លេមេគង្គ ម្តុំអរិយក្សត្រ ស្រុកល្វាឯម ប្រមាណ៧០ហិកតា ពីអភិបាលខេត្តកណ្តាល” រួចមក លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក៏បានធ្វើការបកស្រាយច្បាស់ៗមួយទាក់ទងទៅនឹងដីដុះតាមឆ្នេរទន្លេរ ទំហំប្រមាណ ៧០ហិកតានោះ អោយមហាជនបានជ្រាប។ នៅក្នុងការបកស្រាយរបស់លោក ម៉ៅ ភិរុណ ដដែលបានអោយដឹងថា តាមពិតមិនមានការលក់ទិញ ដីដុះតាមឆ្នេរទន្លេរដែលមានទំហំប្រមាណ ៧០ហិកតា …

លោក ព្រហ្ម ម៉ាញ ជួបទុក្ខធំ ចោរគាស់ផ្ទះយកប្រាក់អស់ ៥ម៉ឺនដុល្លារ ហើយយកទាំង…

យោងតាមការបង្ហោះអោយដឹងនៅក្នុង Page Facebook របស់នាយព្រែក ដែលត្រូវជាកូនរបស់យាយយ៉យ បានអោយដឹងថា លោក ព្រហ្ម ម៉ាញ ត្រូវបានចោរគាស់ផ្ទះយកប្រាក់អស់៥ម៉ឺនដុល្លារ ហើយថែមទាំងលួចយកសំភារៈមានតម្លៃមួយចំនួន ដែលលោកខំប្រឹករកទាំងថ្ងៃយប់ទាំងលំបាកទៅបាត់ដោយសុវត្ថិភាពទៀតផង។ នាយព្រែកបានបន្ថែមថា ពេលនេះសមត្ថកិច្ចកំពុងធ្វើការកំណត់មុខសញ្ញា ដើម្បីស្រាវជ្រាវវែកមុខចោរដែលបានគាស់ផ្ទះតារាកំប្លែង និងជាអ្នកចម្រៀងអាយ៉ៃជើងចាស់រូបនេះផងដែរ។ នៅលើទំព័រ Facebook នាយព្រែក បានសរសេររៀបរាប់ថា៖ “ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ និង សំភារ:មានតម្លៃមួយចំនួនទៀត។ លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរាំសំន្សំបានប្រាក់នេះ។ …

លឿនមែន ! ត្រឹម ២ថ្ងៃសោះ វិដេអូមង្គលការ ឱក សុគន្ធកញ្ញា ត្រូវបានគេបង្ហោះជាសាធារណៈ

វិដេអូខ្លីនៅក្នុងពិធីមង្គលការកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែផលិតកម្ម និងស្ថានីយទូរទស្សន៍ ហង្សមាស ត្រូវបានគេបង្ហោះជាសាធារណៈ ហើយទទួលបានការចាប់អារម្មណ៍ និងចែករំលែងតៗគ្នាយ៉ាងព្រោងព្រៀតនៅលើបណ្តាញសង្គម Facebook។ បើតាមរយៈការបង្ហោះវិដេអូខ្លី នៅក្នុងពិធីមង្គលការ តារាចម្រៀង ឱក សុគន្ធកញ្ញា ពីក្រុមការងារថតរូបនិងវិដេអូ One Memory បានអោយឃើញថា ការរៀបចំនៅក្នុងកម្មវិធីទាំងមូលពិតជាស្រស់ស្អាតយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង …

គ្រាន់តែពិធីមង្គលការបញ្ចប់ហើយភ្លាម អ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះសារលើ Facebook ថា….

ពិធីមង្គលការដ៏អាធិកអាធមរបស់តារាចម្រៀងស្រីល្បីឈ្មោះរបស់ផលិតកម្មហង្សមាស ជាមួយនឹងប្អូនប្រុសថៅកែផលិតកម្ម បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអ្នកសារព័ត៌មានជាច្រើន បានតាមដានសកម្មភាពជាប់ជានិច្ចនៅក្នុងពិធីមង្គលការមួយនេះ។ ជាថ្មីម្តងទៀតដែរ នៅក្នុងពិធីមង្គលការ របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ប្អូនប្រុសម្ចាស់ផលិតកម្មហង្សមាស មានការចូលរួមដ៏ខ្ពង់ខ្ពស់ផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីធំៗជាច្រើននៅក្នុងជួររដ្ឋាភិបាល ហើយក៏មានការចូលរួមពីសំណាក់មិត្តសិល្បៈករ សិល្បៈការនី ជាច្រើនរូបដូចគ្នា។ មុននេះបន្តិចដែរ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារមួយឃ្លា ក្រោយពេលដែលពិធីសិរីមង្គលរបស់នាងបានបញ្ចប់ទៅដោយរលូន។ អ្នកនាង បានរៀបរាប់ថា៖ “ជាបឋមយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងអនេកកប្បការ សម្រាប់ការផ្តល់វត្តមានដ៏ …

ពេជ្រ ស្រស់ ដាក់មួយម៉ាត់នេះ ធ្វើអោយគេភ្ញាក់ព្រើត ក្រោយតុលាការសម្រេចអនុវត្តន៍ទោសត្រឹម ២ខែចំពោះ យិន ម៉ាណា

លោក ពេជ្រ ស្រស់ ដែលជាអ្នកនយោបាយល្បីឈ្មោះមួយរូប និងជាប្រធានគណបក្ស យុវជនកម្ពុជា បានប្រតិកម្មចំពោះការអនុវត្តន៍ច្បាប់របស់តុលាការ ក្រោយឃើញករណីកញ្ញា យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover ស៊េរីទំនើប ស្លាកលេខ 7777 បុកនិស្សិតស្រីឆ្នើមម្នាក់ឈ្មោះ ឌុំ រីដា ប៉ើងដូចក្រដាស បណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែង អោយជាប់ពន្ធធនាគារ ត្រឹម២ខែ ដោយ១០ខែទៀត ត្រូវព្យួរទុក។ ក្នុងសំណេររបស់លោក ពេជ្រ ស្រស់បានលើកឡើងថា៖ “ការសំរេចបែបណានោះ​ …