តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ពុកម៉ែបងប្អូន ជាពិសេសយុវវ័យ ដោយភាគច្រើនបទចម្រៀងដែលនាងបានបញ្ចេញសុទ្ធសឹងតែមានការចូលមើល និងគាំទ្រច្រើន។ យ៉ាងណាមិញកាលពីថ្ងៃទី១០ ខែមករា ម្សិលមិញនេះ លោក bmo និងមិត្តជិតស្និទ្ធឯទៀត បាននាំគ្នារៀបចំធ្វើពិធីខួបកំណើតគំរប់អាយុ ២៥ឆ្នាំជូន យូរី យ៉ាងសាមញ្ញ ដែលបង្កនូវបរិយាកាសសប្បាយរីករាយផងដែរ។

ជាមួយនឹងការ surprise ជានំខេក មិត្តរបស់នាងក៏បានជូនកាដូដូចជាកាបូប ស្បែកជើង ជាម៉ាកប្រេនៗថែមទៀតផង អ្វីដែលកាន់តែពិសេសនោះ យូរីក៏ទទួលបាននូវកាដូជាទឹកប្រាក់រហូតដល់ទៅ ៥ពាន់ដុល្លារអាមេរិក ជាហេតុធ្វើឲ្យ យូរី ចំហរមាត់ពោរពេញដោយភាពភ្ញាក់ផ្អើលជាខ្លាំង៕