តារាសម្តែងថៃនាង Yui Chiranan ដែលអ្នកគាំទ្រកម្ពុជាស្គាល់ថាជា ស្រមោចក្រហម និងលោក Thun Tanakorn បានដឹកដៃគ្នាចូលរោងការនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅខេត្ត Saraburi ប្រទេសថៃ។ លើសពីនេះក្នុងថ្ងៃមង្គលការរបស់អ្នកទាំងពីរ ក៏ត្រូវបានគេដឹងថា​មានភ្ញៀវកិត្តិយសចូលរួមមិនក្រោម ១ពាន់នាក់នោះទេ។ គួរបញ្ជាក់ឲ្យដឹងផងដែរថាគូស្នេហ៍មួយគូនេះបានទាក់ទងគ្នាអស់រយៈពេល៨ឆ្នាំមកហើយ ដោយនៅថ្ងៃអាពាហ៍ពិពាហ៍អ្នកនាងអញ្ជើញមិត្តរួមសិល្បៈប្រចាំប៉ុស្តិ៍លេខ៧ មកធ្វើជាអ្នកកំដរអ្នកនាង ដែលមានដូចជានាង Benz Punyaporn Poonpipat, Tai Chatchadaporn, Maing Atima, Faai Nichanun,Ell Kamonwan, Mew Sirilapas ជាដើម។

អ្នកនាងក៏ធ្លាប់បានផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារពត៌មានថា «អ្នកនាងនិងស្វាមីមានគម្រោងយកបុត្រ ក្រោយពីរៀបអាពាហ៍ពិពាហ៍រយៈពេលមួយឆ្នាំ»។ ដោយតារាស្រីរូបនេះបានបន្តថា «ខ្ញុំត្រូវតែបំពេញការងាររបស់ខ្ញុំ ឱ្យរួចរាល់ជាមុនសិន មុននឹងយកបុត្រ ដោយសារខ្ញុំបានទទួលកម្មវិធីទូរទស្សន៍រួចហើយ»។ នាងថា «ពេលដែលខ្ញុំទទួលកម្មវិធីគេ ខ្ញុំនឹងពិបាកណាស់ក្នុងការមានបុត្រ ប៉ុន្តែខ្ញុំរំពឹងថា មួយឆ្នាំខាងមុខទៀត ខ្ញុំនឹងមានបុត្រ ហើយខ្ញុំត្រូវតែទៅពិភាក្សាជាមួយគ្រូពេទ្យ។ ស្វាមីរបស់ខ្ញុំចង់បានកូនប្រុស តែខ្ញុំចង់បានកូនស្រី»។ យ៉ាងណាមិញយើងក្រឡេកមកមើលទិដ្ឋភាពនៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកនាង ពិតជាមានភាពអធិកអធម នឹងស្រស់ស្អាត មិនថាកូនកម្លោះ ក្រមុំ ឬក៏អ្នកកំដរនោះឡើយ៕

ប្រភព៖ Posttoday

អត្ថបទ៖ មេសា