កាលពីរាត្រីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ មានកម្មវិធីប្រគុំតន្ត្រីបៃតង នៅទីរួមស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការចូលរួមពីសិល្បករសិល្បការិនី ពិធីករពិធីការនីល្បីៗ ប្រមាណ២០ដួង និងអ្នកចូលរួមទស្សនាប្រមាណ ៥០០០នាក់។ការប្រគុំតន្ត្រីនេះរៀបចំឡើងដើម្បីប្រមូលថវិកាជូនដល់លោក បេន ដេវីស (BEN DEVIS) ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។

យ៉ាងណាមិញក្រោយពីមានការផ្តល់ជូននូវថវិកាដល់លោក បេន ដេវីស សិល្បករ សិល្បការិនីដែលបានចូលរួមសម្តែងនូវអារម្មណ៍រំភើប រហូតដល់ស្រក់ទឹកភ្នែក ចំពោះការលះបង់របស់លោក បេន ព្រមទាំងក្រុមគ្រួសារជាជនជាតិអាមេរិកាំងដែលមកថែរក្សាព្រៃខ្មែរ ជាង២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វនិងព្រៃឈើនៅភ្នំត្នោតនៅខេត្តព្រះវិហារ និងការស្រលាញ់ថែរក្សាព្រៃឈើរបស់កម្ពុជា។ដោយលោក បេន បាននិយាយថាលោកមិនចូលចិត្តចេញទៅព្រៃយប់ៗនោះទេ ខ្ញុំតែងសង្ឃឹមថាថ្ងៃមួយគេនឹងឈប់បំផ្លាញព្រៃឈើ ហើយពេលនោះខ្ញុំអាចនឹងគេងនៅផ្ទះនៅពេលយប់បាន។អ្វីដែលគួរឲ្យរំជួលចិត្ត ពេលដែល លោក ប៉ែន ចំរ៉ុង បានសាកសួរថា បើ សុភ័ក្រ្ត កុសុម៉ា ជាឧត្តមភរិយារបស់ Ben Davisវិញ តើធ្វើយ៉ាងណា?សុភ័ក្រ កុសុម៉ា ក៏បានឆ្លើយថា បើជាប្តីខ្ញុំវិញ ខ្ញុំវាយឲ្យពិការតែម្តង មិនឲ្យធ្វើអ៉ីចឹងទេ ព្រោះខ្ញុំខ្លាចបាត់បង់គាត់។ នេះសបញ្ជាក់ថាសិល្បករ សិល្បការិនី ពិតជាស្ងោចសរសើរនឹងការលះបង់របស់ជនជាតិអាមេរិករូបនេះ ដែលមិនខ្លាចប្រឈមមុខនឹងបញ្ហានានាដើម្បីតែការពារព្រៃឈើខ្មែរ។គួររំលឹកផងដែលថា តន្ត្រីបៃតង នេះក្រសួងបរិស្ថាន គាំទ្រដល់ការងាររបស់លោកបេ ដេវីស មួយឆ្នាំ២០០០០ម៉ឺនដុល្លារ និងមូលនិធិ នៃការប្រគុំតន្ត្រីចំនួន ១ម៉ឺន៨ពាន់ដុល្លារ៕

រូបភាព៖ 1g1studio / Kem Sovanna