ប្អូនស្រីចេះ១៤ភាសា ចិញ្ចឹមប្អូនតូចៗ៦នាក់ ត្រឡប់ទៅស្រុកកំណើតវិញហើយ ខណៈទទួលបានជំនួយជាច្រើនពីសប្បុរសជន (មានវីដេអូ)

កាលពីម្សិលមិញនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ah Ry Nuon បានឲ្យដឹងថា កុមារី ម៉ារី ចេះ១៤ភាសា តែជីវភាពមហាវេទនា បានត្រឡប់ទៅស្រុកកំណើតវិញហើយ ក្រោយពេលដែលទទួលបាននូវជំនួយ ដើម្បីជួសជុលផ្ទះ និងសម្រួលជីវភាពបានមួយរយៈ។ដោយបងស្រី Ah Ry Noun បានសរសេររៀបរាប់ថា៖ “ក្មួយស្រីចេះ១៤ភាសា ជំរាបលាពុកម៉ែពូមីងទៅសៀមរាបវិញហេីយ ថវិកាសរុបមិនទាន់ច្បាស់ព្រោះជំនួយនៅតែមានបន្ដ។ បញ្ជាក់ថវិកានាងខ្ញុំមិនបានប្រគល់ជូនគាត់ពេលនេះទេ ដេីម្បីការពារសុវត្ថិភាពជូនគាត់”។

គួររំលឹកផងដែលថាក្មេងស្រីមានឈ្មោះ ងិក ម៉ារី អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣ កំពុងតែមានជីវភាពខ្វះខាត ឪពុកជាកម្មករសំណង់រកព្រឹកខ្វះល្ងាច​ ចំណែកម្តាយធ្វើការជាអ្នកបោះសំអាតមួយខែបានត្រឹមតែ៤០ដុល្លារ ហើយខ្លួនក៏បង្ខំចិត្តដើរលក់វត្ថុអនុស្សាវរីយ៍ដោយត្រូវចិញ្ចឹមប្អូនតូចៗ៦នាក់។ប្អូនចេះភាសារួមមាន៖ អង់គ្លេស បារាំង រុស្សុី ថៃ អេស្បាញ កូរេ វៀតណាម ភីលីពីន ម៉ាទ្បេសុី ជប៉ុន អាល្លឺមង់ ចិន និងចិនកាតាំង៕