តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ ដែលជាតារាមានសម្លេងក្រអួនក្រអៅ ពោរពេញដោយមនោសញ្ចេតនា ជាពិសេសបទនីមួយៗរបស់លោកគឺពោរពេញទៅដោយអត្ថន័យចាក់ដោតដួងចិត្តប្រិយមិត្តយុវវ័យ។ ពេលថ្មីៗនេះ គេតែងសង្កេតឃើញលោកតែងមានវត្តមានតាមខនសឺតនានា មុននេះបន្តិចលោកបានបញ្ចេញបទចម្រៀងមួយបទ ដែលមានអត្ថន័យជ្រាលជ្រៅ ចំណងជើងថា “នឹកអូនស្ទើរដាច់ខ្យល់” ដែលជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយ សែ ចាន់ឌី និពន្ធបទភ្លេងថ្មី Tho Meet ក្នុងផលិតកម្ម សាន់ដេ។ ចង់ដឹងថាបទនេះពិរោះ នឹងមានអត្ថន័យកម្សត់យ៉ាងណា មកស្តាប់ទាំងអស់គ្នា៕

អត្ថបទ៖ មេសា