មួយរយៈក្រោយនេះ គេសង្កេតឃើញថាជម្ងឺបាក់ទឹកចិត្ត កំពុងតែរីករាលដាលកើនឡើងគួរឲ្យកត់សម្គាល់ រហូតដល់មានអ្នកខ្លះធ្វើអត្តឃាតខ្លួនឯងព្រោះតែវាទៀតផង។ ស្របពេលដែលជម្ងឺនេះកំពុងវាយលុក តារាចម្រៀងប្រុស និងរ៉េប រូបសង្ហារប្រចាំផលិតកម្មរស្មីហង្សមាស លោក STEP ដែលប្រិយមិត្តបានស្គាល់តាមរយៈការរាំច្រៀង រ៉េប និងសម្តែង ព្រមទាំងការថតស្ពតពាណិជ្ជកម្មផ្សេងៗ បានចេញបទចម្រៀងមួយបទដែលទាក់ទងនឹងជម្ងឺបាក់ទឹកចិត្តនេះ។ បទថ្មី “ហត់នឹងលាក់អារម្មណ៍” ដែលជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងដោយ Step ផ្ទាល់ ព្រមជាមួយការចូលរួមសម្តែងដោយប្អូនប្រុស ឡុង លីគ័ង្គ ជាអតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ផងដែរ។ ចង់ដឹងច្បាស់តោះមកមើលវីដេអូនេះទាំងអស់គ្នា!