ចោរកម្មតែងតែកើតមានជាញឹកញាប់ ជាពិសេសឆក់ ប្លន់ និងគាស់លួចយកទ្រព្យសម្បត្តិនានា ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង។ ប៉ុន្តែថ្មីៗនេះមានករណីចោរកម្មថ្មីមួយទៀត ដោយមានបុរសម្នាក់បានធ្វើដំណើរដោយម៉ូតូអាសង់កូរ៉េ ពណ៍ក្រហម ជិះចូលផ្សាររួចបានឈប់លួចដោះអំពូលភ្លើង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៣និង១៦នាទីទាបភ្លឺ នៅមុខតូបលក់ទូរស័ព្ទដៃនៅផ្សារឃ្លាំងរំសេវ។ ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nuon Vuoch Teang បានបង្ហោះវីដេអូបង្ហាញសកម្មភាពចោរ ព្រមទាំងបានសរសេររៀបរាប់ថា៖ “សូម្បីតែអំពូលក៏គាត់មិនលើកលែងដែរ  ចឹងបានថ្ងៃនេះបើកភ្លើងម៉េចបានវាមិនភ្លឺ ដល់ងើយមើលលើ បាត់អំពូលបាត់”៕