តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីសា កំពុងតែមានប្រជាប្រិយភាពខ្លាំងទាំងការបញ្ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ចេញច្រៀងខនសឺតនៅតាមខេត្តជាដើម។យ៉ាងណាមិញកាលពីពេលថ្មីៗនេះ ម្ចាស់បទ “វាសនាបុប្ផាស្វាយរៀង” រូបនេះ បានបង្ហាញរូបភាពរបស់ខ្លួនកាលពីនៅកុមារភាព ដោយមើលទៅគួរឲ្យស្រលាញ់តាំងនៅក្មេងតែម្តង។

ដោយ សួស វីសា បានសរសេររៀបរាប់ថា៖ “តោះងាកមកមេីលសម្រស់ប្អូនស្រីរបស់ខ្ញុំបន្តិចមេីល ទាយមេីលប្អូនខ្ញុំម្នាក់ៗគាត់ឈ្មោះអី អាយុប៉ុន្មាន?ចាំមេីលធំឡេីងអោយប្អូនចូលប្រឡងចំរៀងហេីយ ហេីយអូសអោយចូល Team បងវាទាំងអស់ Team VisaVisa អរគុណអ្នកម្តាយដែលបានថែរក្សារូបកូនទាំងអស់បានយ៉ាងល្អដល់ពេលនេះ។រូបច្រេីនណាស់ តែផុសប៉ុននឹងបានហេីយ ខ្លាចគេផ្អេីលបញ្ជាក់ក្នុងរូបនេះ គឺជារូបខ្ញុំទាំងអស់”៕