កុមារី អ៊ុំឆេង យុត្តិការ អាយុ១៤ឆ្នាំ មកពីខេត្ត រតនៈគីរី ទទួលបានការគាំទ្រខ្លាំងពីមហាជនក្រោយពីបានចូលរួមប្រកួត The Voice Kids Cambodia រដូវកាលទី២ ដោយក្រៅពីបានបង្ហាញទឹកដមសម្លេងពីរោះនិងរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិនោះ ក្មេងស្រីរូបនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន។

ក្រោយពីតារាវ័យក្មេងរូបនេះមិនបានទទួលជោគជ័យនៅក្នុងកម្មវិធីប្រកួត និងបានបាត់មុខរយៈ កាលពីរាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ អ៊ុំឆេង យុត្តិការ បានបង្ហាញមុខជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ ក្នុងកម្មវិធីប្រគុំតន្រ្តីមួយរបស់រស្មីហង្សមាស។ដោយ អ៊ុំឆេង យុត្តិការ បានបកស្រាយបទចម្រៀង “មានសង្សារ២៥០០” និងបកស្រាយឆ្លើយឆ្លងគ្នាជាមួយនឹង កុយ វិសា។ដោយការឡើងឆាកជាលើកដំបូងនេះគេសង្កេតឃើញ អ៊ុំឆេង យុត្តិការ មានរូបសម្រស់កាន់តែស្រស់ស្អាត ប៉ុន្តែក៏មានកំហុសមួយចំនួននៅពេលដែលបានបកស្រាយបទចម្រៀង តែក៏នៅតែមានអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្ត និងសង្ឃឹមថា អ៊ុំឆេង យុត្តិការ ឧស្សាហ៍បង្ហាញមុខនៅតាមឆាកតន្រ្តីឲ្យបានញឹកញាប់។តោះមកទស្សនាវីដេអូនៅខាងក្រោម៖