នេះពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើល និងរំភើបចិត្តដែលកីឡាការិនី សំ ថារ័ត្ន ជាកីឡាការិនីជនជាតិខ្មែរដំបូង ដែលបានចូលជួបស្តេចប្រដាល់ ម៉េននី ប៉ាកគីអៅ ដល់គេហដ្ឋាន។ កីឡាការិនី និងជាតួស្រីក្នុងរឿង “Jailbreak” រូបនេះបានបង្ហោះសាររំភើបចិត្តនៅលើគណនីហ្វេសប៊ុករបស់នាងថា «យី គិតសព្វៗទៅ ដូចម៉េចមិនដឹងទេ រកថាមិនត្រូវ។ បានទៅដល់ផ្ទះផ្ទាល់ខ្លួនគេហើយ មើលទូរទស្សន៍ផ្ទះគេ ហូបបាយកកផ្ទះគេទៀត បានជុំគ្នីគ្នាមិត្តភក្តិបងប្អូនគេ អីណាណីដែរនែក! ឱកាសចឹងៗមានមិនច្រើនទេម៉ែ! មិត្តភិក្ត្រអាគាំង សួរខ្ញុំថា មានខ្មែរប៉ុន្មានអ្នក បានមកលេងផ្ទះពូ ប៉ាកគីអៅចឹង? ខ្ញុំថា ណាដឹង! បើជុំវិញ សុទ្ធតែភីលីពីន និងពួកអាគាំង! ប្រហែលខ្ញុំជាខ្មែរទីមួយ? អត់ដឹងដែរ តែបើមែន អីយ៉ូយ ឡូយណាស់ ហិហិ”៕ អត្ថបទ៖ មេសា