តារាចម្រៀងសម្លេងពិរោះគ្រប់ទម្រង់នៃបទចម្រៀង កញ្ញា និរត្តន៍ ដែលប្រិយមិត្តស្គាល់ច្បាស់ថាម្ចាស់បទ “វ៉ល់ៗ” ជាតារាស្រីមួយរូបដែលអាចច្រៀងបានគ្រប់ចង្វាក់ មិនថាជាបទមនោសញ្ចេតនា ញាក់ ឬក៏ប្រពៃណីនោះទេ។ក្រោយពីសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺជាមួយបទ “វ៉ល់ៗ” រួចមក គេសង្កេតឃើញថា កញ្ញា និរត្តន៍ តែងតែមានបទចម្រៀងថ្មីៗជាច្រើនបន្តបន្ទាប់។

ថ្មីៗនេះដែល កញ្ញា និរត្តន៍ បានចេញ MV ចម្រៀងមួយបទដើម្បីអបអរសាទរឆ្នាំថ្មី ២០១៩ ចំណងជើងថា “ស្រណោះចូលឆ្នាំ” ដែលជាស្នាដៃនិពន្ធទំនុកច្រៀងដោយកវីល្បីឈ្មោះ លោក យឹម តាស្រង់ ផងដែរ។MV បទថ្មីនេះឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃសង្គមខ្មែរនារដូវចូលឆ្នាំ ដែលកូនៗប្រុសស្រីត្រលប់ជួបជុំក្រុមគ្រួសារជាមួយឪពុកម្តាយ ទទួលទានអាហារជុំគ្នា រៀបចំផ្ទះសម្បែង នឹងគ្រឿងសំណែនទទួលទេវតា ដែលជាប្រពៃណី និងទំនៀមទម្លាប់នៃប្រទេសកម្ពុជាយើង៕

អត្ថបទ៖ មេសា