ជាតារាសម្តែងម្នាក់ មិនមែនជារឿងងាយស្រួលនោះទេ ព្រោះត្រូវដាក់កាយ និងចិត្តដើម្បីការសម្តែងបានចេញមកល្អ បូករួមទាំងសមត្ថភាព និងការអត់ធ្មត់ដូចគ្នា។ ជាក់ស្តែង តារាសម្តែងជួរមុខថៃនាង ផេនខេក ខេមនិដ ដែលគ្រប់គ្នាស្គាល់ថាជាតារាសម្តែងដ៏ឆ្នើមមួយរូបនៃប្រទេសថៃ បានបង្ហើបប្រាប់ថា រឿង “ក្រុងស្រីអយុធ្យា វគ្គ២” ដែលនាងកំពុងសម្តែងនាពេលបច្ចុប្បន្ននេះ គឺអ្នកដឹកនាំតម្រូវឲ្យនាងថតឈុតមួយនៅក្នុងទឹក ដែលនាងត្រូវត្រាំទឹករាប់ម៉ោងទម្រាំតែថតចប់ ដោយនេះមិនមែនជាការកាត់តអ្វីនោះទេ គឺជាការថតពិតៗជាក់ស្តែងតែម្តង។ គួរបញ្ជាក់ឲ្យដឹងផងដែរថានាង ផេនខេក បានគ្រងតំណែងជាតួឯកស្រីក្នុងរឿង “ក្រុងស្រីអយុធ្យា វគ្គ២” ដោយដើរតួជា នាង បុស្បាប៉ាន់ ដែលជាស្រីរបាំដ៏ល្បីឈ្មោះប្រចាំ ក្រុងស្រីអយុធ្យា៕

ប្រភព​៖ MThai

អត្ថបទ៖ មេសា