រយៈចុងក្រោយនេះសង្កេតឃើញមានសិល្បៈករ សិល្បៈការិនីជើងចាស់ជាច្រើនបានធ្លាក់ខ្លួនឈឺ ខណៈដែលមានជីវភាពរស់នៅលំបាកខ្វះខាតស្ទើរតែនឹកស្មានមិនដល់។ យ៉ាងណាមិញថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយ លោកតា ឈិនឈាងអតីតអ្នកចំរៀងអាយ៉ៃ តែងតែផ្តល់សំណើចក្អាកក្អាយដល់ទស្សនិកជនតាមរយៈចំរៀងអាយ៉ៃឆ្លងឆ្លើយ សម្លេងពីរោះកម្ររកគ្មានក្នុងសម័យនេះ​ កាន់តែមានវ័យចាស់ជរា ដោយលោកតាថែមទាំងជម្ងឺប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ដោយមានគណនីហ្វេសប៊ុកឈ្មោះ Pha samphors ដែលជាសាច់ញាតិបានឲ្យដឹងថា៖ “ព្រឹទ្ធាចារ្យផ្នែកអាយៃ៉លោកតាឈិនឈាង ពេលនេះកំពុងតែមានជំងឺប្រចាំកាយធ្ងន់ធ្ងរសំរាកនៅផ្ទះផងដែរ លេខទូរស័ព្ទទំនាក់ទំនង 012977480″។ គួររំលឹកផងដែលថាលោកតា ឈិនឈាង អតីតអ្នកចំរៀងអាយ៉ៃបានធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនឆ្នាំ ក៏ធ្លាប់ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសប្បុរសជននានា ផ្តល់ជូននូវអំណោយមួយចំនួនគ្រាន់បានសម្រួលបន្ទុករបស់លោកតាផងដែរ ប៉ុន្តែរយៈពេលថ្មីៗនេះលោកតាកាន់តែស្រកគីឡូស្គមស្គាំងជាងមុន៕