ទារិកាជនជាតិជប៉ុនមួយរូប ដែលជាកុមារមានសក់ច្រើនក្រាស់តាំងពីកំណើត បានក្លាយជាតារាថតផ្សាយពាណិជ្ជកម្មឲ្យផលិតផលសាប៊ូកកសក់មួយឈ្មោះថា Pantene។ គួរបញ្ជាក់ឲ្យដឹងផងដែរថា ទារិកាឈ្មោះ Chanco ត្រូវបានគេស្គាល់ជាលើកដំបូងក្រោយពេលម្តាយរបស់នាងបានបង្ហោះរូបនាងនៅលើគណនី Instagram ដោយវាបានធ្វើគ្រប់គ្នាភ្ញាក់ផ្អើលនូវសក់ដែលខ្មៅក្រាស់របស់នាង ដោយកាលនោះនាងមានអាយុត្រឹមតែ៤ខែប៉ុណ្ណោះ។

រូបរបស់នាងត្រូវបានគេចែកចាយតៗគ្នា រហូតធ្វើឲ្យមានការកើនឡើងអ្នកតាមដានដល់ទៅ ៣០ ម៉ឺននាក់ត្រឹមតែរយៈពេលខ្លី។ ពេលនេះទារិការូបនេះមានអាយុ១ឆ្នាំ ហើយត្រូវបានក្លាយជាតារាថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនសាប៊ូកកសក់ Pantene ដោយនាងបានបង្ហាញខ្លួននៅលើផ្ទាំងពាណិជ្ជកម្មដំបូងជាមួយនិងពិធីករទូរទស្សន៍ជប៉ុនឈ្មោះ Sato Kondo ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់នូវសក់ពណ៌ប្រផេះរបស់នាង។ វីដេអូខាងក្រោមនេះគឺជាស្ពតពាណិជ្ជកម្មដែលទារិការូបនេះបានថត តោះចូលមើលទាំងអស់គ្នា!

ប្រភព៖ AsiaOne

អត្ថបទ៖ មេសា