ឯកឧត្តម ថៃ​ នរៈ​សត្យា​ ងឿងឆ្ងល់នឹង ក្បាលខឿនមុខព្រលានយន្តហោះត្រូវគេបុករបើក នៅមិនឃើញ…
សង្គម January 13, 2019 បក្សីចាំក្រុង

កាលពីពេលថ្មីៗនេះ ឯកឧត្តម ថៃ​ នរៈ​សត្យា​ រដ្ឋលេខាធិការ​ក្រសួងវប្បធម៌ ហាក់មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារតែក្បាលខឿនពុះចែកទ្រូងផ្លូវនៅចំណុចមុខព្រលានយន្តហោះ ដែលកំពុងតែរងការបាក់បែក ដូចជាមិនឃើញមានកម្លាំងជំនាញណាមកធ្វើការជួសជុលសោះឡើយ បណ្តោយឲ្យក្បាលខឿនបាក់បែកនោះនៅបង្អួតសម្រស់ដាក់អ្នកដំណើរ ជាពិសេសភ្ញៀវទេសចរណ៍ដែលមកកំសាន្តស្រុកខ្មែរតែម្តង។

តាមសំដីរបស់ ឯកឧត្តម ថៃ​ នរៈ​សត្យា​ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា “(មិនមែនពត៌មានបំផ្លើសទេ) កុំថាខ្ញុំចេះតែទើស តែខ្ញុំឮតែគេនិយាយគ្រប់គ្នាពីទិដ្ឋភាពនេះ ដូចនេះខ្ញុំគិតថាវាជាការជួយផ្តល់មតិ ឬជួយជូនពត៌មានជាក់ស្តែងដល់អ្នកមានភារកិច្ចជំនាញនិងក្នុងមុខការតែប៉ុណ្ណោះ។នៅចំពីមុខអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជាតែម្តង”ភ្នំពេញ”ដែលជាទីកន្លែងប្រមូលផ្តុំខ្សែភ្នែកពីគ្រប់ភ្ញៀវពហុជាតិ និងពីសាធារណៈជនជាតិស្ទើរមួយផ្ទៃប្រទេស គេឃើញថាក្បាលចែកទ្រូងផ្លូវនេះត្រូវបុករបើករបាញដូចនេះជាច្រើនថ្ងៃហើយ ហើយវាមិនដឹងថាត្រូវបន្តទៅរហូតដល់ពេលណាឡើយ…!។គេមិនដឹងច្បាស់ទេថា តើវាជាសមត្ថកិច្ចរបស់មន្ទីរសាធារណៈការក្រុង ឬអាជ្ញាធរអាកាសចរណ៍ស៊ីវិលនោះទេ តែគេបាននិយាយតៗគ្នាថា មិនដឹងកាលណាទេដែលក្បាលរបងចែកទ្រូងផ្លូវនានាក្នុងក្រុងគជ់ដ៏ស្អាតបំផុតមួយនៅអាស៊ីនេះ មានដាក់បន្ទះចំណៃងផ្លាតដែលមានគុណភាព បើទោះជាពណ៌នៃប្រវែងរបាំងទ្រូងផ្លូវឲ្យតែពេលល្ងាចបន្តិចទៅពណ៌ច្រឡំក្របីត្រាំភក់ក៏ដោយចុះ…ព្រោះតែឡាន ម៉ូតូ និងយានជំនិះនានាបុកប៉ះ ស្លាប់របួសមិនលួសពេលទេ!ហើយបើគេដោះសារត្រឹមថា “ពួកអាស្រវឹង”ប៉ុណ្ណោះ…ហ៊ឺ.!!!ដឹងថានិយាយពិតវាមិនល្អ មិនពិរោះ និងពិតជាត្រូវគេអាក់អន់ចិត្តឬខឹងសម្បារ ប៉ុន្តែក៏បន្ទោសខ្លួនឯងដែរ ដែលចេះតែមិនព្រមថ្នាក់ថ្នមខ្លួនក្នុងភាពស្ងប់ស្ងាត់នោះ!តែយ៉ាងណាក៏អ្វីដែលខ្ញុំនិយាយនេះមិនមែនជាពត៌មានក្លែងក្លាយ ដែលបំពុលឬបំផ្លិចបំផ្លាញសង្គមនោះទេ!”លួងលោមគេងាយស្រួល ហាមឃាត់ខ្លួនឯងពិបាក”៕