នាពេលបច្ចុប្បន្ននេះ បញ្ហារថយន្តដឹកខុសបច្ចេកទេស ដឹកលើសទម្ងន់ នៅតែមានជារឿយៗ ដោយសមត្ថកិច្ចនៅតែមិនអាចធ្វើការបង្ក្រាបបាននៅតែបណ្តែតបណ្តោយឲ្យមានករណីដឹកលើសទម្ងន់ និងខុសបច្ចេកទេស។ជាក់ស្តែងណាស់វីដេអូមួយដែលកំពុងចែកចាយពេញបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពរថយន្តមួយគ្រឿង ដែលបានដឹកដែក អូសចេញផ្កាភ្លើងពេញផ្លូវ។ជាហេតុធ្វើអោយមហាជននៅលើបណ្តាញសង្គមសម្តែងការហួសចិត្តជាខ្លាំង។ដោយម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឡេង ប៊ុននី ដែលបានថតសកម្មភាពរថយន្តនោះបានសរសេរទាំងការខឹងសម្បារថា៖ “ផ្លូវគេខំស្ថាបនា ពួកគាត់ខំបំផ្លាញ”។ដើម្បីអោយកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖