ក្រោយផ្ទុះព័ត៌មានស្តីពីការបង្ហោះលក់រូបទង់ជាតិកម្ពុជា ក៏ដូចជាប្រាសាទអង្គរវត្តជាដើម ដែលគេយកមកធ្វើជាក្រណាត់ជូតជើងក្នុងបង្គន់ ដាក់លក់ពេញវេបសាយអនឡាញធំជាងគេលើពិភពលោកដែលគេស្គាល់ឈ្មោះថា Amazon រួចមក ក៏មានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងចាស់ទាំងក្មេង និងសំណូមពរអោយក្រសួងពាក់ព័ន្ធជួយស្រាវជ្រាវពីបញ្ហានេះអោយបានឆាប់រហ័ស។

ប៉ុន្តែអ្វីដែលគេកាន់តែភ្ញាក់ផ្អើលនោះគឺ មិនមែនត្រឹមតែរូបទង់ជាតិប្រទេសយើងនោះទេ ក្នុងនោះក៏មានរូបទង់ជាតិប្រទេសថៃ និងប្រទេសវៀតណាម ក៏គេយកទៅធ្វើជាក្រណាត់ជូតជើង និងទ្រនាប់អង្គុយលើបង្គន់ មកដាក់លក់យ៉ាងព្រោងព្រាត នៅលើវេបសាយដ៏ធំនេះផងដែរ។ តាមការសន្និដ្ឋានឈ្មួញដែលយករូបទង់ជាតិប្រទេសផ្សេងៗ មកធ្វើក្រណាត់ជូតជើងហើយបង្ហោះលក់នៅក្នុងវេសាយ Amazon ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទិញ និងអ្នកចូលមើលទំនិញនៅក្នុងវេបសាយមួយនេះ។ តើប្រិយមិត្តយល់យ៉ាងណាដែរ? មានលីងតំនរភ្ជាប់ទៅកាន់វេបសាយ Amazon នៅក្រោមគេបង្អស់៕

https://www.amazon.com/s/ref=sr_pg_3?fst=p90x%3A1&rh=i%3Aaps%2Ck%3Atoilet+mat+thailand+flag&page=3&keywords=toilet+mat+thailand+flag&ie=UTF8&qid=1547646194