ឯ.ឧ William រៀបរាប់រឿងមេគ្រឿងញៀន ហុង កុង «នឹង សៃ ហូ» និងផ្តាំថា “កុំអោយងុបនិងពាក្យសម្ដី ពួកសេដ្ឋីប៉ោត” ស្រាប់តែឧកញ៉ាឌួង ឆាយ ឆ្លើយតបថា ពីមុនគាត់មានប្រវត្តិមិនល្អ ទោះបីគេរករឿងគាត់មុន ហើយដាក់ធ្ងន់ៗទៅវិញថា…
សង្គម January 17, 2019 បក្សីចាំក្រុង

កាលពីប៉ុន្មានម៉ោងមុននេះលោកឧកញ៉ាឌួង ឆាយ បានធ្វើការបញ្ចេញមតិដោយមានការ Screenshot ការបង្ហោះរបស់លោក William Guang និយាយរៀបរាប់ពាក្យសម្ដីរបស់មេគ្រឿងញៀន ហុង កុង «នឹង សៃ ហូ»ក្នុងអង្គសវនាការ និងចុងក្រោយផ្តាំផ្ញើទៅអ្នកលេងហ្វេសបុកថា “កុំអោយងុបនិងពាក្យសម្ដី ពួកសេដ្ឋីប៉ោត”។ មិនបង្អង់យូរឧកញ៉ាឌួង ឆាយ បានសរសេរតបទៅវិញថា៖

“គួរផ្ញើជូនខ្លួនឯងវិញបានត្រូវអាកំសាកញី ជន្លេនតាំងខ្លួនជានាគ ឯងធ្លាប់បោកប្រាស់ស្រីៗច្រើនណាស់ តើឯងហ៊ានសារភាពទេថាឯងជាមនុស្សអាក្រក់ និងទទួលទោសអនុវត្តកំហុសនឹងទេ? យើងគិតថាឯងមិនហ៊ានទេ។ កុំយកឋានៈតួនាទីមកបិទបាំងទង្វើដ៏អាក្រក់ថោកទាបរបស់ឯង។ យើងធ្លាប់មានប្រវត្តិមិនល្អទោះបីគេរករឿងយើងមុនក៏ដោយប៉ុន្តែយើងទប់អារម្មណ៍ខ្លួនឯងមិនបានហើយក៏មិនមែនជាបទល្មើសព្រហ្មទណ្ឌ រឺ អំពើថោកទាបដែរ ហើយយើងក៏ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ និងអនុវត្តទោសកំហុសរបស់យើងដែរ។ តើឯងហ៊ានដែរទេ? យើងគិតថាឯងមិនហ៊ានទេ”។ ខាងក្រោមនេះជាអត្ថបទរបស់លោក William Guang ទាក់ទិននឹងមេគ្រឿងញៀន ហុង កុង ដ៏ល្បីឈ្មោះរហូតគេយកទៅធ្វើជាខ្សែភាពយន្ត សម្តែងដោយតារាល្បីៗទៀត៖

ពាក្យសម្ដី ២ ឃ្លារបស់មេគ្រឿងញៀន ហុង កុង «នឹង សៃ ហូ»ក្នុងអង្គសវនាការ ពេលគេចាប់ខ្លួននៅ ឆ្នាំ ១៩៧៣៖ អស់លោកមិនបាច់សួរខ្ញុំច្រេីនទេ ខ្ញុំឆ្លេីយតែ២សំនួរទេ ១ ៖ ខ្ញុំពិតជាបានជួញដូរគ្រឿងញៀនមែន ខ្ញុំមានមោទនភាពណាស់ដែលខ្ញុំហ៊ានសារភាព អាចថាខ្ញុំមានតម្លៃជាងអ្នកសួរឆ្ងាយណាស់ ខ្ញុំហ៊ាននិយាយថាខ្ញុំវាអាក្រក់ គ្រាន់េបេីជាង លោកឯង ពាក់សក់ក្រញាញ់ ធ្វេីចៅក្រម ធ្វេីរដ្ឋអាជ្ញា យកអំពេីល្អមកបិទបាំង ! លោកហ៊ាននិយាយទេថាលោកឯងក៏អាក្រក់ដែរ ថោកទាបដែរ ពុករលួយដែរ មានប្រត្តិចាប់មនុស្សត្រឹមត្រូវដាក់គុក ! ខ្ញុំថាលោកមិនហ៊ាននិយាយទេ។ ២ ៖ ខ្ញុំទទួលស្គាល់ថាខ្ញុំអាក្រក់ ខ្ញុំចូលគុកជារឿងធម្មតា តែខ្ញុំវាអាណិតអាសូ ពួកដៃធ្វេីអាក្រក់ តែមាត់និយាយល្អ បំផ្លាញ១០ យក១ជួយសង្គមប្រកាសតាមកាសែត ទស្សនាវដី ដេីម្បីបិទបាំងទង្វេីថោកទាបរបស់ខ្លួន ។ លោកហ៊ាននិយាយទេ ថាលោកក៏អាក្រក់ដែរ ? ខ្ញុំថាពួកអស់លោកមិនហ៊ាននិយាយទេ ។ ៣ ៖ ពីដេីមមកអង់គ្លេសជាអ្នកនាំគ្រឿងញៀនចូលហុងកុង អង់គ្លេសជាបានផលពី អ្នកជួញគ្រឿងញៀន ទីបំផុត អង់គ្លេសធ្វេីចៅក្រម បង្កេីតច្បាប់ គ្រប់គ្រងគ្រឿងញៀន ពិតជាអស់សំណេីចណាស់ តេីនរណាថោកទាបជាងនរណា ? ខ្ញុំថា លោកមិនហ៊ានទទួលស្គាល់ការពិតទេ

សម័យ២០១៩ នេះ គេយកពាក្យសេដ្ឋី ពាក្យអ្នកល្បីមកបង្រៀនមនុស្ស ខ្ញុំនឹងពាំនាំ ពាក្យមនុស្សអាក្រក់មកណែនាំម្ដង មកធ្វេីជាមេរៀនម្ដង កុំអោយងុបនិងពាក្យសម្ដី ពួកសេដ្ឋីប៉ោត ពួកទស្សនៈរាក់ពេក ក្នុងពាក្យពេជន៍ខាងលេី រំលេចទស្សនៈបានជាច្រេីនសម្រាប់អប់រំខ្លួន « ចង់ក្លាយជាមនុស្សល្អត្រូវ យកមនុស្សអាក្រក់ធ្វេីមេរៀន» « ធ្វេីអាក្រក់ដឹងខ្លួនអាក្រក់ អាចថានៅល្អ ធ្វេីអាក្រក់តែធ្វេីមនុស្សធម៌មកបិទបាំង គឺបានន័យថាមហាថោកទាប» « គ្មានអ្នកណាមិនចេះខុសទេ ត្រូវប្រាប់ខ្លួនឯងថាធ្វេីខុស មិនមែនធ្វេីអាក្រក់ទេ តែការមិនទទួលស្គាល់កំហុង គឺបានន័យថាអាក្រក់ហេីយ»