រឿងដ៏ភ្ញាក់ផ្អើលខ្លាំងបំផុតសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេសក្រោយពេលដែល បានឃើញគេយកទង់ជាតិប្រទេសរបស់ខ្លួន និងរូបប្រាសាទនានារបស់ខ្មែរ ទៅធ្វើជាក្រណាត់ជូតជើងក្នុងបង្គន់ ដាក់បង្ហោះលក់ជាសាធារណៈពេញវេបសាយលក់ទំនិញធំជាងគេលើពិភពលោកដែលគេស្គាល់ឈ្មោះថាវេបសាយ Amazon រងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន មិនថាតែអ្នកសិល្បៈនោះទេ។

ថ្មីៗនេះដែរតារាកំប្លែងល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ CTN និងជាតារាចម្រៀងល្បីឈ្មោះមួយរូប គឺលោក ពែក មី​ បានបង្ហោះសារមួយឃ្លាក្រោយពេលដែលឃើញរូបប្រាសាទខ្មែរត្រូវបានគេយកទៅជាន់ឈ្លី។ តារាកំប្លែងរូបនេះបានរៀបរាប់នៅលើទំព័រ Facebook របស់ខ្លួនថា៖ “មិននឹកស្មានថាក្រុមហ៊ុន អាម៉ាហ្សូននឹកឃើញគំនិតដែលនាំអោយខ្មែរយើងទទួលរងការប្រមាថចឹងសោះ ស៊ែរមួយបងប្អូនដើម្បីអោយក្រុមហ៊ុននេះលុបចេញនូវទំនិញប្រភេទនេះ”។ តើបងប្អូនប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ?