កាលពីរាត្រីថ្ងៃទី១៦ ខែមករា ម្សិលមិញនេះ គេសង្កេតឃើញថាក្រុមចម្រៀង KPOP ល្បីៗជាច្រើនបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់លើកទី២៨ នៃ Seoul Music Awards របស់ប្រទេសកូរ៉េ។ ស្រាប់តែពួកគេត្រូវរត់គេចខ្លួនយ៉ាងត្របាញ់ជើងព្រោះតែកាំជ្រួចតែផ្ទុះកំឡុងពេល ក្រុម BTS ឡើងសម្តែង។ ក្នុងនោះគេឃើញមានសមាជិកក្រុម Twice, Seventeen, និងក្រុមជាច្រើនទៀតដែលអង្គុយកៀកក្បែរនឹងឆាក។ ករណីកាំជ្រួចផ្ទុះនេះបានធ្វើឲ្យអ្នកគាំទ្រខ្វល់បារម្ភពីសុវត្ថិភាពពួកគេជាខ្លាំង ព្រោះតែកំហុសបច្ចេកទេសនៃការរៀបចំឆាក ដែលធ្វើឲ្យកាំជ្រួចទាំងនោះបានផ្ទុះកៀកក្បែរនឹងកន្លែងអង្គុយរបស់ក្រុមអ្នកចម្រៀង។ គួរបញ្ជាក់ផងដែរថាកម្មវិធីប្រគល់រង្វាន់ Seoul Music Awards នេះធ្វើឡើងនៅឯ Gocheok Sky Dome ប្រទេសកូរ៉េ៕ ប្រភព៖ Allkpop  អត្ថបទ៖ មេសា