នៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងឲ្យដឹងថា ក្រសួងវប្បធម៌កំពុងដោះស្រាយបញ្ហាផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋកម្ពុជា ក្រោយមានករណីយករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online តាមរយៈក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកលក់ទំនិញតាម Online របស់អាមេរិក។ ទង្វើរបស់ក្រុមហ៊ុន Amazon បែបនេះ បានធ្វើឲ្យកក្រើកការរិះគន់ពេញបណ្តាញសង្គម Facebook ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងល្បីពេញសុះសាយពេញពិភពលោក មិនគួរណាក្រុមហ៊ុនមួយនេះទៅដាក់ច្នៃធ្វើជាគម្របចានបង្គន់ និងកម្រាលជើងនោះឡើយ។

គួររំលឹកផងដែលថាថ្មីៗនេះផ្ទុះការរិះគន់មួយទាក់ទងនឹងវេបសាយលក់ទំនិញអនឡាញដ៏ល្បី និងធំជាងគេលើពិភពលោកគឺវេបសាយ Amazon ត្រូវបានគេបង្ហោះដាក់លក់កម្រាលជូតជើង និងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងបង្គន់ ដោយព្រីនជារូបទង់ជាតិកម្ពុជា រូបប្រាសាទអង្គរវត្ត រួមទាំងមួកខ្មុកល្ខោនខោលខ្មែរជាដើម ដាក់ល​​​​​​ក់ក្នុង​​​​​​​​​​​​​​​​​​​​​​តម្លៃត្រឹមតែ១៩.៩​​​​​​​​​​​​​​​​​​​​​​​​​៩ដុល្លារអាមេរិក ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរ មិនពេញចិត្តនោះឡើយចំពោះការបង្ហោះដាក់លក់នៅលើវេបសាយ Amazon បែបនេះ៕