មង្គលការដ៏ធំមួយនៅប្រទេសវៀតណាម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែការតុបតែង ជាពិសេសផ្ទះកូនក្រមុំស្អាតដូចវិមាននេះតែម្តង។បើតាមការអោយដឹងថាពីអ្នកបង្ហោះរូបថតជាច្រើនសន្លឹកនោះ បានបញ្ជាក់ថា ផ្ទះកូនក្រមុំមានកំពស់៧ជាន់ ហើយខាងក្នុង ៨០% ជាឈើប្រណិត តំលៃសរុបរាប់លានដុល្លារឯណោះ។ ម្ចាស់គណនីរូបនេះក៏បានបញ្ជាក់អោយដឹងទៀតថា កូនកំលោះជាម្ចាស់ក្រុមហ៊ុនមានឈ្មោះថា Shipyard ហើយមង្គលការពួកគេត្រូវបានមនុស្សជាច្រើនស្ញប់ស្ញែងយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា រូបថតប៉ុន្មានសន្លឹកនៃមង្គលការកូនសេដ្ឋីនៅប្រទេសវៀតណាមមួយគូនេះ ត្រូវបានគេចែកចាយតៗគ្នារាប់ម៉ឺនដងក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយម្នាក់ៗនាំគ្នាស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះមង្គលការដ៏ធំអស្ចារ្យនេះ៕