ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថាវិស័យចម្រៀងនៅកម្ពុជា មានការប្រកួតប្រជែងយ៉ាងខ្លាំងដោយតារាចម្រៀងនៅក្នុងប្រទេសកម្ពុជាយើងសុទ្ធសឹងតែមានសមត្ថភាព ទាំងបុរាណ និងសម័យ។ជាក់ស្តែងណាស់បើនិយាយពីឈ្មោះតារាចម្រៀង មាស សុខសោភា, ពេជ្រ សោភា, ឱក សុគន្ធកញ្ញា, យក់ ឋិតរដ្ឋា និង សុគន្ធ និសា វិញ អ្នកណាថាមិនស្គាល់ អ្នកទាំង៥នេះទោះបីជាចូលប្រឡូកក្នុងវិស័យសិល្បៈរាប់ឆ្នាំយ៉ាងណាក្តី ប៉ុន្តែប្រជាប្រិយភាពនៅតែល្បីល្បាញ។

ជាក់ស្តែងណាស់ថ្មីៗនេះមានអ្នកគាំទ្រ បានបង្ហោះរូបភាពកំពូលតារាចម្រៀងទាំង៥ដួងខាងលើ រហូតបាននិយាយរៀបរាប់ថា ចង់ឲ្យតារាចម្រៀងទាំង៥ដួងនេះមានការប្រគុំតន្រ្តីរួមគ្នាថែមទៀតផង។ដោយមានគណនីហ្វេសប៊ុកឈ្មោះ Narata Zarato Parakon បានសរសេររៀបរាបថា៖ “បើសិនជាតារាចម្រៀងស្រី លំដាប់កំពូលទាំង៥ បាននៅជុំគ្នា ហើយចេញអាល់ប៊ុមរួមគ្នាវិញ ប្រហែលជាកក្រើកវិស័យសិល្បៈចម្រៀងហើយមើលទៅតែមិនអាចទេ។តែគ្រាន់តែគិតថាបើសិនជាថ្ងៃណាមួយពួកគាត់មាន sponsor ធ្វើ concertលក់សំបុត្រ សម្រាប់ពួកគាត់ទាំង៥នេះលើឆាកតែមួយដូចនៅស្រុកគេ ហើយប្រមូលយករាល់បទចម្រៀងល្បីៗមកសម្តែង ប្រហែលជាល្អមើលខ្លាំង ព្រោះពួកគាត់សុទ្ធតែជាតារាដែលបានឈរនៅលំដាប់កំពូលបំផុតតាមជំនាន់របស់គាត់។តែប្រហែលជាមិនអាចទៅរួចទេមានអ្នកណាគិត និងចង់ឃើញបែបហ្នឹងខ្លះទេ? តោះ Share តផងក្រែងលមាន sponsor ណាគេចាប់អារម្មណ៏”។តើប្រិយមិត្តយល់យ៉ាងណាដែរ?