នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះជាថ្ងៃមង្គលការរបស់តារាចម្រៀងប្រុស និងជាជ័យលាភី Cambodian Idol រដូវកាលទី១ លោក នី រតនា ជាមួយនឹងកូនស្រីអ្នកជំនួញកញ្ញា ហេង សុវណ្ណភក្តិណា ដោយមានការរៀបចំយ៉ាងអធិកអធម។ ជាក់ស្តែងណាស់ថ្ងៃដ៏មានសិរីសួស្តីនេះគេសង្កេតឃើញមានមិត្តៗរួមអាជីពរបស់លោក បានចូលរួមអបអរសាទរ មានដូចជា ចំរើន សុភ័ក្រ្ត, បាន មុន្នីល័ក្ខ, នួន សុធារ័ក ជាដើម ដោយបានចូលរួមពិធីហែជំនូន និងជូនពរដល់ គូស្វាមី ភរិយាថ្មី។

យ៉ាងណាមិញនៅល្ងាចនេះពិធីមង្គលការរបស់ នី រតនា នឹងពិធីពិសារភោជនីយហារទទួលភ្ញៀវកិត្តិយស នៅឯ ដឺព្រេមៀ សេនធ័រ សែនសុខ ចំនួន២អាគារជាប់គ្នា នឹងត្រូវបានគេដឹងថារៀបចំ តុទទួលភ្ញៀវចំនួន១០០តុ និងបន្ងែមប្រមាណជា ១០តុ ជាពិសេសការចំណាយលើម្ហូបទាំងម្សិលមិញនិងពិធីថ្ងៃនេះទាំងមូលបានកុម៉ង់ក្នុងទឹកប្រាក់ចន្លោះ២៧០០០ដុល្លារ–៣០០០០ដុល្លារ។ ដូច្នោះហើយអាពាហ៍ពិពាហ៍របស់ តារាចម្រៀងរូបនេះ ពិតជាមានការរៀបចំយ៉ាងហ៊ឹកហ៊ាក់ មានវត្តមានកំពូលតារាចម្រៀង មិត្តក្នុងចង្កោមសិល្បៈ និងភ្ញៀវកិត្តិយសជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើននាក់៕